PROMOTING ACCOUNTABILITY
Prum Ham
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0818
|
|
Name :
ឈ្មោះ :
|
ព្រំ ហំ
|
|
Last Name :
នាមត្រកូល :
|
Prum
|
|
First Name :
នាមខ្លួន :
|
Ham
|
|
Other Name :
ឈ្មោះផ្សេង :
|
Eat
អ៊ាត
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07076
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 19. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ១៩។ បច្ចុប្បន្នអាយុ ៥០ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
0604????, Kampong Thom, Prasat Balang, Daung, Krab
០៦០៤???? ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពល ៣១០
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Yy, Horn, Chet
អឿន, យី, ហន់, ចិត្រ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0818 20050119, Krabao village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sem Am, 50, the biography owner.
ខេធីអាយ០៨១៨ ២០០៥០១១១៩ ភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ សេម អំ អាយុ ៥០ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ាត ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ាត មានប្រពន្ធឈ្មោះ ម៉ៅ មានកូនចំនួន២នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ អ៊ាត មានឪពុកឈ្មោះ ព្រំ សេម ម្ដាយឈ្មោះ សុម ហៀវ មានបងប្អូន៦នាក់។ អ៊ាត ធ្លាប់បានរៀន សូត្រត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃបានចំនួន៤វស្សា នៅវត្ដក្របៅ សឹកមកវិញ ដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ វ៉ុន។ អ៊ាត ចូលដំបូងអង្គការចាត់តាំងឱ្យ នៅខាងសិល្បៈ ដើរសំដែងឃោសនា នៅក្នុងភូមិបានប្រហែល ជាមួយឆ្នាំ។ នៅឆ្នាំ១៩៧២ អង្គការបញ្ជូនចូលទៅធ្វើជា យោធាតំបន់ ឡើង វាយជាមួយទាហានលន់ នល់ នៅសមរភូមិ មុខ។ តែ អ៊ាត មានសំណាងអង្គការឱ្យនៅសមរភូមិ ក្រោយជាអ្នក ដាំបានឱ្យយោធានៅសមរភូមិមុខ។ អ៊ាត នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន ប្រធានវរសេនាធំ៥០២ ឈ្មោះ យី នៅខាងកាំភ្លើងធំ។ អ៊ាត បន្ទាប់មកទៀត អង្គការ បញ្ជូនឡើង សមរភូមិវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងដូចជា នៅខេត្ដកំពង់ចាម ម្ដុំផ្អាវ បកមកខេត្ដកំពង់ធំ ខាងតាំងគោក វាយចល័តរហូតដល់ព្រែកក្ដាម។ នៅឆ្នាំ១៩៧៤៧៥ អ៊ាត ត្រូវរបួស ដេកសម្រាកព្យាបាលមិនបានវាយចូលទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ទេ។ នៅពេលរបប ខែ្មរក្រហមឡើងកាន់អំណាច បាន អ៊ាត ចូលទីក្រុងនៅឈរជើងនៅវត្ដភ្នំ ដើរបោសសម្អាត ផ្ទះសំបែង និងបន្ទាប់មកអង្គការបញ្ជូនទៅម្ដុំស្ពានជ្រោយចង្វា អង្គការឱ្យដាំដំឡូងជ្វា សម្រាប់ហូប។ នៅឆ្នាំ១៩ ៧៦៧៧ អង្គការចាត់តាំងឱ្យធ្វើស្រែនៅតំបន់ជាយៗក្រុង ដូចជាម្ដុំកប់ ស្រូវជាដើម។ នៅក្នុងឆ្នាំ ១៩៧៧ ហ្នឹងដែលមានកម្មាភិបាល ខែ្មរក្រហមត្រូវចាប់ខ្លួន ដូចជាប្រធានកងពលឈ្មោះអឿន។ ពេល នោះមានកម្មាភិបាលខែ្មរក្រហមម្នាក់មកពីភូមិភាគនិរតីសួរថា ឯងនៅខាងណា? ពេលនោះ អ៊ាត ឆេ្លីយប្រាប់ថា ខ្ញុំមិនដឹងខាងណាទេ សេ្រចតែបងចាត់តាំង ពេលនោះ ឈ្មោះ ទុយ ប្រាប់ថា ចឹងឯង ទៅរៀនខាងជួសជុលឡាន។ នៅឆ្នាំ១៩៧៨ សង្គ្រាមតាមព្រំដែនវៀតណាមខាងភូមិភាគបូព៌ាកើត ឡើងខ្លាំង អង្គការបានជ្រើសរើសកម្លាំងយោធាមួយចំនួនធំ ដោយមិនប្រកាន់ និន្នាការពីមុនមក តែអ្នក ដឹកនាំដូចជាប្រធានកងពល២០៧ ឈ្មោះ ញ៉ មកពីភូមិភាគនិរតី។ អ៊ាត ឈរជើងនៅស្រុកមេមត់ កាន់ខាងវិទ្យុទាក់ទង បានដឹងថា យោធាខែ្មរក្រហមរបួសនិងស្លាប់ ច្រើននាក់ រាប់រយរាប់ពាន់នាក់។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរ ក្រហមបានចាញ់សង្គ្រាមវៀតណាម នាំគ្នារត់រកព្រះអាយុរៀងៗខ្លួន ខ្លះ បន្លំធ្វើជាប្រជាជនទៅ អ៊ាត រត់ចុះឡើងធ្លាក់ដល់ខេត្ដពៃ្រវែង បានរកផ្លូវមកអ្នកលឿង ដើម្បីសំដៅ ទៅស្រុកកំណើតវិញ មកសល់ស្រុកស្ទោង ឃើញស្រីៗពីរនាក់ប្រុសសម្លាប់ខ្លួន ព្រោះរត់លែងរួចខ្លាច វៀតណាមមកទាន់ចាប់បានកងទ័ពវៀត ណាមសម្លាប់ចោល អ៊ាត បាននិយាយថា បោះចោលគ្រាប់ បែកទៅក៏ធ្វើដំណើររួមគ្នា សុំបាយប្រជាជនហូប។ អ៊ាត ក៏បានធ្វើដំណើតមកដល់ស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”