Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0816
Name :
ឈ្មោះ :
អ៊ុំ អ៊ឹម
Last Name :
នាមត្រកូល :
Um
First Name :
នាមខ្លួន :
Im
Other Name :
ឈ្មោះផ្សេង :
Rim
រឹម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01715
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 29. Present aged: 56]
«សម័យខែ្មរក្រហមអាយុ ២៩ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៦ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06070309, Kampong Thom, Santuk, Kampong Thmar, Khv
០៦០៧០៣០៩ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំកំពង់ថ្ម ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពយោធាកងពល ៣១០
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ឈឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0816 20050202, Khvek village, Kampong Thma sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេធីអាយ០៨១៦ ២០០៥០២០២ ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសន៍ដោយ សារិន វិរៈ។ កំណត់សំគាល់។ ជួបជាមួយ អ៊ុំអ៊ឹម ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ុំ អ៊ីម ហៅ រីម ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ីម មានប្រពន្ធឈ្មោះ យ៉េន មាន កូនចំនួន៤នាក់ស្រី២ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ។ អ៊ីម មានឪពុកឈ្មោះ ឡាច អ៊ុំ ម្ដាយឈ្មោះ ហៀង ងិន មានបងប្អូន៦នាក់ ស្រី១ ប្រុស៥។ អ៊ីម ធ្លាប់រៀននៅសាលាបឋមសិក្សាវត្ដចាស់ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនទៅបួសជា ព្រះសង្ឃនៅវត្ដស្វាយពៃ្របាន៣វស្សា ក៏លាចាកសិក្ខាបទមកវិញ ជួយធ្វើស្រែនិងធ្វើជាកម្មករ។ នៅ ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិចាប់កើតមានសង្គ្រាម ឪពុកម្ដាយ មានគំនិតគិតថា ឱ្យកូនមានប្រពន្ធឱ្យហើយដើម្បីកុំឱ្យកូនទៅធ្វើទាហាន។ នៅឆ្នាំ១៩៧៤ អ៊ីម អង្គការ ចាត់តាំងឱ្យចូលធ្វើជាយោធាខែ្មរ ក្រហម ចុះចោលឪពុកម្ដាយប្រពន្ធកូនពីរនាក់។ ពេលចូលដំបូងអង្គ ការបញ្ជូនឱ្យធ្វើជាយោធាបណេ្ដាយហ្វឹកហ្វឺនបានបន្ដិចបន្ដួច អង្គការបញ្ជូនទៅសមរភូមិវាយជាមួយ ទាហានលន់ នល់។ អ៊ីម នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន វរសេនាតូច លេខ១១៤ បានឡើងវាយសំដៅចូលទីក្រុងភ្នំពេញ នៅម្ដុំព្រែក ព្នៅក៏ត្រូវរបួសដៃ ដេកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិនបាន វាយចូលទីក្រុងភ្នំពេញទេ។ នៅពេលរបបខែ្មរក្រហមបានឡើងកាន់ អំណាច អ៊ីម បានមក អង្គភាពនៅក្នុងកងពល៣១០ ប្រធានកង ពលឈ្មោះអឿន។ អ៊ីម អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅ កប់ស្រូវនិងតំបន់ផេ្សងទៀតនៅជាប់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩ ៧៦៧៧ មានចាប់កម្មាភិបាលជា ច្រើនដូចជាតាអឿន កុយ ធួន ជាដើម។ នៅឆ្នំា១៩៧៨ អ៊ីម អង្គការបញ្ជូនទៅព្រំដែនវៀតណាម ជាប់សួងមេមត់ ខេត្ដកំពង់ចាម។ កាលនោះមានយោធារាប់រយ នាក់ឡើងឡានទៅដល់ព្រំដែន មាន បាយហូបគ្រប់គ្រាន់មាន កម្លាំងវាយកងទ័ពយួនចូលទៅដល់ដីយួន ដុតផ្ទះសំបែងយួនចោល តែចូលបាន ត្រឹមតំបន់ជាប់ព្រំដែនទេ មិនបានវាយចូលជ្រៅទេ។ នៅឆ្នាំ១៩៧៩ កម្លាំងកងទ័ពយួនបានវាយបក មកវិញ ធ្វើឱ្យកម្លាំងខែ្មរក្រហមបាក់ទ័ពរត់ជាន់គ្នា ស្លាប់រាប់រយ រាប់ពាន់ នាក់។ អ៊ីម រត់តាមផ្លូវផង ចូលតាមភូមិផងដើម្បីជិវិតបានរស់ រត់មកដល់អ្នកលឿងមានសំណាងបានជិះសាឡាងមកត្រោយខាង លិចមុន អ្នកនៅក្រោយគ្មានអីជិះ កាប់ដើមចេកហែលឆ្លងទនេ្លមេគង្គ ខ្លះស្លាប់ខ្លះរស់បន្ដធើ្វដើរទៀត មកដល់ក្ដាបន្ទះស្រុកកៀនស្វាយ រត់តាមស្វាយរំលំមកដល់ភ្នំពេញ។ សម្រាកបានមួយយប់ នាំគ្នារត់ ចូលពៃ្របន្ដទៀត ទៅខេត្ដបាត់ដំបងនៅក្នុងពៃ្រមួយរយៈ ពិបាកពេក ក៏សមេ្រចចិត្ដសារភាពនៅឆ្នាំ១៩ ៨១បានមកដល់ ស្រុកកំណើតវិញ បានជួបប្រពន្ធកូនវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅដាក់គុកនិង សម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា