PROMOTING ACCOUNTABILITY
Chin Sary
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0096
KPI0096
|
|
Name :
ឈ្មោះ :
|
ជិន សារី
|
|
Last Name :
នាមត្រកូល :
|
Chin
|
|
First Name :
នាមខ្លួន :
|
Sary
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05199
អាយ០៥១៩៩
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 14, Present aged: 45]
«អាយុ ១៤ ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៤ឆ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was called to join the revolution by chief of sub-district.
មេឃុំហៅឱ្យចូលធ្វើទ័ព
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦ មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh [in 1978]
១២??????ភ្នំពេញ ឆ្នាំ១៩៧៨
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Oeun, chief of hospital.
អឿន ប្រធានពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ta Ouk, chief of sub district.
តាអូក មេឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
|
Current Others :
ព័ត៌មានផ្សេងៗបច្ចុប្បន្ន :
|
រកស៊ី លក់ត្រី និងបនែ្ល
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0096 20040615, Ta Lang village, Baniev sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She said that after she stopped learning, chief of sub-district called her to work as member of mobile brigade. In 1976 she went to rise embankment in Koh Sla. After leaving there, she went to Phnom Penh. When she was working, she also saw Pol Pot coming to control. In 1993, she came back home.
ខេភីអាយ០០៩៨ ២០០៤០៦១៥ ភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា បន្ទាប់ពីគាត់ឈប់រៀន មេឃុំបានហៅគាត់ឱ្យទៅធ្វើកងចល័ត។ ឆ្នាំ១៩៧៦ គាត់បានទៅលើកទំនប់នៅកោះស្លា។ បន្ទាប់ពីចាក ចេញពីទីនោះមក គាត់ត្រូវគេបញ្ជូនទៅភ្នំពេញ។ នៅពេលដែល គាត់ធ្វើការ គាត់បានឃើញ ប៉ុល ពត ចុះមកត្រួតពិនិត្យ។ ឆ្នាំ ១៩៩៣ គាត់ត្រឡប់មកភូមិ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជិន សារី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិតាឡង់ ឃុំបានាវ ស្រុកឈូក ខេត្ដកំពត។ គ្រួសារ របស់ សារី ឈ្មោះ យ៉ន យ៉ុង និងមានកូន២នាក់ ប្រុសមួយ ស្រីមួយ។ ឪពុករបស់សារី ឈ្មោះ គង់ យឹម និងម្ដាយឈ្មោះ នួ ទួន ហើយមានបងប្អូន៧នាក់ ស្រី។ សារី រៀនដល់ថ្នាក់ទី១០ នៅក្នុងជំនាន់ប៉ុល ពត ព្រោះមានប៉ុល ពត តាំងពីឆ្នាំ៧០ក្នុងភូមិរបស់សារី។ ក្រោយមកឈប់រៀន នៅឆ្នាំ១៩៧៤ចូលធ្វើជាកងចល័តនៅស្រុក តាមរយៈមេឃុំជាអ្នកនាំចូលឈ្មោះតាអូក។ ចូលទៅ ដំបូងរែកដីនៅទំនប់ស្រុកគឺទំនប់វត្ដស្ទឹង។ តែចូលកងចល័តគឺអត់ឱ្យមកសំរាកយប់នៅផ្ទះទេគឺនៅតាមកង ហើយបើចង់មកលេងនឹងម្ដាយឪពុកសុំគេមកបានតែមួយថៃ្ងទេ ពេលយប់ត្រឡប់ទៅកងវិញ។ សំរាប់ ម៉ោងធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១១ថៃ្ងត្រង់ ហើយម៉ោង១ ដល់ម៉ោង៥ល្ងាច។ ចំណែកអាហារ គឺបបរ៣វែកម្នាក់គឺចែកគ្នាសេ្មីរហើយហូបមិនឆែ្អត ទេ តែប្រឹងធ្វើការព្រោះខ្លាចគេយកទៅវ៉ៃចោល ព្រោះតាំងពីឆ្នាំ៧៤ គឺមានគេយកមនុស្សទៅវ៉ៃ ចោលបណ្ដើរៗហើយ ដូចជាខ្ជិលធ្វើការ ឈឺច្រើន គឺគេអត់ទុកទេ។ ដល់ឆ្នាំ១៩៧៦គេកេណ្គឱ្យទៅ កោះស្លា ព្រោះគេចម្រាញ់តែអ្នកមានប្រវត្ដិរូបស្អាត អ្នកដែលមានកំលាំងធ្វើការខ្លាំង អ្នកពេញសិទ្ធី គឺមកពីគ្រប់ស្រុកនៅក្នុងខេត្ដកំពត គឺរាប់ពាន់នាក់។ ការលើកទំនប់នៅឃុំសត្វពង និងនៅកោះស្លាគឺខុសគ្នាត្រង់នៅកោះស្លាគេឱ្យធ្វើទាំងយប់ទៀត ហើយ ហូបរិតតែលែងឆែ្អត។ ហើយករណីសម្លាប់ក៏គេមិនឱ្យយើងដឹងដែរ បើឈឺទៅពេទ្យហើយទៅពេទ្យ មើលតែមិនជាគេចាក់ទឹកឱ្យអ្នកជំងឺស្លាប់។ នៅកោះស្លា សារី ធ្លាប់ឈឺគ្រុនចាញ់ ហើយបងស្រីសុំគេ បញ្ជូនមកព្យាបាលនៅពេទ្យស្រុកឈូក ហើយឃើញគេដាក់គុកអ្នកថ្មី ហើយធ្វើទារុណកម្មពេលគ្នាលួច បេះផែ្លខ្លុបហូប គឺវាយនឹងខ្សែតី ហើយអ្នកវាយគេឈ្មោះពូមឿង(ស្លាប់)។ ក្រោយមកសារី គេរើស ឱ្យទៅធើ្វជាពេទ្យនៅមន្ទីរពេទ្យ៦មករា គឺថែទាំអ្នករបួស ទាហានដែលធ្វើសង្គ្រាមហើយមានរបួស។ អឿន ជាប្រធានពេទ្យហើយក៏ជាអ្នកបង្រៀនឱ្យចាក់ថ្នាំ។ សារី ធ្លាប់លាងរបួសហើយដធៃ្ងន់ត្រូវអ្នក ជំងឺធាក់មួយជើងចូលក្រោមគ្រែ។ នៅពេលដែលរបបខែ្មរក្រហមដួលរលំ សារី និងអ្នកជំងឺរត់ទៅដល់ រ៉ាបាត់ដំបង អ្នកជំងឺខ្លះទៅរួច អ្នកទៅមិនរួចចោលនៅក្រោយ ខ្លះស្លាប់ ហើយដល់ឡើងភ្នំគ្នាជើងឡើង មិនដល់ក៏ត្រឡប់មកក្រោយ បែកគ្នាអស់។ សារី រត់រហូតដល់ជំរំអូរស្មាច់ហៅបុរីសីហនុ ហើយសារី ក៏រៀបការនៅជំរំនិងនៅជាមួយប្ដីរហូតដល់ឆ្នាំ៩៣ ទើបត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge walking and injecting water into people body to kill.
ឃើញខែ្មរក្រហមបណ្ដើរមនុស្សទៅសម្លាប់ និងចាក់ទឹកសម្លាប់ មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”