Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0896
Name :
ឈ្មោះ :
ណុន ចាន់ធីម
Last Name :
នាមត្រកូល :
Non
First Name :
នាមខ្លួន :
Chanthim
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00519
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06011409, Kampong Thom, Baray, Sauyong, Sauyong
០៦០១១៤០៩, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំសូយោង ភូមិស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Superiors :
ថ្នាក់លើ :
Oeun, chief of division
អឿន ប្រធានកងពល
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0896 20050320, Sauyong village, Sauyong sub-district, Baray district, Kampong Thom province. Interviewed by Noy Sophary. Notes: Interviewed with Non Chanthim, 50, the biography owner. She said that in 1975 he was sent to greet the king Sihanouk in Pothichentong Airport. From 1977 to 1978, Angkar sent her to work on Kampong Chhnang airport construction. She returned home in 1979.
ខេធីអាយ០៨៩៦ ២០០៥០៣២០ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ណយ សុផារី។ កំណត់សំគាល់ ជួបជាមួយ ណុន ចាន់ធីម អាយុ ៥០ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ណន ហៅ ណុល ចាន់ធីម ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ណន មានប្ដីឈ្មោះ ស៊ីយ៉េត មានកូនចំនួន៣នាក់ ស្រីពីរប្រុស១ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសូ យោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ណន មានឪពុកឈ្មោះ ណុល មានម្ដាយឈ្មោះ វ៉ន មានបងប្អូន៦ នាក់ស្រី៣ប្រុស៣។ ណន ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយវិញ ដោយសារ ប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ បន្ទាប់មកមាន យន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់ បែកនៅក្នុងភូមិមានឆេះវិហារនិងត្រូវប្រជាជនមួយ ចំនួនស្លាប់។ នៅឆ្នាំ១៩៧៤ ណន ជាកូនស្រីមិនចង់ទៅចូលចលនាខែ្មរក្រហម ចោលឪពុកម្ដាយបងប្អូន ទេ តែយើងមិនអាចនៅផ្ទះបាន ព្រោះប្រទេសជាតិត្រូវការ។ ណន ចូលមុនដំបូងអង្គការឱ្យធ្វើជាកង ឈ្លបការពារភូមិមិនបានប៉ុន្មានខែផង អង្គការបញ្ជូនទៅធ្វើជា យោធាតំបន់បន្ទាប់បញ្ជូនទៅធ្វើជាយោធា ភូមិភាគឧត្ដរនៅ ក្នុងកងពលទី១ ប្រធានកងពលឈ្មោះ តា អឿន។ ណន បានហាត់ហ្វឹកហ្វឺនក្បួន យោធាចប់អង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងនៅក្នុងភូមិភាគ ឧត្ដរ ណន មានសំណាងខ្លះដែលដោយមិនបានឡើងវាយ នៅក្នុងសមរភូមិផ្ទាល់ បានត្រឹមជាអ្នកជញ្ជូន ស្បៀងនិង ជាអ្នកសែង របួសនៅក្នុងពេលសង្គ្រាមវាយនៅម្ដុំចេឡាទី២ តាំងគោក មានមនុស្សស្លាប់ ច្រើនណាស់។ នៅឆ្នាំ១៩៧៥ ពេលកងទ័ពវាយចូលដល់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវ ជម្លៀស ចេញគ្មានសល់ទេ នៅតែយោធានិងកម្មាភិបាល ខែ្មរក្រហមរស់នៅប៉ុណេ្ណាះ។ ណន បានស្នាក់នៅម្ដុំវត្ដ ភ្នំដើរបោសសម្អាតផ្ទះ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដដែល អង្គការបានមកប្រាប់តាមអង្គភាពថា ឱ្យយើង សេ្លÃៈកពាក់ស្អាតបាត ស្រីៗឱ្យពាក់អាវប៉ាកនិងសំពត់ហូរដើម្បីទៅទទួលសមេ្ដចសីហនុ មកពីប្រទេសចិន ក្នុងនោះមានវត្ដមានសមេ្ដចប៉ែន នុត មិនមានឮឈ្មោះលោក ប៉ុល ពត អៀង សារី អីទេ។ ណន និងមនុស្សច្រើននៅក្នុងអង្គភាពបានត្រឹមតែឈរទទួលតាមផ្លូវមកពីពោធិចិនតុង តែមិនបានឃើញ សមេ្ដចសីហនុ ពិតប្រាកដទេ។ ពេលត្រឡប់មកអង្គភាពវិញ សម្លៀកបំពាក់ស្អាត អង្គការប្រមូលយក វិញទាំងអស់និងឱ្យយើងសេ្លÃៈកពាក់ ខ្មៅឡើងវិញ។ ពេលចប់សង្គ្រាម អង្គការបានដកអាវុធយកទៅទុក អស់ហើយចាត់តាំងឱ្យអតីតយោធាមួយចំនួនធំចុះធ្វើស្រែនៅបឹងសំយាប កប់ស្រូវជាដើម។ នៅឆ្នាំ ១៩៧៦៧៧ អង្គការបានចាប់ខ្លួនប្រធានកងពលឈ្មោះ អឿន និងកម្មាភិបាលជាច្រើនផេ្សងទៀត ដោយចោទថាក្បត់និងអង្គការ។ ក្រោយពីចាប់ប្រធានកងពលឈ្មោះ អឿន អង្គការបានហៅគ្រប់អង្គ ភាពនៅក្នុងកងពល៣១០ទាំងអស់ ឱ្យមកស្ដាប់ចម្លើយ សារភាពពីប្រធានកងពលឈ្មោះ អឿន ថា បានចូលខ្សែក្បត់ជា មួយអាមេរិចតាំងពីពេលណាមក តែកូនចៅមិនបានដឹងរឿងហ្នឹងទេ ដល់ពេលបាន ស្ដាប់ម្នាក់ៗភ្ញាក់ខ្លួនភ័យគ្រប់ៗគ្នា។ នៅឆ្នាំ១៩៧៧៧៨ ណន អង្គការបញ្ជូនទៅលុតដំនៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង ពេលនោះនៅក្នុងកងពល៥០២វិញម្ដង។ ការងារនៅទីនោះកាប់ដីគាស់គល់ ដើម្បីចាក់សាបធ្វើព្រលាន យន្ដហោះមានផៃ្ទដីជាច្រើនហិចតា។ នៅក្នុងព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង យោធានៅក្នុងកងពល២០៧ ភូមិភាគបូព៌ាស្លាប់ ច្រើនជាងគេ ដោយសារអង្គការចាប់យកទៅសម្លាប់ ចោល។ នៅឆ្នាំ១៩៧៩ ណន បានរត់ចូលពៃ្រតាមកម្មាភិបាល ខែ្មរក្រហមមួយចំនួនទៅខេត្ដពោធិ សាត់ ខេត្ដបាត់ដំបង ទៅដល់ក្នុងពៃ្រជួបការលំបាកខ្លាំងណាស់រកបាយទឹកហូបមិនបានទេ នៅតែ មនុស្សតាមសម្លាប់គ្នាមិនចេះឈប់។ ណន ឃើញសភាពការផ្ទាល់និងភ្នែកបែបនេះ ក៏រកផ្លូវត្រឡប់មក ស្រុកកំណើតវិញនៅខែ១០ឆ្នាំ១៩៧៩។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
បានឃើញជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា