Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0893
KTI0893
ឈ្មោះ :
អែម
First Name :
Em
Other Name :
ឈ្មោះផ្សេង :
Ut
អ៊ុត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00344
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៥
Home Village :
ភូមិកំណើត/ទីលំនៅ :
06011820, Kampong Thom, Baray, Treal, Prey Veng
០៦០១១៨២០, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៤៥០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0893 20050320, Prey Veng village, Treal sub-district, Baray district, Kampong Thom province. Interviewed by Sok Vannak. Notes: Interviewed with In Theng, 43, younger sister.
ខេធីអាយ០៨៩៣ ២០០៥០៣២០ ភូមិពៃ្រវែង ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្តាយដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ិន ថេង អាយុ ៤៣ ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
អ៊ុត ហៅ អែម ភេទប្រុស កើតឆ្នាំ១៩៤៥បាត់ខ្លួន។ ជួបជា មួយឈ្មោះ អ៊ិន ថេង អាយុ៤៣ឆ្នាំ ត្រូវជាប្អូនស្រី។ អ៊ុត មានឪពុកឈ្មោះ អ៊ិន អ៊ូ ម្ដាយឈ្មោះ ប៊ួ ប៉ិច មានបងប្អូន៤នាក់ស្រី២ប្រុស ២ មានស្រុកកំណើតនៅភូមិពៃ្រវែង ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ អ៊ុត ធ្លាប់រៀនសូត្រ បានខ្ពង់ខ្ពស់តែមិនថា រៀនដល់ថ្នាក់ទីប៉ុន្មានទេ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ មុន ចូលធ្វើជាយោធាខែ្មរក្រហម អ៊ុត មានប្រពន្ធម្ដងរួចទៅហើយ រហូតមានកូនចំនួនពីរនាក់ក៏បែកគ្នាវិញ ដល់ក្រោយមកទៀត មានប្រពន្ធឈ្មោះ ខុន។ នៅឆ្នាំ១៩៧០ អ៊ុត បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធា ខែ្មរក្រហមតាមរយៈឈ្មោះ កែវ។ នៅឆ្នាំ១៩៧២ ដឹងថា គាត់បានធ្វើជាយោធាស្រុកបារាយណ៍ ដល់ឆ្នាំ១៩៧៣ មានដំណឹងថា អ៊ុត អង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយទាហានលន់ នល់ តែ មិនវាយត្រង់ណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា អ៊ុត ធ្វើការងារនៅភ្នំពេញ ត្រង់ម្ដុំគីឡូលេខ៦។ ថេង បានទៅលេងបងប្រុសឈ្មោះ អ៊ុត នៅភ្នំពេញរយៈ ពេលមួយ អាទិត្យ ពេលនោះ ថេង បានឃើញនិសាររបស់បងប្រុសនៅទីនោះ ដែរ កាលនោះបង ឈ្មោះ អ៊ុត ដឹកនាំយោធាចុះធ្វើស្រែនៅ ម្ដុំជាយៗក្រុង ដូចជានៅម្ដុំគីឡូម៉ែត្រលេខ៦។ នៅឆ្នាំ១៩ ៧៦ អ៊ុត បានមកលេងដល់ស្រុកកំណើត ហើយបាននិយាយប្រាប់ឪពុក ម្ដាយបងប្អូនថា សភាព ការណ៍នៅភ្នំពេញដូចជាមិនស្រួលទេ អង្គការបានហៅកម្មាភិបាលខែ្មរក្រហមជាច្រើនទៅរៀនសូត្រ តែមិនដែលឃើញត្រឡប់មកវិញទេ។ អ៊ុត បានបន្ដនិយាយទៀតថា ខ្ញុំបើសិនមានសភាពការណ៍អង្គ ការត្រូវចាប់ខ្លួន ខ្ញុំមិនឱ្យគេ ចាប់យកទៅធ្វើទារុណកម្មទេ ខ្ញុំសុខចិត្ដសម្លាប់ខ្លួនឯងចោល គាត់និយាយ ហាក់បីដូចជាដឹងខ្លួនមុន។ អ៊ុត សម្រាក បានតែបីថៃ្ងក៏ត្រឡប់ទៅភ្នំពេញ រហូតដល់ឆ្នាំ១៩៧៧ បាត់ ដំណឹងគាត់លែងទាក់ទងបាន បាត់ខ្លួនរហូតដល់ពេលនេះ។ ម្ដាយខ្ញុំលួចយំមិនឱ្យអង្គការឮទេ ម្ដាយខ្ញុំនឹក អាណិតកូនពេកយំរហូត ដល់រីងរសៃ្លាប់នៅក្នុងរបបខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៧៩ មានបងប្អូនជិត ខាងចូលបប្រើធ្វើជាយោធាខែ្មរក្រហមមាន តិចណាស់បានត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា