Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0894
KTI0894
ឈ្មោះ :
វ៉ាន់ ជា
Last Name :
Vann
First Name :
Chea
Other Name :
ឈ្មោះផ្សេង :
Mauv
ម៉ូវ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09691
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06011806, Kampong Thom, Baray, Treal, Treal
០៦០១១៨០៦, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិទ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0894 20050319, Treal village, Treal sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Lun Than, 50, younger sister.
ខេធីអាយ០៨៩៤ ២០០៥០៣១៩ ភូមិទ្រាល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មានៈ កំណត់សំគាល់ៈ ជួបជាមួយ លន់ ថន អាយុ ៥០ ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
វ៉ាន់ ជា ហៅ ម៉ូវ ហៅ ស៊ុត ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ លន់ ថន អាយុ៥០ឆ្នាំត្រូវជាប្អូនស្រី។ ម៉ូវ មានឪពុកឈ្មោះ លន់ ញ៉ិប ម្ដាយឈ្មោះ វ៉ាន់ ថូ មានបងប្អូន៥ នាក់ មានស្រុកកំណើតនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ម៉ូវ ធ្លាប់បានរៀន សូត្រ តែមិនដឹងថា រៀនបានត្រឹមថ្នាក់ទីប៉ុន្មានទេ ពេលឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ និងបន្ទាប់មកឪពុកម្ដាយបានរៀបឱ្យមាន គ្រួសារប្រពន្ធឈ្មោះ ថឿង ហៅ ថូ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុងភូមិទ្រៀល ជាតំបន់ប្រទាញប្រទង់ម្ខាងខាងលន់ នល់ ម្ខាងចលនា ខែ្មរក្រហមក្នុងពៃ្រ មិនយូរប៉ុន្មានភូមិមួយចំនួនធំក្លាយជា តំបន់រំដោះរស់នៅជាមួយក្រុមខែ្មរ ក្រហម។ នៅឆ្នាំ១៩៧១ ម៉ូវ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមការឃោសនា មុនដំបូង គ្រាន់តែជាកងឈ្លបការពារភូមិដើម្បីបានរស់នៅ ជាមួយប្រពន្ធកូន។ បន្ទាប់មកទៀត អង្គការបាន បញ្ជូនឱ្យ ទៅធ្វើជាយោធាភូមិភាគឧត្ដរនៅក្រោមបញ្ជារបស់ឈ្មោះ កែ ពក។ ម៉ូវ អង្គការបានបញ្ជូន ទៅសមរភូមិមុខវាយជាមួយទាហាន លន់ នល់ ចល័តគ្រប់កនែ្លង។ នៅឆ្នាំ១៩៧៥ មានដំណឹងថា ម៉ូវ ត្រូវរបួសដៃ ក្រោយមកក្លាយជាអ្នកបើកបរដឹកស្បៀងឱ្យ យោធានៅសមរភូមិមុខ បន្ទាប់មកទៀតមាន ដំណឹងថា អង្គការចាប់ខ្លួនចងទម្លាក់ទឹកនៅម្ដុំព្រែកក្ដាម។ នៅពេលរបប ខែ្មរក្រហមឡើងកាន់អំណាច រហូតដល់ឆ្នាំ១៩៧៩ មិនដែលបាន ទទួលដំណឹងពីឈ្មោះ ម៉ូវ ទៀតទេ ប្រពន្ធកូនរស់នៅស្រុកកំណើត ចេះតែចាំមើលផ្លូវប្ដីរហូតមកដល់ពេលនេះ។ បើតាម ប្រវត្ដិរូបឈ្មោះ វ៉ាន់ ជា ហៅ ម៉ូវ ហៅ សុត អង្គការ ចាប់ខ្លួននៅស្រុកល្វាឯម នៅឆ្នាំ១៩៧៥ យកមកដាក់គុក នៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា