| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0884
|
|
Name :
ឈ្មោះ :
|
លីន
|
|
First Name :
នាមខ្លួន :
|
Lin
|
|
Other Name :
ឈ្មោះផ្សេង :
|
Chot Lin
ជោត លីន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00050
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 13. Present aged: 43]
«សម័យខែ្មក្រហមអាយុ ១៣ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៣ ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06060105, Kampong Thom, Sandan, Chheuteal, Veal Pr
០៦០៦០១០៥ ខេត្ដកំពង់ធំ ស្រុកសណ្ដាន់ ឃុំឈើទាល ភូមិវា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
Cheat and Yin.
ជាតិ និង យិន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0884 20050217, Veal Pring village, Chheuteal sub-district, Sandan district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Meas Lin, 43, the biography owner.
ខេធីអាយ០៨៨៤ ២០០៥០២១៧ ភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ មាស លីន អាយុ ៤៣ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
លីន ហៅ ជោត លីន ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ លីន មានប្ដីឈ្មោះ អ៊ុម មានកូន ចំនួន៥នាក់ ប្រកបរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្ដ កំពង់ធំ។ លីន មានឪពុកឈ្មោះ ជោត ម្ដាយឈ្មោះ ហា មានបងប្អូន១១នាក់។ លីន មិនបានរៀន សូត្រទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំង ឱ្យធ្វើការងារនៅក្នុងកងចល័តស្រុក មានមនុស្សរាប់រយនាក់ ទាំង ប្រុសទាំងស្រី នាំគ្នាលើកទំនប់នៅម្ដុំភ្នំរ៉ង អូរមាន ដែលមានគណៈ ស្រុកសណ្ដាន់ឈ្មោះ នន់។ នៅក្នុង ឆ្នាំ១៩៧៥ មានប្រជាជន ថ្មីមករស់នៅក្នុងភូមិនេះច្រើន ជាពិសេសអ្នកមកពីភ្នំពេញ។ នៅឆ្នាំ១៩ ៧៦ មានពូ ចិត្រ ត្រូវជាសាច់ញាតិមកយកទៅធ្វើ ការងារនៅភ្នំពេញ នៅក្នុងកងពល៣១០ ពេល ទៅដល់ដំបូង នៅក្នុងអង្គភាពកុមារជួយមើលកុមារចំនួន៧នាក់ មានគ្រូបង្ហាត់ឱ្យរៀនអក្សរ។ នៅក្នុងអង្គ ភាពកុមារបានតែប៉ុន្មានខែ អង្គការ
បញ្ជូនទៅធ្វើស្រែនៅបឹងសំយាបម្ដុំវត្ដខ្មួយ ធ្លាប់ឃើញ លោកអៀង សារី ទៅទស្សនៈកិច្ច។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាប់កម្មាភិបាលជាច្រើន រួមទាំងឪពុកមាឈ្មោះ ចិត្រ ឈ្មោះ យិន អង្គការចាប់យកទៅបាត់ ហើយបានផ្លាស់ពួកនិរតីមកគ្រប់គ្រងវិញ អង្គការចាត់ តាំងឱ្យធ្វើការទាំងយប់ទាំងថៃ្ង គ្មានអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ លីន អង្គការបញ្ជូនទៅ ធ្វើការ ងារនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ព្រលានយន្ដហោះ នៅទីនោះមានទំហំធំណាស់ អាចចុះ ចតយន្ដហោះបានជាច្រើន។ ព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង ឃើញមានជនជាតិចិន ជាច្រើននាក់ មកធ្វើការងារនៅទីនោះ ជាអ្នកមើលការខុសត្រូវ ខែ្មរយើងជាកម្មករធ្វើតាមបញ្ជាពីជំនាញការចិន។ នៅឆ្នាំ១៩៧៩ ជនជាតិចិនបានរត់ឡើងឡាន ចំណែកកម្មករខែ្មរនាំគ្នារត់ចូលពៃ្រ ព្រោះខ្លាចវត្ដមាន កងទ័ពវៀតណាម លីន បានរត់ចូលពៃ្រ ទៅដល់ខេត្ដបាត់ដំបង រត់ចុះឡើងមកដល់ខេត្ដពោធិ៍ ឆ្លងទៅ ដល់ខេត្ដកោះកុង ដាច់អាហារតាមផ្លូវស្គមគ្មានកម្លាំងសេ្ទីរស្លាប់។ លីន រត់ចុះឡើងនៅក្នុងពៃ្រជាមួយ នារីជាច្រើននាក់ ក្រោយ មកបាត់គ្នាមិនដឹងទៅណា នៅសល់មួយចំនួនតូចត្រូវកម្លាំងកងទ័ព វៀតណាម ចាប់បានបញ្ជូនមកក្រុងកំពង់សោម ឱ្យហូបបាយ ឆែ្អតនិងអប់រំចំនួនបីខែ ក៏ធ្វើសំបុត្រឱ្យមកស្រុកកំណើត វិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”