Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0892
Name :
ឈ្មោះ :
គឹម នៅ
Last Name :
នាមត្រកូល :
Kim
First Name :
នាមខ្លួន :
Neou
Other Name :
ឈ្មោះផ្សេង :
Vann
វ៉ាន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02218
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 21. Present aged: 48]
«សម័យខែ្មក្រហមអាយុ ២១ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
06011204, Kampong Thom, Baray, Baray, Samrong
០៦០១១២០៤ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបារាយណ៍ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពយោធាកងពល៣១០
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Oeun, chief of division
អឿន ប្រធានកងពល
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0892 20050319, Samrong village, Baray sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Kim Neou aka Vann, the biography owner.
ខេធីអាយ០៨៩២ ២០០៥០៣១៩ ភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ គឹម នៅ ហៅ វ៉ាន់ ម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គឹម នៅ ហៅ វ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ វ៉ាន់ មានប្រពន្ធឈ្មោះ បិច មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយ ណ៍ ខេត្ដកំពង់ធំ។ វ៉ាន់ មានឪពុកឈ្មោះ អឿ គីម ម្ដាយឈ្មោះ ម៉ក់ អុត មានបងប្អូន៥នាក់ប្រុស ២ស្រី៣។ វ៉ាន់ ធ្លាប់រៀននៅសាលាបឋមសិក្សាសំរោងបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ ពេលនោះសាលារៀនត្រូវបិទទ្វារ លោកគ្រូអ្នកគ្រូរត់បែកខ្ញែកគ្នាទៅស្រុកកំណើតវិញ។ វ៉ាន់ ឈប់នៅវត្ដបានត្រឡប់មកនៅផ្ទះវិញ ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ មិនបានស្ម័គ្រចិត្ដទេ កាលនោះអង្គការហៅទៅរៀន សូត្រ បែជាយកទៅ សមរភូមិវាយជាមួយទាហានលន់ នល់ កាលនោះបើយើងមិន ព្រមចូលក៏ពិបាក រស់នៅក្នុងភូមិដែរ ព្រោះយើងរស់នៅ ក្នុងតំបន់រំដោះ ឪពុកម្ដាយមិនចង់ឱ្យកូនទៅធ្វើសង្គ្រាមទេ។ វ៉ាន់ អង្គការបញ្ជូនទៅធ្វើជាយោធានៅតំបន់៤២ នៅក្នុង វរសេនាតូច៤០៦ ប្រធានឈ្មោះណន។ វ៉ាន់ បានចូល សមរភូមិដំបូងវាយជាមួយទាហានលន់ នល់ នៅម្ដុំព្រែកគៀនស្វាយតាមផ្លូវក្នុងខេត្ដកំពង់ចាម និងឡើងវាយចល័តគ្រប់កនែ្លង។ នៅឆ្នាំ១៩៧៥ វ៉ាន់ បានវាយចូលទីក្រុងភ្នំពេញ ភ្លាមអង្គការបាន ដាក់បញ្ជាឱ្យ យោធាជម្លៀសប្រជាជនចេញពីទីក្រុងឱ្យទៅរស់នៅតាមស្រុកស្រែចម្ការ។ សភាពការណ៍ នៅពេលជម្លៀសប្រជាជន ណារឹងក្បាលមិនព្រមចេញ អង្គការប្រាប់ថាឱ្យកំទេចចោល។ នៅពេលរបប ខែ្មរក្រហមឡើងកាន់អំណាច កងពលមួយ ចំនួនត្រូវបានផ្ដូលេខ ដូចជាកងពលទី១ទៅជាកងពល៣១០ ប្រធានកងពលឈ្មោះ អឿន ដដែល។ វ៉ាន់ អង្គការចាត់តាំង ឱ្យនៅម្ដុំវត្ដភ្នំ នៅពេលឈ្នះសង្គ្រាមអង្គ ការចាត់តាំងឱ្យ យោធាភាគច្រើនចុះធ្វើស្រែដូចជាប្រជាជននៅតាមជនបទដែរ។ នៅឆ្នាំ១៩៧៦ អង្គ ការបានចាប់ខ្លួនកម្មាភិបាលជាបន្ដបន្ទាប់ ដោយចោទថាក្បត់អង្គការបានទៅចូលជាមួយឪសេអ៊ីអាឱឪកាសេ បេឱ។ នៅឆ្នាំ១៩៧៨ ពេលសង្គ្រាមចាប់ផេ្ដីមជាមួយប្រទេស វៀតណាម អង្គការបានដកកម្លាំង យោធាមួយចំនួនឱ្យទៅ ព្រំដែនវៀតណាម ពេលនោះ វ៉ាន់ បានទៅព្រំដែនវៀត ណាមនៅក្នុងកងពល ២០៧ ប្រធានកងពលឈ្មោះញ៉ ឈរជើងនៅខាងភូមិភាគបូព៌ាខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៩ វ៉ាន់ បានរត់ពីព្រំដែនវៀតណាម ចូលពៃ្រអស់រយៈពេល៩ថៃ្ង បានរត់សំដៅទៅស្រុកកំណើតវិញ បានជួបជុំបងប្អូន មិននឹកស្មានថា បានរស់ទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា