Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0138
KPI0138
Name :
ឈ្មោះ :
សួន ខន
Last Name :
នាមត្រកូល :
Suon
First Name :
នាមខ្លួន :
Kan
Other Name :
ឈ្មោះផ្សេង :
Nat Khan
ណត ខន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05363
អាយ០៥៣៦៣
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 12, Present aged: 40]
«អាយុ ១២ ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤០ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
07040703, Kampot, Chum Kiri, Trapaing Raing, Ta Re
០៧០៤០៧០៣ ខេត្ដកំពត ស្រុកជុំគិរី ឃុំត្រពាំងរាំង ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
Was selected to join the revolution.
គេជ្រើសរើសឱ្យធ្វើទ័ព
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office K-1 [in 1978]
មន្ទីរក១ឆ្នាំ១៩៧៨
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh in April 1977.
១២?????? ភ្នំពេញ ខែ៤ ឆ្នាំ១៩៧៧
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of mobile in 1976.
Worker at Ta Khmao (cooked rice for handicapped people)
សមាជិកកងចល័តនៅឆ្នាំ១៩៧៦។ កម្មករនៅតាខ្មៅ (ដាំបាយសម្រាប់ជនពិការ)
Superiors :
ថ្នាក់លើ :
Hoeun, chief of mobile brigade. Peou, chief of Koh Sla mobile brigade. Rin, chief of office of Ta Kh
ហឿន ប្រធានកងចល័ត, ពៅ ប្រធានកងចល័តកោះស្លា, រិន ប្រធានមន្ទីរតាខ្មៅ
Associates :
អ្នកពាក់ព័ន្ធ :
Thuon, teacher. Pat, chief of village. Suon, chief of sub district.
ធួន គ្រូបង្រៀន, ប៉ាត ប្រធានភូមិ, សួន ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0138 20040624, Ta Reach village, Trapaing Raing sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. After she stopped learning in 1976, she was selected to join a mobile brigade of sub-district. 3 months later she went to work at mobile brigade of district. In 1977, she was sent to Ta Khmao to cook rice for handicapped people. Then she was sent to office K-1. She received Chinese guests 3 times.
ខេភីអាយ០១៣៨ ២០០៤០៦២៤ ភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ បន្ទាប់ពីគាត់ ឈប់រៀននៅឆ្នាំ១៩៧៦ គាត់ត្រូវគេជ្រើសរើសឱ្យចូលកង ចល័តឃុំ។ ៣ខែក្រោយមកគេឱ្យគាត់ទៅកងចល័តស្រុកវិញ។ ឆ្នាំ១៩៧៧ គេបញ្ជូនគាត់ទៅនៅតាខ្មៅដាំបាយឱ្យជនពិការ។ ក្រោយមកគេបញ្ជូនគាត់ទៅមន្ទីរក១។ គេឱ្យគាត់ទៅទទួលភ្ញៀវ ចិនចំនួន៣ដង។
Summary :
សេចក្ដីសង្ខេប :
សួន ខន ហៅ ណត ខន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្ដកំពត។ ឪពុករបស់ខន ឈ្មោះ ណត សួន ហើយម្ដាយឈ្មោះ ទិត ថេង និងមានបងប្អូន៦នាក់ ហើយខន មានកូនម្នាក់។ ខន រៀនដល់ថ្នាក់ទី៤ ហើយក្រៅពីរៀនគឺនៅកងកុមារ ដែលក្រោមការ ដឹកនាំរបស់គ្រូ ធួក។ នៅក្នុងកងចល័តខន រែកអាចម៍គោដាក់ស្រែ។ ប៉ាក់ ថាត់ ជាប្រធានភូមិ និង សួន ជាប្រធានឃុំ ហើយប្រធានកងចល័តឈ្មោះ ហឿន(ស្រី)។ ការងារកងចល័តមានដូចជាលើកដី ទំនប់ស្នាញទ្រាល ហើយទំនប់រំលេច និងទំនប់ព្រែកព្នៅនៅស្រែក្នុង។ ខែ៣ ឆ្នាំ១៩៧៧ គេដកឱ្យទៅ ចល័តស្រុកនៅកោះស្លា ហើយទំនប់ហ្នឹងគឺធំណាស់ ហើយការលើកទំនប់ហ្នឹងគឺលំបាកជាងកាលនៅ ចល័តភូមិ។ នៅទំនប់កោះស្លាគឺឈ្មោះ ពៅ ជាប្រធានកង ហើយអ្នកគ្រប់គ្រងធំជាងគេគឺតាបិត។ ការងារនៅកងចល័តគឺពីម៉ោង៦ព្រឹកដល់ម៉ោង១០កន្លះ និងពីម៉ោង១ ដល់ម៉ោង៥ល្ងាច ជួនកាលរែក ពេលយប់មួយម៉ោងទៀត។ នៅលើកទំនប់គឺមួយថៃ្ងហូប៣ពេល ពេលព្រឹកគឺបបរ ហើយបាយពីរ ពេលទៀត។ ចំពោះខន គឺមិនដែលឈឺទេ ហើយក៏អត់ដឹងថាគេយកអ្នកជំងឺទៅដាក់នៅឯណាដែរ។ អ្នក១៧ មេសា គឺនៅរែកដីជាមួយគ្នាតែនៅកងខុសគ្នា តែហូបចុកដូចគ្នា ម៉ោងធ្វើការដូចគ្នា សំរាក ដូចគ្នា។ នៅខែ៤ ឆ្នាំ១៩៧៧ ខន ផ្លាស់មកនៅពេទ្យភ្នំពេញ។ ពេលទៅដល់ភ្នំពេញ ខន ស្នាក់នៅ ខាងជើងស្ដាយ៣អាទិត្យ ទើបទៅតាខ្មៅ ដើម្បីដាំបាយ រៀបចាន ឱ្យជនពិការ ដែលក្រោមការគ្រប់ គ្រងរបស់តារិន។ ខន នៅតាខ្មៅបាន១ឆ្នាំក៏ផ្លាស់មកមន្ទីរក១ នៅខាងត្បូងសភា មើលកេ្មងមួយ អាទិត្យ, ចុងភៅមួយអាទិត្យ និងដាំបនែ្លមួយអាទិត្យ។ អ្នកគ្រប់គ្រងនៅមន្ទីរក១អត់ចាំទេ តែមាន ស្រីៗដែលគាត់ចាស់ៗគាត់ដឹកនាំឱ្យដាំបនែ្ល មានឈ្មោះដូចជា សែម, ទិន និងណាត។ បនែ្លដែលខន ដាំមានដូចជា សៃ្ព, ម្រះ, ប៉េងប៉ោះ, ខ្ទឹម, សាឡាត់, ឃ្លោក, ល្ហុង។ ខន ឧស្សាហ៍បានទៅមើលគេ លេងសៀក នៅស្ដាតដោយគេសំដែងស្ទូចត្រី, បើមើលកុនគឺមើលរឿងគេបាញ់គ្នាកាលពីឆ្នាំ១៩៧០ ជាកុនឯកសារ។ នៅពេលដែលរបបខែ្មរក្រហមដួលរលំគឺខន រត់ទៅកំពង់ឆ្នាំង, បាត់ដំបង និងពោធិ៍សាត់ ហើយខែ៥ ឆ្នាំ១៩៧៩ ទើបត្រឡប់មកដល់ស្រុកកំណើត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា