Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0888
KTI0888
ឈ្មោះ :
សៀង សឿង
Last Name :
Sieng
First Name :
Soeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I07148
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15. Present aged: 55]
«សម័យខែ្មក្រហមអាយុ ១៥ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៥ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
06011002, Kampong Thom, Baray, Korky, Pon
០៦០១១០០២ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំគគីធំ ភូមិពោ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
ថ្នាក់លើ :
អឿន ប្រធានកងពល ឈ្មោះ ធុច ប្រធានភូមិភាគ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0888 20050301, Pon village, Korky sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sieng Soeun aka Ry.
ខេធីអាយ០៨៨៨ ២០០៥០៣០១ ភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ សៀង សឿង ហៅ រី។
សេចក្ដីសង្ខេប :
សៀង សឿង ហៅ រី ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ សឿង មានប្រពន្ធឈ្មោះ ទិត សាខន មានកូនចំនួន ១០នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិពោន ឃុំគគីរធំ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ។ សឿង មានឪពុកឈ្មោះ សៀង ម្ដាយឈ្មោះ សេង មានបងប្អូន៧នាក់។ សឿង ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយ សារប្រទេសជាតិកើតមាន សង្គ្រាមឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ សឿង បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម មុនដំបូង អង្គការបញ្ជូនឱ្យធ្វើជាយោធាស្រុក។ នៅឆ្នាំ១៩៧២៧៣ អង្គការបញ្ជូនឱ្យទៅធ្វើជាយោធាប្រចាំ ភូមិឧត្ដរ ប្រធានភូមិ ភាគឈ្មោះ ធុច។ នៅឆ្នាំ១៩៧៣ សឿង នៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះអឿន នៅក្នុងវរសេនាតូចលេខ៣០៩ ជាកងទ័ពពិសេសដើរវាយចល័តគ្រប់កនែ្លង បន្ទាប់មក អង្គការបញ្ជូនទៅសមរភូមិខាងខេត្ដសៀបរាម វាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ អង្គ ការបញ្ជូនមកសមរភូមិវាយជា មួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៦ នៅម្ដុំស្រុកស្គន់ រួចបន្ដវាយ រំកិលចូលទីក្រុងភ្នំពេញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមគ្រប់កងពលបានវាយ ចូលទីក្រុងភ្នំពេញ។ សឿង បានចូលដល់ទីក្រុងភ្នំពេញ អង្គការបានដាក់បញ្ជាឱ្យជម្លៀសប្រជាជន ចេញបើប្រជាជន ណារឹងទទឹងមិនព្រមចេញ អង្គការដាក់បញ្ជាឱ្យកំទេចចោល ជាពិសេសយោធាខែ្មរ ក្រហមត្រូវអង្គការហៅឡើងឡានទាំងអស់ រួចហើយមិនបានដឹងថា អង្គការបញ្ជូនទៅខាងណាទេ តែ តាមដឹងតគ្នាថា អង្គការកំទេចចោលអស់ហើយ។ នៅពេល របបខែ្មរក្រហមឡើងកាន់អំណាច យោធា មួយចំនួនអង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅម្ដុំកប់ស្រូវ ម្ដុំខ្មួញ នៅជាយៗ ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ ៧៧ ប្រធានកងពល៣១០ឈ្មោះ អឿន ឈ្មោះ ធុច និងប្រធានវរសេនាធំមួយចំនួនទៀតអង្គការ ចាប់ខ្លួនយកទៅបាត់។ សឿង មានឋានៈតូចតាច អង្គការបានបញ្ជូនទៅធ្វើការលុតដុំនៅព្រលានយន្ដ ហោះ ខេត្ដកំពង់ឆ្នាំង។ ធ្វើការងារនៅទីនោះជួបការលំបាកខ្លាំងណាស់ ហើយមាន យោធាមួយចំនួននៅ តែបន្ដការបាត់ខ្លួនជាបន្ដបន្ទាប់។ នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង មានជំនាញការចិន រាប់រយនាក់ ជាអ្នកបញ្ជាខែ្មរយើងឱ្យធ្វើការងារនៅទីនោះ ដូចជាគាស់គល់ឈើ គាស់បំបែកភ្នំវាយកំទេចថ្មយកមក លាយជាមួយស៊ីម៉ង្សតិ៍ដើម្បីចាក់សាបធ្វើព្រលានយន្ដហោះ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកប្រទេស កម្ពុជាព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ធ្វើមិនទាន់ហើយទេ។ សឿង បានរត់ ចូលពៃ្រឡើងភ្នំចុះភ្នំរហូតដល់ព្រំដែនថៃ ធ្វើជាយោធាខែ្មរក្រហមនៅតាមព្រំដែន។ នៅឆ្នាំ១៩៨៣ សឿង បានរត់ចេញពីក្រុមខែ្មរក្រហមចូលទៅរស់នៅប្រទេសថនៃិងរស់នៅជំរំ ខេត្ដត្រាច។ នៅឆ្នាំ ១៩៩៣ សឿង បាន ត្រឡប់មកស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា