PROMOTING ACCOUNTABILITY
Duong Set
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0113
KPI0113
|
|
Name :
ឈ្មោះ :
|
ដួង សិត
|
|
Last Name :
នាមត្រកូល :
|
Duong
|
|
First Name :
នាមខ្លួន :
|
Set
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05501
អាយ០៥៥០១
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 55]
«បច្ចុប្បន្នអាយុ៥៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040203, Kampot, Chum Kiri, Chumpouvoan, Kandal
០៧០៤០២០៣ ខេត្ដកំពត ស្រុកជុំគិរី ឃុំជម្ពូវ័ន ភូមិកណ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteered to join the revolution.
ស្ម័គ្រចិត្ដចូលធ្វើបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh [in 1977]
១២?????? ភ្នំពេញ ឆ្នាំ១៩៧៧????
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier [in 1975]
Medical staff [in 1977] យុទ្ធនារីឆ្នាំ១៩៧៥????ពេទ្យឆ្នាំ១៩៧៧????
|
|
Superiors :
ថ្នាក់លើ :
|
Doeun, chief of memnber of women unit .
ឌឿន ប្រធានកងចល័តនារី,
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Bit, chief of region. Mut, chief of district.
ប៊្គត គណៈតំបន់, មុត គណៈស្រុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0113 20040618, Kandal village, Chumpouvaon sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told she learned to grade 7 and then she quitted school to help work her mother. Then she went to work as member of mobile brigade and to raise an embankment in Koh Sla. In mid 1977, she was sent work at hospital of 6 Makara to Phnom Penh. There she went to received Chinese guests and also saw Pol Pot.
ខេភីអាយ០១១៣ ២០០៤០៦១៨ ភូមិកណ្តាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា គាត់រៀនដល់ថ្នាក់ទី៧ បន្ទាប់មកបានឈប់រៀនជួយធ្វើការ ម្តាយ។ ក្រោយមកគាត់បានចូលធេ្វូីកងចល័ត ហើយខែ្មរក្រហម បញ្ជូនគាត់ទៅរែកដីនៅកោះស្លាទៀត។ នៅពាក់កណ្តាលឆ្នាំ ១៩៧៧ គាត់ត្រូវគេបញ្ជូនទៅនៅធ្វើការនៅពេទ្យ៦មករា ភ្នំពេញ។ នៅទីនោះគាត់បានទៅទទួលភ្ញៀវចិន និងឃើញ ប៉ុល ពត។
|
|
Summary :
សេចក្ដីសង្ខេប :
|
ដួង សិត ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃមុជម្ពូវ័ន្ដ ស្រុកជុំគិរី ខេត្ដកំពត។ គ្រួសារ របស់សិតឈ្មោះ នែម ណុន និងមានកូនម្នាក់។ ឪពុករបស់សិតឈ្មោះ ដួង អ៊ុក និងម្ដាយឈ្មោះ សោម ញាញ់ ហើយនិងមានបងប្អូន៣នាក់។ កាលពីតូចសិតរៀន នៅសាលាវត្ដអង្គអណែ្ដត ត្រឹមថ្នាក់ ទី៧ឪចាស់ឱ ហើយឈប់រៀន ព្រោះតែម្ដាយមេម៉ាយ ហើយនិងទាល់អត់មានអ្នកណាជួយម្ដាយ។ សិត ឈប់រៀន នៅឆ្នាំ១៩៦៦ ដោយទុកឱ្យប្អូនប្រុសបានរៀន ដល់ឌីប្លូម តែប្អូនស្លាប់ធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧០ គឺមានខែ្មរក្រហមចូលដល់ភូមិ របស់សិត ហើយម្ដាយ និងសិត ចេះតែ លាក់បងប្រុស និងប្អូនប្រុស បើគេសួរថាអត់មានបងប្អូន ប្រុសទេ យប់ឡើងទើបនៅជុំគ្នា ព្រោះខ្លាច មានការចាប់ធ្វើជា ទាហាន។ ឆ្នាំ១៩៧៣គឺសិត បង្រៀនកេ្មងៗនៅក្នុងភូមិ ដល់ឆ្នាំ ១៩៧៥ គឹចេញ ទៅកងចល័តឃុំ រែកដីទំនប់នៅខាងត្បូងសាលា ឃុំ។ ដែលប្រធានឃុំឈ្មោះ ឌឿង។ នៅឆ្នាំ១៩៧៦ គឺមានការ ហូបបាយរួម។ ក្រោយមកទៅលើកទំនប់នៅកោះស្លាចូលជាមួយ ស្រុកឈូក ក្រោមការគ្រប់ គ្រងរបស់អ៊ុំសុខ(ស្រី) និងបូ(ស្រី) ហើយតាប៊្គត គណៈតំបន់ និងតាមុត គណៈស្រុក។ ពេលនៅ កោះស្លា សិត គេឱ្យដើររកបនែ្ល បេះស្លឹកលេ្ងÃៈង ដល់ថៃ្ងមួយសិត និងគ្នា៧នាក់សុទ្ធតែស្រី ដើរជ្រៅ ទៅក្នុងពៃ្រហើយជិតកូនភ្នំមួយ ម្ដុំហ្នឹងគេហៅទំនប់អុរគុយ ដល់ទៅឃើញខោអាវគេព្យួររយីង រយោង ឆ្ងល់ចូលជ្រៅទៅៗឃើញក្រឡុកមួយសុទ្ធតែឆ្អឹង ហើយសិត មកវិញឈឺញាក់ កាលហ្នឹងអត់មានអ្នក ណាដឹងទេ បើគេដឹងអាចគេយកទៅសម្លាប់ចោលទៀត។ ក្រោយមកទៀតគេ បញ្ជូនទៅម្លិច និងទៅ ល្អាងនៅឆ្នាំ១៩៧៧ ដល់ខែ៧គេបញ្ជូន ឡើងមកភ្នំពេញ។ កាលនៅល្អាងអត់មានរែកដីទេ គឹដាំដំណាំ និងរែកទឹកស្រោចដំណាំ។ នៅពេលដែលចេញដំណើរមកភ្នំពេញ គឺចេញទៅស្រុកឈូកហើយបានឡើង រទេះភ្លើងទៅភ្នំពេញ។ ពេលដែលជិះរទេះភ្លើងហ្នឹងគឺមានទាហានម្នាក់នៅយាមនឹងមាត់ទ្វារបារុងព្រោះ ខ្លាចយើងលួចរត់មិនចង់ទៅ នឹកម្ដាយឪពុកពេក ហើយទាហានហ្នឹងក៏មានស្ពាយកាំភ្លើងដែរ។ ពេលចុះ ពិរថភ្លើងគឺ មានឡានទេសចរណ៍គេតំរៀបចាំ ហើយទៅសំរាកនៅផ្ទះថ្ម៤៥ជាន់ មានគេទទួលបាយ ហើយចែកតាមក្រុមឡើងទៅសំរាក កនែ្លងសំរាកគេមានជាបន្ទប់ៗ និងក្នុងបន្ទប់ហ្នឹងមានកនេ្ទល ខ្នើយ និងភួយ ហើយសំរាកមួយអាទិត្យទើបគេរកការងារឱ្យធ្វើ។ នៅក្នុង រយៈពេលមួយអាទិត្យដែលសំរាក ហ្នឹង គឺគ្រប់គ្នានាំគ្នាសរសេរ សំបុត្រមកផ្ទះប្រាប់ថាមកដល់ភ្នំពេញហើយ សរសេរផ្ញើរទៅ ឪពុកម្ដាយ ហើយផ្ញើរតាមរយៈមេកងដែលនៅភ្នំពេញហ្នÃ្អង។ ពេលដែលគេសួរថាអ្នកណាចង់ធ្វើអី សិល្បៈ, ពេទ្យ ឬកម្មករគេ មានជួរឱ្យឈរ ដូចេ្នះសិត ចង់ធ្វើពេទ្យក៏ចូលទៅជួរពេទ្យ ហើយ ក្រោយមកគេដឹកនាំឱ្យទៅ នៅពេទ្យ៦មករា។ ឈ្មោះនី (ស្រី) ក៏សួរទៀតពេលទៅដល់មន្ទីរពេទ្យ ថាអ្នកណាចង់ចូលឆ្មប ឬជំងឺទូ ទៅ ពេលហ្នឹងសិត គេបង្រៀន៣ខែនៅក្រោយ បុស្ដិ៍វិទ្យុនៅខាង ជើងវត្ដភ្នំ។ គ្រូបង្រៀនមាន៣នាក់ នី មួយ ហើយពីរនាក់ទៀត ប្រុស ដែលសិត ជ្រើសរើសផ្នែកជំងឺទូទៅ ហើយគេបង្រៀន ទ្រឹស្ដី។ អ្នកជំងឺ មកពីខាងបូព៌ាមាឌធំៗ ហើយកាចៗណាស់ បើអ្នក ជំងឺសួរកុំឆេ្លីយថាមកពីនីរតី ព្រោះពួកនីរតីទៅ សម្លាប់ពួកបូព៌ា ដូចេ្នះឆេ្លីយថាមកពីពាយ័ព្យ។ ហើយបើពេលយប់ចេញពីយាម គឺអត់ហ៊ានដើរទៅកនែ្លង សំរាកទេ ព្រោះមានគេបន្ដក់ដុំឥដ្ឋ ដុំដី ចំក្បាលយើង អិចឹងគឺដេកនៅពេទ្យអត់ទៅកនែ្លងសំរាកទេ។ នៅពេលដែលខែ្មរក្រហមដួលរលំ សិត រត់តាមរទេះភ្លើងទៅ កំពង់ឆ្នាំង ហើយក៏ទៅដល់បាត់ដំបងសំឡូត ហើយក៏បកត្រឡប់ មកផ្ទះវិញនៅខែ៨ ឆ្នាំ១៩៧៩ និងរស់នៅស្រុកកំណើត ដល់សព្វថៃ្ង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed mass graves at Tum Nup O Kuy.
ឃើញរណ្ដៅសាកសពនៅទំនប់អូរគុយ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”