Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0094
KPI0094
Name :
ឈ្មោះ :
រស់ វួច
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Vuoch
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00334
អា០០៣៣៤
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 47]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ។ បច្ចុប្បន្នអាយុ៤៧ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
07030101, Kampot, Chhouk, Baniev, Ta Lang
០៧០៣០១០១ ខេត្ដកំពត ស្រុកឈូក ឃុំបានៀវ ភូមិតាឡង់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was called to join the revolution by chief of village.
ប្រធានភូមិហៅទៅធ្វើកងចល័ត
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យព១
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of mobile brigade [in 1975]
Medical staff of P-1 [in 1977]
កងចល័តឆ្នាំ១៩៧៥????ពេទ្យនៅព១ឆ្នាំ១៩៧៧????
Superiors :
ថ្នាក់លើ :
Noeun, chief of machine in Chhouk district.
នឿន ប្រធានម៉ាស៊ីននៅស្រុកឈូក
Associates :
អ្នកពាក់ព័ន្ធ :
Chep, chief of district. Pon, chief of group.
ចេប ចៅហ្វាយស្រុក, ប៉ុន ប្រធានក្រុម
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0094 20040614, Ta Lang village, Baniev sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told was used to learn in Prey Chheu Neang village. After she stopped studying, she was called to work as member of mobile brigade by chief of village. One year later she was selected as a medical staff in Phnom Penh. After the liberation in Phnom Penh, she escaped to Battambang.
ខេភីអាយ០០៩៤ ២០០៤០៦១៤ ភូមិតាឡង់ ឃុំបានាវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់បានប្រាប់ថា គាត់រៀននៅសាលាភូមិពៃ្រឈើនាង។ ក្រោយមកគាត់ឈប់ រៀន ចូលធ្វើកងចល័ត ព្រោះប្រធានភូមិហៅទៅ។ មួយឆ្នាំ ក្រោយមកគេបញ្ជូនគាត់ទៅលើកទំនប់នៅកោះស្លា។ នៅឆ្នាំ ១៩៧៧ គាត់ត្រូវគេជ្រើសរើសទៅភ្នំពេញដើម្បីធ្វើពេទ្យនៅ ព១។ ក្រោយពីភ្នំពេញរំដោះហើយ គាត់បានរត់ទៅបាត់ដំបង។
Summary :
សេចក្ដីសង្ខេប :
រស់ វួច ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិតាឡង់ ឃុំបានាវ ស្រុកឈូក ខេត្ដកំពត។ គ្រួសារបស់ វួច ឈ្មោះ សាន នឿន និងមានកូន៣នាក់ ស្រី១ ប្រុស២។ ឪពុកឈ្មោះ រស់ ឃិន ហើយម្ដាយ ឈ្មោះ ម៉ូល ប៉ាក់ និងមានបងប្អូន ១០នាក់ ហើយវួច ជាកូនទី២ កូនចំណោមបងប្អូនស្រី៥នាក់ ប្រុស៥នាក់។ វួច រៀន បានមួយឆ្នាំ នៅសាលាភូមិពៃ្ររនាង ព្រោះតែបងប្អូនច្រើនហើយ ឪពុកម្ដាយ ឈឺច្រើន។ ១៩៧៤ ឈប់រៀនវួច ចូលកងចល័តភូមិ ព្រោះប្រធានភូមិប្រមូលចូល ហើយឪពុក ម្ដាយក៏ សប្បាយចិត្ដនឹង ឱ្យកូនចៅទៅចល័ត រែកដីនិងលើកទំនប់ ដល់វួច ទៅលើកទំនប់ នៅស្រុកទើប គេធ្វើបាប ឪពុកម្ដាយនៅក្រោយ។ វួច លើកទំនប់ នៅភូមិបាន១ឆ្នាំបានគេបញ្ជូនទៅទៀត កាលហ្នឹង មិនទាន់មាន អ្នកជម្លៀសពីភ្នំពេញមកទេ ហើយតាចេប ជាគណៈស្រុក ជាអ្នក រើសពីឃុំទៅស្រុក ទំនប់កោះស្លា។ ទំនប់ហ្នឹងធំណាស់ លើកដីដើម្បី យកទឹកប្រើប្រាស់ គឺកាត់តាមជើងភ្នំ។ វួច នៅបាន២ខែ ដែល ឈ្មោះ ប៉ុន(ស្រី) ជាអ្នកគ្រប់គ្រង។ វួច មិនបានលើកទំនប់ទេគឺនៅ ខាងចុងភៅ តែក៏មិនស្រួលដែរព្រោះដាំ បាយហើយដាក់ជង ដើម្បី ចែក បើគេហូបគ្រប់គ្រាន់នៅសល់បានហូប បើអត់គ្រប់គឺអត់ បាយដែរ។ នៅទំនប់កោះស្លា វួច ធ្លាប់ឃើញគេយកមនុស្សទៅ តែមិនដឹងទៅណា ៣៤ថៃ្ងឃើញគេបណ្ដើរមួយ ចូលទៅពៃ្រ ខាងលិចភ្នំ ហើយមិនដែលហ៊ានទៅមើលទេខ្លាចគេទាន់គេ យក ទៅវ៉ៃចោលដែរ។ ចេញពី កោះស្លាវួច ទៅសេដ្ឋកិច្ចឃុំដឹកស្រូវ វិញ ក្នុងមួយរទេះដឹកបាន៣៤បាវបើបាវតូច ហើយមួយក្រុម មាន២០រទេះ ហើយទៅដឹកពីម៉ាស៊ីនកិនស្រូវស្រុកឈូក ដែល ឈ្មោះ នឿន ជាប្រធានម៉ាស៊ីនកិនស្រូវ។ ឆ្នាំ១៩៧៧ វួច និងអ្នក ផេ្សងទៀតប្រហែល៥០ នាក់ ជិះឡានពីស្រុកឈូកទៅភ្នំពេញ ឡានទ្រុងធំៗ៣ឡាន មកដល់ភ្នំពេញឡានក៏បែកគ្នាហើយឡាន របស់ វួច គេប្រាប់ថាយកទៅធ្វើពេទ្យ។ វួច សំរាកមួយខែបានគេយក ទៅឱ្យរៀន តែចន្លោះពេល សំរាកហ្នឹងគេឱ្យទៅដឹកបនែ្ល អូស ត្រកៀតនៅក្រោយពេទ្យព១។ ក្រោយមកគេឱ្យទៅរៀន២ អាទិត្យគឺ រៀនទាំងថៃ្ង រៀនទាំងយប់ រៀនអក្សរផង រៀនចាក់ថ្នាំផង ដែលគ្រូបង្រៀនជាជនជាតិចិន ហើយ មានអ្នកបកប្រែព្រោះគ្រូ បង្រៀនអត់ចេះខែ្មរទេ។ វួច គេឱ្យមកមើលថែកេ្មងដែលឈឺនៅព១ ហើយ ការមើលថែដូចជាមុជទឹក ឱ្យបាយ ចិញ្ចឹមកេ្មង។ ប្រពន្ធ កម្មាភិបាលដែលមកសំរាលនៅពេទ្យហើយ ចាក់ថ្នាំឱ្យមានកំលាំង និងចេញទៅអង្គភាពវិញហើយទុកកេ្មងឱ្យវួច ក៏ដូចជាពេទ្យដទៃ មើលថែ ហើយ ឪពុកម្ដាយអត់ដែលស្គាល់មុខកូនទេ។ ជនជាតិចិន និងប្រធានពេទ្យ ២អាទិត្យគេដើរមកត្រួតពិនិត្យម្ដង ហើយ វួច អត់ដែលបានទៅមើលសិល្បៈ ឬសៀកទេ ព្រោះម្នាក់ឯងមើល កេ្មង៥បន្ទប់ និងមួយបន្ទប់ មានកេ្មង៣៤នាក់ គឺរវល់អត់អាច ទៅណារួចទេ។ ចំពោះការហូបចុកគឺមួយថៃ្ង៣ពេល ហើយមាន បាយ មានត្រីសាច់ ចំណែកកេ្មងៗគឺមានតែទឹកដោះគោ។ វួច ចូលដំបូងមានគេធ្វើប្រវត្ដិរូប គឺគេធ្វើ តេស្ដថាយើងអាចធ្វើពេទ្យ បានឬអត់ បើអត់បានគេមានការងារផេ្សងឱ្យយើងធ្វើ ភាគច្រើន បើធ្វើពេទ្យ អត់កើតគឺចេញទៅបើកឡានឱ្យគេ(ស្រីៗ)។ នៅពេល ដែលខែ្មរក្រហមដួលរលំ វួច ជម្លៀសតាមរទេះ ភ្លើងទៅដល់ បាត់ដំបង បវេល ហើយកាលហ្នឹងពេលចេញពីភ្នំពេញ គឺមក ទាំងកេ្មងៗ តែពេលមកដល់ តាមផ្លូវគេអត់ឱ្យយកទៅកេ្មងទៅ តាមទៀត គេដាក់ចុះមួយដុំដឹកតាមឡាន អីចឹង វួច បែកពីកេ្មងៗ ហើយលឺដំណឹងថាគេសម្លាប់កេ្មងៗទាំងអស់នៅបវេល។ វួច ចូលពៃ្រឡើងភ្នំហើយខែ្មរក្រហមឱ្យកាន់ កាំភ្លើង ហើយវួច បាន ជួបម្ដាយឪពុកនៅលាច ដែលជម្លៀសបរទេះទៅ ហើយក៏ត្រឡប់ មកស្រុកកំ ណើតរបស់ប្ដី អត់ទៅស្រុកកំណើតខ្លួនឯងទេ ហើយរស់នៅខាងប្ដីរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា