PROMOTING ACCOUNTABILITY
Pho Yoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0124
KPI0124
|
|
Name :
ឈ្មោះ :
|
ផូរ យឿន
|
|
Last Name :
នាមត្រកូល :
|
Pho
|
|
First Name :
នាមខ្លួន :
|
Yoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02173
អាយ០២១៧៣
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Now 43 Year old]
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040701, Kampot, Chum Kiri, Trapeang Raing, Trape
០៧០៤០៧០១ ខេត្ដកំពត ស្រុកជុំគិរី ឃុំត្រពាំងរាំង ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was called to join the revolution.
គេហៅទៅធ្វើកងចល័ត
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦ មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff of 6 Makara hospital in 1977
ពេទ្យ៦មករានៅឆ្នាំ១៩៧៧
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Phoeun, teacher
ភឿន គ្រូបង្រៀន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0124 20040621, Trapeang Veng village, Trapeang Raing sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She sudied to grade 3 then stopped learning because she was called to raise an embankment in Stoeng Phe. After that, she was sent to Koh sla. she witnessed a lot people died of malarial. In early 1977, she was sent to Phnom Penh with 500 villagers. She stayed at 6 Makara hospital. In late 1979, she just came back home.
ខេភីអាយ០១២៤ ២០០៤០៦២១ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថាគាត់រៀនដល់ថ្នាក់ទី៣ បន្ទាប់មកក៏ឈប់រៀនព្រោះ គេហៅទៅលើកទំនប់នៅស្ទឹងភេ។ ក្រោយមកគេបញ្ជូនទៅកោះ ស្លា។ គាត់បានឃើញមនុស្សស្លាប់ជាច្រើនដោយសារគ្រុន ចាញ់។ ដើមឆ្នាំ១៩៧៧ គេក៏បញ្ជូនគាត់ទៅភ្នំពេញជាមួយ អ្នកភូមិ៥០០នាក់ទៀត។ ទៅដល់ទីនោះគេឱ្យគាត់ស្នាក់នៅពេទ្យ ៦មករា។ ចុង១៩៧៩ គាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផូ យឿន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្ដកំពត។ គ្រួសាររបស់យឿន ឈ្មោះ ខាត់ អង មានកូន៤នាក់ ប្រុស២ ស្រី២។ ឪពុករបស់យឿនឈ្មោះ ផូរ ហុយ និងម្ដាយឈ្មោះ ចក់ ម៉ក់ ហើយមានបងប្អូន៨នាក់។ យឿន រៀនថ្នាក់ទី៣ក្នុងជំនាន់ប៉ុល ពត ក្រោមការបង្រៀនរបស់គ្រូ ភឿន(សព្វថៃ្ងគាត់នៅរស់ហើយធ្វើជានាយកសាលាវត្ដអង្គចក)។ យឿន ឈប់រៀនព្រោះប្រទេសមានសង្គ្រាម ហើយយឿន ត្រូវរែកដីនៅភូមិអូរ ស្ទឹងភេ ហើយបាន ទៅទំនប់ម្លិច ហើយទៅកោះស្លា ក្រោយមកធ្វើស្រែនៅភ្នំល្អាង។ នៅទំនប់ម្លិចគេហៅថាកងចល័តស្រុក ឈូក ហើយបានឡើងទៅកោះស្លានៅឆ្នាំ១៩៧៦ ធ្លាប់ឃើញតាម៉ុក ព្រោះតាម៉ុក មានផ្ទះនៅ កោះស្លា ហើយប្រធានគឺតាបិត។ នៅកោះស្លាមានមនុស្សស្លាប់ច្រើន ហើយឈឺពេទ្យមិនសូវមើល ទៀត។ អ្នកឈឺភាគច្រើនមកពីហូបមិនឆែ្អត ជំងឺគ្រុនចាញ់ ព្រោះធ្វើការតាំងពីម៉ោង៣ព្រឹកដល់ម៉ោង ១១បានហូបបាយ ហើយពីម៉ោង១ដល់ម៉ោង៥ ធ្វើការហួសកំលំាង ហើយគ្រាន់តែឃើញខេ្មាចក៏ខ្លាច ដែរ ស្លាប់ច្រើនពេក។ មូលហេតុមួយទៀតដែលមានអ្នកស្លាប់ព្រោះតែជីកដីហើយបាក់ដីសង្កាត់លើ អ្នកជីកទើបស្លាប់ ហើយនិងគេហៅទៅបាត់ៗអត់ឃើញត្រឡប់មកវិញ។ យឿន ហូបអត់ឆែ្អតទេ គេឱ្យបាយតែមួយចានហើយពីរពេលក្នុងមួយថៃ្ង។ ទំនប់កោះស្លាហ្នឹងធំ វែង និងខ្ពស់ កំពស់ប្រហែល ២០៣០ម៉ែត្រគ្រាន់តែកាំជណ្ដើរប្រហែល១០០កាំ ហើយសុទ្ធតែរត់ឡើងអត់មានដើរទេ។ ចេញពី ទំនប់កោះស្លាមកនៅល្អាងធ្វើស្រែ និងរែកដីពីកនែ្លងខ្ពស់មកនៅដាក់កនែ្លងទាប កាលហ្នឹងមេកងគេមិន ប្រាប់ថាទៅកនែ្លងផេ្សងទេ គេថាទៅ ប្រជុំ កាលហ្នឹងឆ្នាំ១៩៧៦នៅបាន១ខែ ទើបឡើងទៅ ភ្នំពេញនៅឆ្នាំ១៩៧៧ យឿន ជិះឡានពីល្អាងទៅដាលនៅកំពត ហើយអត់បានដេកទេ គ្រាន់តែឡាន ទៅដល់រទេះភ្លើងនៅចាំ ហើយឡើងមកភ្នំពេញដល់ម៉ោង១២យប់ យូរទំរាំដល់ព្រោះគេមានកុងត្រូល ចាំឆែក ហើយទៅដល់នៅផ្ទះមួយដើម្បីហូបបាយ ហើយសំរាកមួយយប់ ព្រឹកឡើងគេចែកទៅតាម អគារ ហើយយឿន គេឱ្យទៅពេទ្យ៦ មករា។ កាលហ្នឹងយឿន លាងរបួស មើលថែអ្នកជំងឺគឺអត់ មានអ្នកណាបង្រៀនទេគឺយើងស្វែងយល់ខ្លួនឯង។ អ្នកជំងឺដែលយឿន ជួបជាប្រភេទជំងឺស្រាល អត់ មានស្លាប់ទេ ហើយភាគច្រើនមកពីព្រំដែនជាទាហានដែលវ៉ៃជាមួយវៀតណាម។ យឿន ធ្លាប់បាន មើលសៀក មើលសិល្បៈ នៅវាំង នៅស្ដាត និងមើលកុន ជាជនជាតិចិនសំដែងមិនមែនខែ្មរទេ។ នៅពេលខែ្មរក្រហមដួលរលំ យឿន រត់ទៅអមលាំងហើយគេហៅទៅព្រំដែនទៀត តែយឿន ថាអត់ ទៅទេខ្ញុំទៅរកម៉ែ ហើយក៏ត្រឡប់មកដល់ផ្ទះប្រហែលជាខែ១០១១ព្រោះកំពុងច្រូត ហើយក៏ជួបជុំ គ្រួសារដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”