Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0129
KPI0129
Name :
ឈ្មោះ :
ហោម សាមិត
Last Name :
នាមត្រកូល :
Haom
First Name :
នាមខ្លួន :
Samit
Other Name :
ឈ្មោះផ្សេង :
ប្រាច មិត្ត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05168
អាយ០៥១៦៨
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 12, Present aged: 41]
«អាយុ១២ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤១ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
07040701, Kampot, Chum Kiri, Trapaing Raing, Trapa
០៧០៤០៧០១ ខេត្ដកំពត ស្រុកជុំគិរី ឃុំត្រពាំងរាំង ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was called to join the revolution.
ត្រូវគេហៅទៅធ្វើកងចល័ត
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office k-7
មន្ទីរក៧
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ធ្វើថ្នល់
Superiors :
ថ្នាក់លើ :
Ly, chief of office K-7
លី ប្រធានមន្ទីរក៧
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0129 20040621, Trapaing Veng village, Trapaing Raing sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told she now has one daughter. After she quitted school, she was called to raise an embankment in mobile brigade. One month later she was sent to Koh Sla. Then she was selected to learn medicine in Phnom Penh with three villagers. After she was divided, they allowed her to live near the Royal Palace in Rachana school. She cooked rice for chinese guests and cleaned raod. Besides working the job, she also carried rice to give Kampuchea Krom. In 1979, she just came back home.
ខេភីអាយ០១២៩ ២០០៤០៦២១ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថាគាត់មានកូនស្រីម្នាក់សព្វថៃ្ងហ្នឹង។ បន្ទាប់ពីគាត់ ឈប់រៀន គេបានហៅគាត់រែកដីនៅកងចល័ត។ មួយខែក្រោយ មកគេបញ្ជូនគាត់ទៅកោះស្លា។ ក្រោយមកគជ្រើសរើសគាត់ ឱ្យទៅរៀនពេទ្យនៅភ្នំពេញជាមួយអ្នកភូមិ៣នាក់ទៀត។ បន្ទាប់ មកគេបែងចែកគាត់ឱ្យនៅជិតវាំងក្នុងសាលារចនា។ គាត់ដាំបាយ ព្រោះមានភ្ញៀវចិនមកលេងនិងបោសសំអាតថ្នល់។ ក្រៅពី ការងារនេះ គាត់ដឹកបាយឱ្យកម្ពុជាក្រោម។ បែក៧៩គាត់បាន ត្រឡប់មកផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
ប្រាច សាមិត ហៅ ហោម មិត្ដ អាយុ៤២ឆ្នាំ រស់នៅភូមិ។ ឪពុកឈ្មោះ ប្រាច ហោម និងម្ដាយឈ្មោះ សយ មុំ និងមានបងប្អូន១០នាក់ ហើយមិត្ដ ជាកូនទី២។ គ្រួសារបស់មិត្ដ ស្លាប់ហើយ នៅសល់កូនស្រីមួយ។ មិត្ដមិនសូវបានរៀនទេ មិត្ដរៀនថ្នាក់ទី២នៅសាលាអណ្ដូងបេ្រង ហើយឈប់រៀនចូលកងចល័ត រែកដី លើកទំនប់ នៅទំនប់ម្លិច ក្រោយមកទៅទំនប់កោះស្លា។ នៅទំនប់កោះស្លា មិត្ដឈឺជិតនឹងស្លាប់ ហើយមានបាក់ទំនប់ស្លាប់១០នាក់ នៅហ្នឹងមានមនុស្សស្លាប់ ច្រើនព្រោះឈឺចាញ់។ នៅពេលដែលគេរើសឱ្យទៅរៀនពេទ្យគឺរើសពីភូមិជាមួយមិត្ដ មានគ្នា៣នាក់ ឈ្មោះ ហន ហើយនិងកាវ(សុទ្ធតែស្រី)។ ក្រុមរបស់មិត្ដ ជិះឡានពីទំនប់កោះស្លាទៅឈូក សំរាក មួយថៃ្ង ហើយមួយព្រឹក រង់ចាំឡានពីភ្នំពេញមកយក កាលហ្នឹងអត់ជិះរទេះភ្លើងទេ។ ក្នុងមួយឡាន ដែលទៅភ្នំពេញហ្នឹងមានគ្នាច្រើន មួយស្រុកឈូកហើយទៅមូលគ្នានៅស្ដាតបាន២៣ថៃ្ងបានបែងចែក គ្នា។ មិត្ដ គេបញ្ជូនបន្ដទៅតាខ្មៅ បំរើអ្នកពិការ ដែលព្យាបាលនៅពេទ្យ៦មករា ហើយនៅមន្ទីរពេទ្យ ចងេ្អÃៈតពេកទើបផ្លាស់អ្នកជំងឺស្រាលមកតាខ្មៅ។ អ្នកពិការសុទ្ធតែជាទាហាន ហើយក្រោមការគ្រប់គ្រង របស់ឈ្មោះ តាសឿន និងក្រោយមកផ្លាស់ឈ្មោះ បុរិន។ ហើយបានយកមិត្ដ មកនៅជិតវាំង នៅ ផ្ទះថ្មក្បែរសាលារចនា។ ការងារដែលគេឱ្យមិត្ដ ធ្វើមានដូចជាបោសថ្នល់ ដាំបាយទទួលភ្ញៀវចិនដែល មកទស្សនៈកិច្ចបាន៣ដង ហើយឃើញចូលវាំងមានគ្នាតែ២៣នាក់ទេ តែពេលមកហូបបាយពេញ រោងបាយ។ អ្នកធ្វើការនៅជាមួយមិត្ដ មានគ្នាប្រហែល២០៣០នាក់ មានស្រី មានប្រុស ហើយ ប្រធានឈ្មោះពូលី។ មិត្ដ ធ្លាប់ទៅមើលសិល្បៈ មើលសៀក គេសំដែងរឿងបណ្ដាំឪ បណ្ដាំមាតា និងរឿងយាយលោត(ពលិកម្មរបស់ម្ដាយ ពីដើមក្រ ក្រោយមកទៅរកត្រពាំង ចិញ្ចឹមកូន ដល់ប្ដីស្លាប់ ទៅតស៊ូយ៉ាងម៉េចទេស្លាប់ទៅ)។ មិត្ដ និងបងរ៉ាន ធ្លាប់ដឹកបាយ ដឹកត្រី ដឹកក្រមា យកទៅច្បារអំពៅ ថាយកទៅ ឱ្យអ្នក កម្ពុជាក្រោមដែលរំដោះបានហើយដឹកយកមកដាក់នៅច្បារអំពៅ អ្នកកម្ពុជា ក្រោមនិយាយ អត់សូវច្បាស់ទេ។ មិត្ដ ធ្លាប់ដឹកខ្សាច់ពីស្រុកកណ្ដាលស្ទឹង ហួសស្ទឹងមានជ័យ យក មកធ្វើថ្នល់ ធ្វើខឿនវាំង និងជញ្ជាំងវាំង ដែលខូចខាតកាលពីជំនាន់សង្គ្រាម ហើយពូលី ជាអ្នកគ្រប់ គ្រងនៅក៧។ នៅពេលដែលខែ្មរក្រហមដួលរលំ មិត្ដ រត់ទៅដល់ពោធិ៍សាត់បាត់ដំបង ហើយបាន រត់ត្រឡប់មក ស្រុកកំណើតវិញជាមួយនឹងប្ដីគាត់ និងរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា