PROMOTING ACCOUNTABILITY
Ao Hong
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0815
|
|
Name :
ឈ្មោះ :
|
ឱ ហុង
|
|
Last Name :
នាមត្រកូល :
|
Ao
|
|
First Name :
នាមខ្លួន :
|
Hong
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02291
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 19. Present aged: 46]
«សម័យខែ្មរក្រហមអាយុ ១៩ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៦ ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011507, Kampong Thom, Baray, Sralao, Serey Samak
០៦០១១៥០៧ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំស្រឡៅ ភូមិសេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពកងពល ៣១០ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun
អឿន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0815 20050313, Serey Samaky Kandal village, Sralao sub-district, Baray district, Kampong Thom province. Interviewed by Noy Sophary. Notes: Interviewed with Ao Hong, the biography owner.
ខេធីអាយ០៨១៥ ២០០៥០៣១៣ ភូមិសេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ណយ សុផារី។ កំណត់សំគាល់ៈ ជួបជាមួយ ឱ ហុង ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឧិ ហុង ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហុង មានប្រពន្ធឈ្មោះ ខុម មានកូនចំនួន៣ នាក់ ប្រុស១ស្រី២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសេរីសាមគ្គីកណ្ដាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ហុង មានឪពុកឈ្មោះ អោ ហ៊ុត ម្ដាយឈ្មោះ នួន ទុំ មានបងប្អូន៦ នាក់ស្រី៣ប្រុស៣។ ហុង មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅ ពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ ក្រោយពីរដ្ឋប្រហារប្រទេសជាតិក៏ កើតមានសង្គ្រាម មានក្រុមចលនាខែ្មរក្រហមក្នុងពៃ្រនិងរដ្ឋាភិបាល លោកលន់ នល់ មានសង្គ្រាមថេ្មីរ ជើងនិងសង្គ្រាមទម្លាក់គ្រាប់។ នៅឆ្នាំ១៩៧៣ ហុង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គ ការបានបញ្ជូនទៅភូមិភាគឧត្ដរខាងខេត្ដកំពង់ចាម ហ្វឹកហ្វឺនក្បួន យោធាបានជាច្រើនខែ អង្គការបញ្ជូនទៅ សមរភូមិមុខវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៤៧៥ ហុង នៅក្នុងកងពល ទី១ប្រធាន កងឈ្មោះ អឿន សង្គ្រាមចាប់ផេ្ដីមវាយសម្រុកខ្លាំង សំដៅទីក្រុងភ្នំពេញ។ ហុង មានមុខព្រួញវាយ សម្រុកតាម ផ្លូវជាលេខ៥ ព្រែកក្ដាម ព្រែកព្នៅនិងឆ្លងមកផ្លូវជាតិលេខ៤វិញ វាយតាមព្រលានយន្ដ ហោះពោធិចិនតុង។ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមបានចូលកាន់កាប់ទីក្រុង ភ្នំពេញ ពេលនោះឃើញប្រជាជននាំគ្នាចេញដើរតាមផ្លូវមានច្រើនកុះករ មានទាំងលោកសង្ឃជាច្រើន អង្គរនៅគ្រងជីពរនៅឡើយ។ នៅពេលប្រជាជនចេញអស់ ទីក្រុងភ្នំពេញ ស្ងាត់ឈឹងគ្មានឡាន ម៉ូតូជិះ លើថ្នល់ទេ មានតែកម្មាភិបាលខែ្មរក្រហមរស់នៅប៉ុណេ្ណាះ។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានរៀបចំកង ពលមួយចំនួនឡើងវិញ ដូចជាកងពលទី១ទៅជាកងពល៣១០វិញ តែប្រធាន កងពលឈ្មោះ អឿន ដលែ។ យោធានៅគ្រប់កងពល អង្គការ បានរៀបចំឱ្យធ្វើការងារផេ្សងៗគ្នាខ្លះ ទៅការពារព្រំដែន វិញ ខ្លះទៅធ្វើការងារតាមក្រសួង ខ្លះទៅធ្វើស្រែនៅតំបន់ ជាយៗក្រុងភ្នំពេញ។ ហុង បានធ្វើជានិរសាឱ្យប្រធានកងពល ឈ្មោះតាអឿន ដល់ពេលអង្គការចាប់តាអឿន និងកម្មាភិបាល ខែ្មរក្រហមជាច្រើនទៀតយកទៅដាក់គុក។ នៅឆ្នាំ១៩៧៧ ហុង អង្គការចាត់តាំងឱ្យនៅអង្គភាពឡាន ទឹកជាប់របងវត្ដមហាម ន្រ្ដីយ៍ឡានទឹកមានតែ១០គ្រៀង ប៉ុណេ្ណាះសម្រាប់ការពារ ភ្លើងឆេះនៅក្នុងទីក្រុង ភ្នំពេញ ដូចជាឆេះក្នុងរោងចក្រជាដើម។ នៅឆ្នាំ១៩៧៨ សង្គ្រាមចាប់ផេ្ដីមឡើងជាមួយប្រទេសវៀត ណាម ដូចនេះអង្គការបានជ្រើសរើសយោធានៅតាមកងពលមួយចំនួនឡើងវិញ ឱ្យទៅព្រំដែនវៀត ណាមដើម្បីច្បាំងគ្នា។ ហុង អង្គការចាត់តាំងឱ្យបើកឡានដឹកគ្រាប់ពីភ្នំពេញ ទៅកាន់ខេត្ដ ស្វាយរៀងជា រាងថៃ្ង ហុង ក៏មិនបានដឹងថា គ្រាប់រំសេវទាំងនេះ បានមកពីប្រទេសណាដែរ។ នៅឆ្នាំ១៩៧៩ កម្លាំង ខែ្មរក្រហមចាញ់សង្គ្រាមវៀតណាម នាំគ្នារត់ចូលពៃ្រដើម្បីរស់ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ចាប់បានសម្លាប់ចោល។ ហុង បានរត់ចូលពៃ្រឡើងភ្នំចុះភ្នំរហូតដល់ឆ្នាំ១៩៨០ បានចូលសារ ភាពរួច បានត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”