Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0098
KPI0098
Name :
ឈ្មោះ :
យិន រីន
Last Name :
នាមត្រកូល :
Yin
First Name :
នាមខ្លួន :
Rin
Other Name :
ឈ្មោះផ្សេង :
Yin Khan
យិន ខន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05496
អាយ៥៤៩៦
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 42]
«អាយុ ១៣ ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤២ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
07030104, Kampot, Chhouk, Baniev, Prey Phchum
០៧០៣០១០៤ ខេត្ដកំពត ស្រុកឈូក ឃុំបានៀវ ភូមិពៃ្រភ្ជុំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
Was called to join the revolution by chief of village.
ប្រធានភូមិហៅទៅធ្វើទ័ព
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Region 35 [in 1975]
Phnom Penh [1978]
តំបន់៣៥ឆ្នាំ១៩៧៥????
ភ្នំពេញ ឆ្នាំ១៩៧៨????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Superiors :
ថ្នាក់លើ :
Mut, commander in Koh Sla.
តាម៉ុត មេបញ្ជាការនៅកោះស្លា
Associates :
អ្នកពាក់ព័ន្ធ :
ជួន ជឿន ជាដុកឌ័រ, ម៉ិញ អ្នកបកប្រែ និង នួន ជា អ្នកបង្រៀន នយោបាយ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0098 20040615, Prey Phchum village, Baniev sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told after she quitted school, she went to work as member of mobile of brigade in Koh Sla. Then she was selected as a medical staff in Phnom Penh. She was training in staduim for 20 days and her teachers named Nuon Chea, Chuon and Choeun. Ieng Tearith's relative was a translater. In 1993, she just came back home.
ខេភីអាយ០០៩៨ ២០០៤០៦១៥ ភូមិពៃ្រភ្ជំុ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា បន្ទាប់ពីគាត់ឈប់រៀន គាត់បានទៅធ្វើកងចល័តនៅកោះស្លា។ ក្រោយមកគេជ្រើសរើសគាត់ឱ្យធ្វើពេទ្យនៅភ្នំពេញ។ នៅទីនោះ គាត់បានទៅរៀនវគ្គហ្វឹកហ្វឺននៅស្តាតរយៈពេលប្រហែល២០ថៃ្ង ដែលមានគ្រូបង្រៀនដូចជា នួន ជា ជួន និងជឿន។ ចំណែកកូន របស់អៀង ធារិទ្ធគឺជាអ្នកបកប្រែ។ ឆ្នាំ១៩៧៣ គាត់បាន ត្រឡប់មកផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
យិន រីន ហៅខន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិពៃ្រភ្ជុំ ឃុំបានាវ ស្រុកឈូក ខេត្ដកំពត។ គ្រួសាររបស់ខន ឈ្មោះមុំ ចាន់ និងមានកូនម្នាក់។ ឪពុករបស់ខនឈ្មោះ យិន ទិត្យ និងម្ដាយឈ្មោះ ឌឿក នឿន និងមានបងប្អូន១០នាក់។ ខន រៀនមិនសូវបានច្រើនទេ ព្រោះរៀនក្រោមដើមឈើ ហើយឈប់រៀនចូលកងចល័ត កាលហ្នឹងមេភូមិជាអ្នកហៅទៅរែកដីដំបូក ធ្វើទំនប់នៅត្រពាំងបឹង រួចទៅម្លិច និងទៅលើកទំនប់នៅកោះស្លា។ ទៅចល័តមុនដំបូងនៅឃុំ អ្នកគ្រប់គ្រងគឺតាមាស ដល់ឡើង ទៅស្រុកគឺតាកើត ហើយនិងតាគន ដល់ឡើងទៅកោះស្លាគឺតាប៊្គត។ នៅកោះស្លា ខន ធ្លាប់ឃើញគេ បណ្ដើរមនុស្សយកទៅក្នុងពៃ្រហើយអត់ហ៊ានទៅមើលទេខ្លាចគេឃើញ គេយកទៅដែរ។ ឱ្យតែបណ្ដើរ ទៅគឺអត់ឃើញត្រឡប់មកវិញទេ។ ហើយអ្នកលើកទំនប់ហ្នឹងក៏មានស្លាប់ច្រើនដែរ ដោយសារ គ្រុនចាញ់ គ្រុនកេ្ដៅ និងអត់មានស្បៀង ហើយបើកំពុងតែធ្វើការគេមកយកទៅក៏មានដែរ។ ពេលខ្លះ ខ្លាចបាក់ទំនប់នាំគ្នាធ្វើទល់ភ្លឺក៏មានដែរ។ ក្រោយមកគេរើស ខន ឱ្យទៅធ្វើជាពេទ្យព្រោះចេះអក្សរ បើអ្នកណាមានរូបសមÃ្ងស្សស្អាតគេរើសឱ្យទៅធ្វើជាអ្នកទទួលភ្ញៀវនៅស្ដាត។ មុនដំបូងជិះឡានពីឈូក ទៅកំពត ហើយបានជិះរទេះភ្លើងទៅភ្នំពេញ កាលហ្នឹងមានគ្នាច្រើន។ ខន ទៅដល់គេឱ្យរៀន៣ខែ គឺរៀនបណ្ដើរធ្វើការបណ្ដើរ រៀនជាក់សែ្ដងក៏មានគឺអ៊ុំនី(ប្រុស) ជាអ្នកបង្រៀន ហើយឈ្មោះ ម៉ិញ ជាអ្នកបកប្រែចិន ហើយជាកូនរបស់អៀង ធីរិទ្ធ ហើយស្រឡាញ់ខន ណាស់ឧស្សាហ៍ហៅទៅលេងនៅ ផ្ទះរបស់ម៉ិញ។ ខន នៅខាងផ្នែករបួស និងខាន់លឿង។ អ្នករបួសភាគច្រើនមកពីស្វាយរៀង ហើយ ទៅទទួលអ្នករបួសនៅមុខវាំង ដាក់តាមការណូតមក។ ចំណែកថ្នាំពេទ្យយកមកពីចិន និងផលិតខ្លួនឯង ឯចំណែកថ្នាំចិនដែលយើងមិនចេះអក្សរគឺមានបិទអក្សរខែ្មរពីលើ ហើយនិងចំណាំដបថ្នាំ។ នៅពេល ដែលរបបខែ្មរក្រហមដួលរលំ ខន ជម្លៀសទាំងអ្នកជា និងអ្នករបួសតាមរថភ្លើង ហើយទៅដល់បវេល ពេលហ្នឹងលែងមូលគ្នាហើយ មានអ្នកខ្លះស្លាប់ និងអ្នកបាត់ខ្លួន។ ខន ធ្លាក់ទៅដល់សំឡូតនិងរស់នៅ រហូតដល់៩៣គេធ្វើមាតុភូមិនិវត្ដន៍ទើបត្រឡប់មកស្រុកកំណើត និងរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the Khmer Rouge walking people to forest.
ឃើញខែ្មរក្រហមបណ្ដើរមនុស្សទៅពៃ្រ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា