Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0819
Name :
ឈ្មោះ :
ឆាយ ទី
Last Name :
នាមត្រកូល :
Chhay
First Name :
នាមខ្លួន :
Ty
Other Name :
ឈ្មោះផ្សេង :
Lai
ឡៃ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01422
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06070709, Kampong Thom, Santuk, Prasat, Banteay Yu
០៦០៧០៧០៩ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំប្រាសាទ ភូមិប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
កងពល ៣១០
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
អឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0819 20050207, Banteay Yumreach village, Prasat sub-district, Santuk district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Chhay Ty aka Lai, the biography owner.
ខេធីអាយ០៨១៩ ២០០៥០២០៧ ភូមិបន្ទាយយមរាជ ឃុំ ប្រាសាទ ស្រុសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ឆាយ ទី ហៅ ឡៃ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឆាយ ទី ហៅ ឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ទី មានប្រពន្ធឈ្មោះ នី មានកូន ចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ទី មានឪពុកឈ្មោះ ឆាយ ម្ដាយឈ្មោះ ទុយ មានបងប្អូន៧នាក់ ប្រុស៣ស្រី៤។ ទី កាលពីតូចមិនបានចូល រៀនសាលាទេ ពេលធំឡើងពេញវ័យឪពុកម្ដាយឱ្យទៅឃ្វាល គោក្របី បន្ទាប់មក ប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៤ ទី បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមឈ្មោះ នី ជាប្រធាននារី។ ចូលមុនដំបូង អង្គការចាត់តាំងឱ្យធ្វើកងឈ្លបការពារភូមិ ឃុំកុំឱ្យមានគិញឬចារ កម្មខាងលន់ នល់ ចូលមកក្នុងភូមិដើរល្បាតរៀងរាល់យប់ពេល ថៃ្ងដេកសម្រាក។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ អង្គការបញ្ជូនឱ្យ ចូលធ្វើជាយោធាវិញ រៀនវគ្គនយោបាយនៅភូមិតា ប៉ោងចប់ អង្គការបញ្ជូនទៅសមរភូមិមុខ ឪពុកម្ដាយយំបងប្អូនមិនចង់ទៅទេ ពេលចេញទៅធ្វើជាយោ ធាវិញ ទី លែងចង់ទៅហើយ តែមិនដឹងជាធ្វើម៉េច បើប្រទេសជាតិត្រូវការហើយ។ នៅឆ្នាំ១៩៧៥ អង្គការតាំងឱ្យវាយចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ កាត់តាមព្រែកក្ដាម ព្រែកព្នៅ ចូលដល់ទី ក្រុងភ្នំពេញ បានឃើញប្រជាជនធ្វើដំណើរចេញពីផ្ទះសំបែង ដោយសារយោធាខែ្មរក្រហមប្រាប់ឱ្យ ចេញពីទីក្រុងភ្នំពេញ។ ពេលខែ្មរក្រហមឡើងកាន់អំណាច មានកងពលមួយចំនួនបានដូរលេខ ដូចជា កងពលទី១ ទៅជាកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ទី ឈរជើងនៅម្ដុំស្ពានជ្រោយ ចង្វារ ដើរបោសសម្អាតផ្ទះសំបែងនិងបន្ទាប់មកអង្គការចាត់តាំងឱ្យធ្វើស្រែនៅម្ដុំជាយៗក្រុងដូចជាបឹង សំយាប។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង យោធារាប់រយនាក់ មានជំនាញការជាជនជាតិចិន។ នៅក្នុងសម័យខែ្មរក្រហម មានចាប់ខ្លួនកម្មាភិបាលខែ្មរក្រហមជាច្រើន នាក់ ដូចជាប្រធានកងពលប្រធានផ្នែកផេ្សងៗជាច្រើន។ នៅឆ្នាំ១៩៧៨ អង្គការជ្រើសរើសយោធា នៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំ ចំនួន៨ឡាន យកទៅធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមខាងព្រំ ប្រទល់ស្រុកមេមត់ ត្រពាំងថ្លុង។ ទី ធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម ត្រូវរបួសអង្គការបញ្ជូន មកដេកសម្រាកព្យាបាល នៅមន្ទីរស្រុកសួង។ កម្លាំងខែ្មរក្រហមវាយខ្លាំងណាស់ វាយចូលដល់ទឹកដី យួន ចូលដល់ផ្សារជិតដល់ខេត្ដតនៃិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយសម្រុកចូលមក ដល់ប្រទេសកម្ពុជាវិញ កម្លាំងយោធាខែ្មរក្រហមរត់បែកគ្នាអស់ ចូលពៃ្រឆ្លងទឹករកកនែ្លងរស់រៀងខ្លួន។ ទី បានមករត់ចូលពៃ្រ ចូលភូមិដើរជាមួយប្រជាជន មកតាមផ្លូវអ្នកលឿង រត់តាមផ្លូវជួបការលំបាក ខ្លាំងណាស់ ព្រោះខ្លាចកងទ័ព វៀតណាមចាប់បាន តែសំណាងល្អបានរត់មកដល់ស្រុក កំណើតនៅវិញ នៅឆ្នាំ១៩៧៩។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា