Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0882
Name :
ឈ្មោះ :
គៀត អួន
Last Name :
នាមត្រកូល :
Kiet
First Name :
នាមខ្លួន :
Uon
Other Name :
ឈ្មោះផ្សេង :
Sarat
សារ៉ាត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01749
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 21. Present aged: 49]
«សម័យខែ្មក្រហមអាយុ ២១ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
06070811, Kampong Thom, Santuk, Taing Krasaing, Ve
០៦០៧០៨១១ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំតាំងក្រសាំង ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Oeun, chief of division 310.
អឿន ប្រធានកងពលទី ៣១០
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0882 20050130, Veang Tbaung village, Taing Krasaing sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sarin Vireak, the biography owner.
ខេធីអាយ០៨៨២ ២០០៥០១៣០ ភូមិវាំងត្បូង ឃុំតាំង ក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ ជួបជាមួយ សារ៉ាត ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
កៀត អូន ហៅ សារ៉ាត ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ អូន មានប្រពន្ធឈ្មោះ ថា មានកូនចំនួន៤នាក់ស្រី២ ប្រុស២ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។ អូន មានឪពុកឈ្មោះ ខូ ម្ដាយឈ្មោះ ដើង មានបងប្អូន៣នាក់ប្រុស២ ស្រី១។ អូន ធ្លាប់នៅសាលាបឋមសិក្សាតាំងក្រសាំងត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារឆ្នាំ១៩៧០។ ប្រជាជននៅក្នុងភូមិនេះត្រូវខែ្មរក្រហមជម្លៀសឱ្យទៅរស់នៅភូមិពៃ្រក ជៃ្រ ជាទឹកដីតំបន់រំដោះ មានចលនាខែ្មររំដោះជាតិប្រាប់ឱ្យបងប្អូននាំគ្នាចូលពៃ្រម៉ាគី ឃើញមាន ទាហានយួនយៀកកុងមក ជួយខាងខែ្មរក្រហមរួមដៃគ្នាវាយជាមួយទាហានលន់ នល់។ កាលនោះ សង្គ្រាមចាប់ផេ្ដីមខ្លាំង ខាងទាហានលន់ នល់ មានយន្ដហោះមកទម្លាក់គ្រាប់បែកនៅក្នុងទឹកដីរំដោះធ្វើឱ្យ ប្រជាជនមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៧៤ អូន តាមការឃោសនារបស់ខែ្មរក្រហម មានឈ្មោះ ខាន់ ជាអ្នកនាំចូល។ អូន ត្រូវអង្គការបញ្ជូនទៅធ្វើជាយោធានៅភូមិភាគឧត្ដររៀន វគ្គនយោបាយនិងក្បួន យោធាចប់ អង្គការបញ្ជូនទៅសមរ ភូមិមុខនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន ប្រធានវរ សេនាតូចលេខ៥៧ឈ្មោះ សាក់។ អូន និងយោធាខែ្មរ ក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញនៅថៃ្ង ទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះឃើញប្រជាជនប្រញាប់ប្រញ៉ាល់នាំ គ្នាចេញទាំងគ្រួសាមកខាង ក្រៅក្រុង ដើម្បីធ្វើដំណើរទៅភូមិ កំណើតតាមស្រុកស្រែចម្ការ អង្គការមិនអនុញ្ញាតឱ្យប្រជាជន រស់នៅទី ក្រុងទេ។ អង្គភាពកងពលទី១ ដូរជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន និងស្នាក់នៅម្ដុំ វត្ដភ្នំ ដើរបោសសម្អាតផ្ទះសំបែង។ នៅរំដោះទីក្រុងភ្នំពេញបានហើយ កម្លាំង យោធាមួយចំនួនចុះធ្វើ ស្រែនៅម្ដុំបឹងសំយាបនិងតំបន់ជាយៗ ក្រុង។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់ប្រធានកងពលឈ្មោះ អឿន និងកម្មាភិបាលខែ្មរក្រហមមួយចំនួនទៀតយកទៅដាក់គុក និងសម្លាប់ចោល។ អង្គការបានកោះ ហៅយោធានៅក្នុងកងពល ៣១០ទាំងអស់ឱ្យមកចូលរួមស្ដាប់ខ្សែអាត់សមេ្លងតាអឿន បាននិយាយពី សកម្មភាពក្បត់អង្គការ។ នៅឆ្នាំ១៩៧៨ អូន ត្រូវអង្គការបញ្ជូនទៅធ្វើការលុតដំនៅព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលដល់ប្រទេសកម្ពុជា កម្មាភិ បាលខែ្មរក្រហមនាំគ្នារត់ទៅ ព្រំដែនថៃ។ អូន បានធ្វើដំណើរតាមគេឯងចូលពៃ្រចុះភ្នំឡើងភ្នំ ទៅដល់ ខេត្ដពោធិសាត់ ខេត្ដបាត់ដំបង រស់នៅក្នុងពៃ្រតស៊ូ ប្រឆាំងជាមួយកងទ័ពរដ្ឋាភិបាលលោកហេង សំរិន និងកងទ័ព វៀតណាម ជួបការលំបាកខ្លាំងពេក ក៏ចុះមកសារភាពដើម្បីចង់ទៅ ស្រុកកំណើតវិញ នៅក្នុង ឆ្នាំ១៩៨១។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅដាក់គុកនិងសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា