| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0881
|
|
Name :
ឈ្មោះ :
|
សៅ
|
|
First Name :
នាមខ្លួន :
|
Sao
|
|
Other Name :
ឈ្មោះផ្សេង :
|
Suoy Sao
ស៊ួយ សៅ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00441
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 22. Present aged: 45]
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំ បច្ចុប្បន្នអាយុ ៤៥ ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040106, Kampong Thom, Prasat Balang, Daung, Kruo
០៦០៤០១០៦ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពល ៣១០
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
អឿន,្ញ ញ៉។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0881 20050120, Kruos village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sao, the biography owner.
ខេធីអាយ០៨៨១ ២០០៥០១២០ ភូមិគ្រួស ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ សៅ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សៅ ហៅ ស៊ួយ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ សៅ មានប្រពន្ធឈ្មោះ អូយ មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិគ្រួស ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ សៅ មានឪពុកឈ្មោះ ស៊ួយ ម្ដាយឈ្មោះ ហេង មានបងប្អូន៦នាក់។ សៅ ធ្លាប់បានរៀនសូត្រនៅសាលានិងបានបួសជាព្រះ សង្ឃនៅវត្ដទំពិចបានចំនួនពីរវស្សា សឹកមក វិញដោយសារ ប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហម កាលនោះឪពុកម្ដាយក៏មិនបានថាអីដែរ។ ចូលដំបូងអង្គការ
បញ្ជូនទៅ តំបន់បន្ទាប់មកទៅរៀនវគ្គនយោបាយនិងក្បួនយោធា នៅភូមិភាគឧត្ដរ កាលនោះប្រធានភូមិភាគឈ្មោះ កែ ពក។ នៅឆ្នាំ១៩៧៤ សៅ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន អង្គការបញ្ជូនមក វាយជាមួយទាហានលន់ នល់ នៅម្ដុំព្រែកក្ដាមនិងវាយរំកិលរហូតវាយយកទីក្រុងភ្នំពេញបាននៅឆ្នាំ ១៩៧៥។ សៅ បានស្នាក់នៅម្ដុំទួលគោក ពេលនោះ ប្រជាជននាំគ្នាជាបន្ដបន្ទាប់ទាល់តែអស់គ្មាន សល់ នៅតែអង្គភាពយោធានិងថ្នាក់ដឹកនាំជាន់ខ្ពស់ខែ្មរក្រហម។ សៅ អង្គការឱ្យទៅបោសសម្អាតផ្ទះ សំបែងនិងបន្ទាប់មកទៀត អង្គការចាត់តាំងឱ្យធ្វើស្រែនៅតំបន់ជាយៗក្រុងដូចជាកប់ស្រូវ។ សៅ ធ្លាប់ចូលរួមប្រជុំនៅស្ដាត មានកម្លាំងយោធារាប់រយនាក់ ចូលរួមស្ដាប់លោកខៀវ សំផន និងមានកម្មា ភិបាលមួយចំនួន ទៀត។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន បានប្រមូលកម្លាំងចាស់ចំនួន ១០០នាក់ រៀបរដ្ឋប្រហារ ទម្លាក់លោកប៉ុល ពល វិញ។ សៅ បានចូលរួមនៅក្នុង ចលនានេះដែរ តែគំរោងការណ៍ថា ផ្ទុះអាវុធយប់ហ្នឹង ចដនៃ្យបែកការណ៍អង្គការចាប់បានតាអឿន ទៅកម្លាំងក៏ រំសាយអស់វិញ។ បន្ទាប់មកទៀតអង្គការបានស្រាវជ្រាវចាប់ មនុស្សជាបន្ដទៀតជារៀងរាល់ថៃ្ង នៅ ក្នុងទីក្រុងភ្នំពេញ នៅតាមក្រសួងមួយចំនួនក៏មានបាត់ខ្លួនដែរ។ ក្រោយឆ្នាំ១៩៧៥ កងពលទី១ បាន ដូរទៅជាកងពល៣១០។ នៅឆ្នាំ១៩៧៨ សៅ និងយោធារាប់រយនាក់ផេ្សងទៀត អង្គការបាន បញ្ជូនទៅ ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ សៅ បានផ្លាស់ពីកង ពល៣១០ទៅនៅក្នុងកងពល ២០៧ ប្រធានកងពលឈ្មោះ ញ៉ មកពីភូមិភាគនិរតី កាលនោះអង្គការបញ្ជូនមកខាងស្រុកពញាក្រែក ខេត្ដកំពង់ចាម ភូមិភាគបូព៌ា។ មុនដំបូងកម្លាំងខែ្មរក្រហមវាយ ខ្លាំងណាស់ វាយចូលទៅដល់ទឹកដីវៀត ណាម ចូលដល់ផ្សារ ក្រដាស។ នៅក្នុងពេលប្រយុទ្ធ សៅ ត្រូវរបួស ពេញខ្លួនបានអង្គការបញ្ជូនមក ដេកសម្រាកនៅមន្ទីរពេទ្យសួង។ នៅឆ្នាំ១៩៧៩ ពេលចាញ់សង្គ្រាមវៀតណាម បានរត់មកស្រុក កំណើតវិញ ធ្វើដំណើរអស់រយៈពេលពីរបីខែមកដល់ផ្ទះវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”