Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0890
Name :
ឈ្មោះ :
សំ ហ៊ាន
Last Name :
នាមត្រកូល :
Sam
First Name :
នាមខ្លួន :
Hean
Other Name :
ឈ្មោះផ្សេង :
Yy
យី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10583
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: aged 38]
សម័យខែ្មរក្រហមអាយុ ៣៨ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06011305, Kampong Thom, Baray, Pungror, Tradak-por
០៦០១១៣០៥, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំពង្រ ភូមិត្
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0890 20050315 Tradakk Porng village, Pongror sub-district, Baray district, Kampong Thom province. Interviewed by Isa Osman. Notes: Interviewed with Sam Hen, 72, older sister.
ខេធីអាយ០៨៩០ ២០០៥០៣១៥ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្ម័ន។ កំណត់សំគាល់ៈ ជួបជាមួយ សំ ហេន អាយុ ៧២ ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
សំ ហ៊ាន ហៅ យី ភេទប្រុស អាយុ៣៨ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ សំ ហេន អាយុ៧២ឆ្នាំ ត្រូវជាបងស្រី។ ហ៊ាន មានឪពុកឈ្មោះ សំ ហែម ម្ដាយឈ្មោះ ប៉ាន ភិន មានបងប្អូន៥នាក់ មាន ស្រុកកំណើតនៅភូមិត្រដកពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ហ៊ាន ធ្លាប់រៀនសូត្របានខ្ពង់ ខ្ពស់ណាស់ រៀនរហូតទៅដល់ភ្នំពេញ សម័យសង្គមរាស្រ្ដនិយម ពេលរៀបចប់ចូលរៀនបន្ដផ្នែកគ្រូ បង្រៀនបន្ទាប់មកចេញ មកធ្វើជាគ្រូបង្រៀនកូនសិស្សធំៗនៅខេត្ដកំពង់ធំ។ បន្ទាប់មកទៀតឪពុកម្ដាយ បានរៀបចំឱ្យមានគ្រួសារ ប្រពន្ធឈ្មោះ ឈុន ស៊ីថន រហូតមានកូនចំនួន៤នាក់ ស្រី៣ប្រុស១។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ក្រោយមកឈប់បង្រៀនបាន ចូលចលនាខែ្មរក្រហម នៅក្នុងតំបន់១០៣ មានឋានៈជាសមាជិកគណៈកម្មាធិការ។ នៅពេលរបបខែ្មរ ក្រហមឡើងកាន់អំណាចមិនបានប៉ុន្មានផង កម្មាភិបាលខែ្មរក្រហមមួយចំនួនធំត្រូវបានអង្គការចាប់ខ្លួន យកទៅដាក់គុកនិងសម្លាប់ចោលនៅតាមតំបន់។ សំ ហេន និងឈ្មោះ ស៊ីថន ជាប្រពន្ធឈ្មោះ ហ៊ាន បានដឹងថា អង្គការ ចាប់ប្ដីយកទៅសម្លាប់ចោល តែមិនបានដឹងថា សម្លាប់នៅទីណាទេ បាត់ដំណឹងរហូត មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប សំ ហ៊ាន ហៅ យី អង្គការចាប់ខ្លួនឆ្នាំ១៩៧៧ យកមកដាក់ គុកនៅមនី្ទរស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា