Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0885
KTI0885
Name :
ឈ្មោះ :
សែម ហឿន
Last Name :
នាមត្រកូល :
Sem
First Name :
នាមខ្លួន :
Hoeun
Other Name :
ឈ្មោះផ្សេង :
Kim
គីម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00569
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 12. Present aged: 52]
«សម័យខែ្មរក្រហមអាយុ ១២ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06010103, Kampong Thom, Baray, Bak Sna, Andet
០៦០១០១០៣ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបាក់ស្នា ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution
ស្ម័គ្រចិត្ដចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
កងពល ៣១០
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Oeun.
អឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0885 20050228, Andat village, Bak Sna sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sem Hoeun, 52, the biography owner.
ខេធីអាយ០៨៨៥ ២០០៥០២២៨ ភូមិអណ្តាត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ អាយុ ៥២ ឆ្នាំ ជាម្ចាស់ប្រវត្តិ រូប។
Summary :
សេចក្ដីសង្ខេប :
សែម ហឿន ហៅ គីម ភេទប្រុស អាយុ៥២ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ហឿន មានប្រពន្ធឈ្មោះ លី មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិអណ្ដាត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ហឿន មានឪពុកឈ្មោះ សែម មានម្ដាយឈ្មោះ ឃុត មានបងប្អូន៤នាក់។ ហឿន ធ្លាប់រៀននៅសាលាបឋមសិក្សាបាក់ ស្នាត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មានសង្គ្រាមរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ ហឿន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម តាមការប្រកាស របស់សមេ្ដចឪដើម្បីចូលបម្រើប្រទេសជាតិ។ មុនដំបូងធ្វើជា យោធាស្រុក។ នៅឆ្នាំ១៩៧១ បានចូលរៀនវគ្គនយោបាយនិង ក្បួនយោធាចប់ អង្គការបានបញ្ជូនទៅសមរភូមិ វាយនៅម្ដុំ ចេនឡានិងឡើងវាយចល័តនៅម្ដុំភ្នំប្រុសភ្នំស្រី ខេត្ដកំពង់ចាម។ សង្គ្រាមវាយជាមួយទាហាន លោកលន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៣៧៤ សង្គ្រាមបានវាយសម្រុកចូលទីក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ៥និងក្រប់មុខព្រួញទាំងអស់។ ហឿន នៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះ អឿន វាយតាមព្រែកក្ដាមមុខកំពូលចេះតែរំកិលចូលទីក្រុងភ្នំពេញ នៅពេលធ្វើសង្គ្រាមមាន យោធាខែ្មរក្រហមស្លាប់ច្រើន ខាងទាហានលន់ នល់ ស្លាប់ច្រើន គួរឱ្យភ័យខ្លាចណាស់ តែមិនដឹងជារត់ ទៅខាងណា រត់ទៅផ្ទះក៏មិនបាន។ នៅឆ្នាំ១៩៧៤ ហឿន មានឋានៈជាប្រធានវរសេនាលេខ៣០៧ តូចដឹកនាំកម្លាំងវាយចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅពេលខែ្មរក្រហមឡើង កាន់អំណាចនៅ ឆ្នាំ១៩៧៥ កងពលទី១បានដូរទៅជាកងពល៣១០ វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ ហឿន បានឃើញប្រជា ជនចេញពីទីក្រុង ដើម្បីបន្ដដំណើរទៅតំបន់ផេ្សងៗដែលអាច រស់នៅបាន ខ្លះក៏ទៅរស់នៅតាមស្រុកកំណើតវិញ។ ហឿន និងអង្គភាពទ័ពអង្គការឱ្យស្នាក់នៅម្ដុំទួល គោក ព្រឹកឡើងដើរបោស សម្អាតផ្ទះសំបែង បន្ទាប់មកទៀតអង្គការចាត់តាំងឱ្យចុះធ្វើស្រែ នៅម្ដុំជាយៗទីក្រុង ដូចជាវត្ដក្មួញ កប់ស្រូវ។ នៅឆ្នាំ១៩៧៦៧៧ មានរឿនរ៉ាវជាច្រើននៅក្នុងកម្មាភិបាល ខែ្មរក្រហម ដូចជាតាអឿន ប្រធានកងពលអង្គការចោតថា ក្បត់ចាប់យកទៅ ដាក់គុកបាត់ដំណឹងឈឹង តែម្ដង។ ហឿន អង្គការបញ្ជូនទៅធ្វើការ លុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ព្រោះជាប់និន្នាការ ក្បត់ដោយសារប្រធានកងពលឈ្មោះ អឿន ត្រូវអង្គការចាប់ខ្លួន។ នៅឆ្នាំ១៩៧៨ ហឿន អង្គការ លើកលែងទោសបំពាក់បំប៉ន នយោបាយឡើងវិញ ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ព្រោះ អង្គការបានប្រជុំប្រាប់ថា យួនឈ្លានពានទឹកដីខែ្មរ។ ហឿន និងយោធារាប់រយនាក់ផេ្សងទៀតបាន ឡើងឡានសំដៅភូមិភាគ បូព៌ាវាយជាមួយកងទ័ពយួនឈ្នះរុញយួនចូលដល់ទឹកដីយួន ចូលដល់ផ្សាតាយ ណិញ។ នៅឆ្នាំ១៩៧៩ កងទ័ពយួនបាន វាយរុញកងទ័ពខែ្មរក្រហមរត់ចែកជើងគ្នា រត់យករួចខ្លួនតាម ផ្លូវមានមនុស្សស្លាប់ជាហូរហែរ។ ហឿន បានហែលឆ្លងទនេ្លបិត រួចរត់ឡើងគោកសំដៅចូលពៃ្ររហូត ដល់ខេត្ដពោធិសាត់និង បាត់ដំបង ទៅជិតដល់ព្រំដែនថៃ។ នៅឆ្នាំ១៩៨០ ហឿន បានរត់ត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមអង្គការចាប់ខ្លួនកម្មាភិបាលខែ្មរក្រហមជា ច្រើននាក់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា