PROMOTING ACCOUNTABILITY
Mam Sarin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0095
KPI0095
|
|
Name :
ឈ្មោះ :
|
ម៉ម សារិន
|
|
Last Name :
នាមត្រកូល :
|
Mam
|
|
First Name :
នាមខ្លួន :
|
Sarin
|
|
Other Name :
ឈ្មោះផ្សេង :
|
Mam Matt
ម៉ម ម៉ាត់
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02081
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 12, Present aged: 42]
«អាយុ១២ឆ្នាំសម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤២ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030101, Kampot, Chhouk, Baniev, Ta Lang
០៧០៣០១០១ ខេត្ដកំពត ស្រុកឈូក ឃុំបានៀវ ភូមិតាឡង់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution by chief of village women.
ប្រធាននារីភូមិរើសឱ្យចូលធ្វើទ័ព
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12???????, Phnom Penh [in 1978]
១២?????? ភ្នំពេញ ឆ្នាំ១៩៧៨????
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Mut and Chen, chief of district.
មុត និងជេន ប្រធានស្រុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0095 20040613, Ta Lang village, Baniev sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She said that in 1976 she quitted school and then worked as member of mobile brigade. After that, she was sent to raise embankment in Romlech. In 1978, she was called her to go to Phnom Penh by chief of village. They ordered her to work in 6 Makara hospital. On May 1979 she came back home.
ខេភីអាយ០០៩៥ ២០០៤០៦១៤ ភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់និយាយថានៅ ឆ្នាំ១៩៧៦ គាត់បានឈប់រៀន រួចចូលធ្វើកងចល័ត។ ក្រោយ មកគេបញ្ជូនគាត់ទៅលើកទំនប់នៅរំលេច។ ឆ្នាំ១៩៧៨ ប្រធាន ភូមិបានហៅគាត់ទៅភ្នំពេញ។ ពួកគេឱ្យគាត់ធ្វើការនៅមន្ទីរពេទ្យ ៦មករា។ ដល់ខែ៥ ឆ្នាំ១៩៧៩ គាត់ក៏ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ម សារិន ហៅម៉ម ម៉ាត់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិតាឡង់ ឃុំបានាវ ស្រុកឈូក ខេត្ដកំពត។ គ្រួសាររបស់សារិន ឈ្មោះ សៀក រេង ហើយមានកូន៣នាក់។ ឪពុករបស់សារិន ឈ្មោះម៉ម មាន និងម្ដាយឈ្មោះ ហែម សេត ហើយមានបងប្អូន៨នាក់ ស្រី៥ ប្រុស៣នាក់ ហើយ សារិន ជាកូនទី៥។ សារិន រៀបការនៅឆ្នាំ១៩៨១។ សារិន រៀននៅក្នុងពៃ្រព្រោះខ្លាចយន្ដហោះ របស់លន់ នល់ ទម្លាក់គ្រាប់ កាលហ្នឹង សារិន អាចអាននិងមើលអក្សរដាច់ តែបច្ចុប្បន្នភ្នែកមើល លែងច្បាស់ ក្រោយពីឈប់រៀន សារិន ចូលជាកងចល័តនារីនៅឃុំបានាវ។ ប្រធាននារីឈ្មោះនឹម ហើយគេឱ្យរែកដី ជីកប្រឡាយនៅឃុំបានាវ។ ជួនកាលម្ដាយនឹកក៏ផ្ដាំឱ្យមកលេង ជួនកាលម្ដាយមក លេង ហើយយប់ឡើងដេកនៅកងចល័ត ហើយបើសុំគេមកលេងផ្ទះគេឱ្យមក។ សារិន ចូលកងចល័ត នឹកស្ដាយក្រោយព្រោះពេលហ្វឹកហ្វឺនគឺលំបាកហើយនឹកផ្ទះ តែបើសុំគេមករស់នៅផ្ទះវិញគេមិនឱ្យមកទេ ព្រោះយើងចូលចល័តហើយ។ នៅឃុំបានមួយឆ្នាំ សារិន ផ្លាស់ទៅទំនប់ម្លិច ជាទំនប់ស្រុក ក្រោយ មកបានប៉ុន្មានខែក៏ផ្លាស់ទៅទំនប់កោះស្លា ទៅហ្នឹងគឺលំបាកណាស់ លំបាកជាងនៅឃុំ គឺហូបបាយមិន ឆែ្អតទេ គេយកលេសថាអង្ការអត់មាន ឬឡានជាប់ផុងដឹកមកមិនទាន់ ហើយចែកបបរតិចៗ បើពេល មានបាយគឺហូបបាយទៅ។ ទំនប់នៅកោះស្លាហ្នឹងធំណាស់ ហើយ មនុស្សក៏ស្លាប់ច្រើនព្រោះចាញ់ ហើយហូបមិនគ្រប់គ្រាន់។ ពេលឈឺមានថ្នាំឱ្យលេបដែរតែមិនជា ហើយកាំជណ្ដើរលើកដីទៅចាក់រាប់ រយកាំ អីចឹងបើធ្លាក់ពីលើមកគឺស្លាប់ហើយ បើយើងខ្លាចស្លាប់គឺ ប្រឹងធ្វើទៅ។ នៅលើកទំនប់ហ្នឹងមាន ស្រី មានប្រុស មនុស្សទូទាំងខេត្ដកំពត។ បើសិនជាមានអ្នកណាធ្វើខុសគឺគេដកមកល្អាងហើយអត់ដែរ ឃើញទៅវិញទេ ហើយក៏អត់ដឹងថានៅល្អាងធើ្វអីដែរ ហើយអ្នកដែលធ្វើការជាមួយសារិន ក៏មានឈឺ ស្លាប់ដែរ គឺគ្រុនតែមួយយប់ស្លាប់ហើយមើលអត់ទាន់។ សារិន ធ្លាប់ឈឺហើយមកសំរាកព្យាបាលនៅ ពេទ្យឈូក ហើយពេលជាគេអត់ឱ្យទៅវិញទេគឺរង់ចាំមកភ្នំពេញ នៅឆ្នាំ១៩៧៨។ សារិន ឈឺមួយខែ ហើយមានកំលាំងប្រធានគេឱ្យឡើងឡានមកភ្នំពេញ ធ្វើជាពេទ្យនៅមន្ទីរពេទ្យ៦ មករា ហើយអ្នកខ្លះ ទៅតាមព្រំដែន និងអ្នកខ្លះទៅតាមរោងចក្រ។ សារិន គេបង្រៀនឱ្យចេះចាក់ថ្នាំ លាយថ្នាំ និងលាងរបួស ហើយអ្នកបង្រៀនជាជនជាតិចិនឈ្មោះនី។ នៅមន្ទីរពេទ្យគេ ចែកតាមក្រុម ដូចថាលាងរបួសមួយអាទិត្យ ចាក់ថ្នាំមួយអាទិត្យ បើអ្នកណាចាក់ថ្នាំខុស បាក់ម្ជុល បែកសារាំង បែកទែម៉ូម៉ែត្រ គេដកយកទៅដាំ ដំណាំនៅតាខ្មៅហើយ ហើយបើអត់ខុសនៅពេទ្យ រហូត។ អ្នកជំងឺភាគច្រើនជាទាហានដែលត្រូវរបួស ហើយមិនដឹងមកពីណាខ្លះគឺដឹកតាមទូកមក ខ្លះដឹក តាមកប៉ាល់មក ហើយក៏មានយុទ្ធជនហ្នឹងសុំនារីពេទ្យហ្នឹងរៀបការដែរ តែសារិន នៅតូចអីចឹងអត់ដែល ទេ។ សារិន នៅផ្នែកលាងរបួសអីចឹងលាងទាល់តែឈាម ទើបចិន ថាល្អ ហើយចិនក៏ដើរតាមពិនិត្យ ពេលយើងលាងរបួសដែរ។ សារិន មិនដែលបានទៅរៀននយោបាយទេ ធ្លាប់តែទៅមើលលេ្ខាន មើលសៀកនៅស្ដាតបាន៣៤ដង ហើយមានឡានមកយក និងមានលិខិតគេចេញឱ្យបានយើងអាច ទៅមើលបាន ហើយមានសំលៀកបំពាក់ប្ដូរដោយពាក់អាវស និងសំពត់ហូល។ អ្នកជំងឺនៅអគារដែល សារិន ធ្វើការហ្នÃ្អងមានបាត់ម្នាក់ ពូហ្នឹងមកពីស្វាយរៀង ហើយគាត់ស្រឡាញ់គ្នាជាមួយសង្គមកិច្ច ហើយនារីហ្នឹងចោទថាគាត់ចាប់គេ ដូចេ្នះគេយកពូហ្នឹងទៅបាត់។ នៅពេលដែលខែ្មរក្រហមដួលរលំ សារិន រត់ដល់បាត់ដំបងបវេល តាមរទេះភ្លើង មានទាំងអ្នកជំងឺទៀត គឺមើលថែអ្នកជំងឺតាមផ្លូវរហូត ដល់ពេលចុះពីរទេះភ្លើងជិះឡាន អស់ពីឡានគឺសែងអ្នកជំងឺចូលពៃ្រដែរ ព្រោះមានពាក្យចចាមអារាមថា យួនធ្វើបាប ដល់ពេលដឹងការពិតគឺស្ដាយណាស់។ រឿងដែលធ្វើឱ្យសារិន រន្ធត់គឺយុវជននិងនារី ស្រឡាញ់គ្នា គេវាយចោលនៅស្ដៅ ហើយក្រោយមកទើបសារិន ត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge killing people in Battambang.
ឃើញខែ្មរក្រហមសម្លាប់មនុស្សនៅបាត់ដំបង
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”