PROMOTING ACCOUNTABILITY
Taing Ul
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1030
KTI1030
|
|
Name :
ឈ្មោះ :
|
តាំង អ៊ុល
|
|
Last Name :
នាមត្រកូល :
|
Taing
|
|
First Name :
នាមខ្លួន :
|
Ul
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I10570
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 13]
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011819, Kampong Thom, Baray, Treal, Veal Ampil
០៦០១១៨១៩, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិវ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំណេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1030 20050324, Veal Ampil village, Trea sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Ros Chhon, 57, older brother.
ខេធីអា១០៣០ ២០០៥០៣២៤ ភូមិវាលអំពិល ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ រស់ ឆុន អាយុ ៥៧ ឆ្នាំ ត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
តាំង អ៊ុល ភេទប្រុស អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ រស់ ឆុន អាយុ៥៨ឆ្នាំត្រូវជាបង ប្រុស។ អ៊ុល មានឪពុកឈ្មោះ រស់ តាំង ម្ដាយឈ្មោះ ឈឹម អ៊ឹម មានស្រុកកំណើតនៅភូមិវាល អំពិល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ អ៊ុល បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាម រយៈបងជីដូនមួយឈ្មោះ ជន។ អ៊ុល ចូលទៅធ្វើជា យោធាខែ្មរក្រហមមិនបានដឹងថា អង្គការបញ្ជូន ទៅសមរ ភូមិណាខ្លះទេ មិនដែលឃើញមកលេងផ្ទះសោះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច មានកូនចៅអ្នកភូមិជា មួយគ្នាបានមកលេងផ្ទះហើយបានប្រាប់ថា អ៊ុល សព្វថៃ្ងរស់នៅម្ដុំ ទួលគោកជាប្រធានវរសេនាតូចមានកាំភ្លើងខ្លីមាននិរសា។ នៅពេលបានដំណឹងថា អ៊ុល នៅភ្នំពេញ ឆុន បានសុំឪពុក ម្ដាយលេងលេងប្អូនឈ្មោះ អ៊ុល នៅភ្នំពេញ។ ឆុល បានធ្វើដំណើរដោយពុំមានអីជិះ ទេ ដើរកាត់តាមពៃ្រផង តាមផ្លូវផងអស់រយៈពេលបីយប់បីថៃ្ងបានដល់ត្រឹមក្រែកក្ដាមក៏សុំយោធាទៅ មុខបន្ដទៀត តែយោធាមិនព្រមឱ្យទៅទេ ទទួលមានឡានយោធាចូលទៅភ្នំពេញ ក៏បានផ្ដាំផ្ញើរថា ឱ្យប្អូន ឈ្មោះ អ៊ុល មកទទួលមកផង។ ពេល អ៊ុល បានទទួល ដំណឹងហើយបានយកឡានតូចមកទទួលយកទៅ សម្រាកនៅម្ដុំទួលគោគបានបីថៃ្ង ប្អូនឈ្មោះ អ៊ុល បានផ្ញើរតាមឡានយោធាចេញមកវិញ ព្រោះឡាន យោធាចេញពីក្រុងទៅតាមខេត្ដវិញ។ នៅឆ្នាំ១៩៧៦ មិនដឹងជាមានរឿងអីទេ ស្រាប់តែប្អូនឈ្មោះ អ៊ុល និងនិសារឈ្មោះ យ៉ែម ឈ្មោះ ជ័យ វិញមកស្រុកកំណើតតែមិនហ៊ានចូលទៅក្នុង ភូមិទេ តែ ដំណឹងបានឮដល់ឈ្មោះ ឆុន ក៏ទៅជួបប្អូនកំពង់ លាក់ខ្លួននៅក្នុងពៃ្រជិតភូមិដែរ។ អ៊ុល បានប្រាប់បងថា នៅភ្នំពេញ អង្គការស្រាវជ្រាវចាប់កម្មាភិបាលខែ្មរក្រហមជាច្រើន ដូចនេះដឹងថា ត្រូវអង្គការចាប់ខ្លួន ដែលក៏នាំគ្នាប្រថុយ រត់ទោះបីស្លាប់ឬរស់កុំឱ្យគេចាប់បាននាំឱ្យគេធ្វើទារុណកម្ម។ អ៊ុល និងនិរសាគិតថា យើងនាំគ្នាចូលខែ្មរស និងរកផ្លូវទៅព្រំដែនថៃ ចដនៃ្យដំណឹងនេះដឹងដល់ឪពុកម្ដាយក៏នាំបងប្អូនជួយគិត គ្នាថា ត្រូវធ្វើយ៉ាងម៉េច ទទួលមានបងជីដូនមួយឈ្មោះ ជន ធ្វើជាមេឃុំប្រាប់ថា គាត់ហ៊ានធានាមិន ឱ្យមានបពា្ហាអីកើតឡើងទេ ពេលនោះ អ៊ុល,យ៉ែម និងជ័យ ក៏បានប្រគល់កាំភ្លើងឱ្យមេឃុំទៅ។ ចាប់ ពីពេលនោះមកមេឃុំឱ្យចុះធ្វើការងារនៅតាមកង ចល័តនឹកឃើញថាបានរួចខ្លួនហើយគ្មានពីណារកឃើញ ទេ នៅបានរយៈពេលតែ៦ខែ អង្គភាពយោធាមកពីភ្នំពេញតាមរក ពេលនោះប្រធានភូមិប្រធានឃុំ ហៅយកទៅបាត់ឈឹងរហូត មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប តាំង អ៊ុល ចាប់ខ្លួននៅ ស្រុកបារាយ ណ៍ ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរស២១ទួលសែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”