PROMOTING ACCOUNTABILITY
Khatt Khean
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0143
KPI0143
|
|
Name :
ឈ្មោះ :
|
ខាត់ ឃ៊ាន
|
|
Last Name :
នាមត្រកូល :
|
Khatt
|
|
First Name :
នាមខ្លួន :
|
Khean
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
ក្រៅប្រវត្តិរូប
|
|
Gender :
ភេទ :
|
Male
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present aged: 47
បច្ចុប្បន្នអាយុ៤៧ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040404, Kampot, Chum Kiri, Sre Cheng, Porng Toek
០៧០៤០៤០៤ ខេត្ដកំពត ស្រុកជុំគិរី ឃុំស្រែចែង ភូមិពងទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to join the revolution.
ត្រូវគេបង្ខុំឱ្យចូលធ្វើទ័ព
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Company 12 of division 510 in 1974.
Division 250 in 1976. អនុសេនាធំ១២ កងពល៥១០ឆ្នាំ១៩៧៤
កងពល២៥០ឆ្នាំ១៩៧៦ |
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
20??????, Svay Rieng in 1978
២០?????? ស្វាយរៀង១៩៧៨
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Deputy chief of battalion in 1974.
Sodier in 1975. អនុប្រធានវរៈសេនាតូចឆ្នាំ១៩៧៤យុទ្ធជនឆ្នាំ១៩៧៥
|
|
Superiors :
ថ្នាក់លើ :
|
Yev, commander. Choeun, chief of battalion. Bit, chief of division 2. Phea, chief of division 250. s
យ៉េវ មេបញ្ជការ, ជឿន ប្រធានវរៈសេនាតូច, ប៊្គត ប្រធានកងពលលេខ២, ភា ប្រធានកងពល ២៥០, ស៊ុន ប្រធានកងពល៣៦០, ឆ
|
|
Subordinates :
ថ្នាក់ក្រោម :
|
San and Dok, member of hundred unit.
សាន ដុក សមាជិកកងរយ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0143 20040626, Porng Toek village, Sre Cheng sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with Khatt Khean. He learned to graded 8 then he quitted school to do farming. In 1973, he left home to join the revolution. He first repaired national road. 3 months later he went to battalfield of division 510. Between 1973 and 1974 he fought from Kampong Trach to Kampot province. Then he was moved to division 2. After liberation Phnom Penh, he was moved to battalion 12. In 1976, he was sent to Den mountain of division 250. In 1977, he went to Vay island where Sun was chief of division 360. He controlled equipment from China who carried by board. In late 1978, he was moved to division 370 in Svay Rieng where Chhav was chief of the division. He did not fight against Vietnamese troops. In 1980, he came back home.
ខេភីអាយ០១៤៣ ២០០៤០៦២៦ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសជាមួយ ខាត់ ឃ៊ាន។ គាត់រៀនដល់ ថ្នាក់ទី៨ បន្ទាប់មកឈប់រៀនមកធ្វើស្រែ។ ឆ្នាំ១៩៧៣ គាត់ ចាកចេញពីផ្ទះទៅធ្វើទាហាន។ តំបូងគេឱ្យគាត់ជួសជុលផ្លូវ ជាតិ។ នៅបាន៣ខែគាត់គេឱ្យគាត់ទៅសមរភូមិក្នុងកងពល ៥១០។ នៅឆ្នាំ១៩៧៣ដល់១៩៧៤ គាត់ចាប់ផេ្តីមពីកំពង់ ត្រាចរហូតដល់ខេត្តកំពត។ ក្រោយមកគេដកគាត់ទៅខាងកងពល លេខ២វិញ។ ពេលភ្នំពេញត្រូវបានរំដោះ គេដកគាត់នៅខាង អនុសេនាធំលេខ១២វិញ។ ឆ្នាំ១៩៧៦ គេបញ្ជូនគាត់ទៅភ្នំដិន កងពលលេខ២៥០។ ឆ្នាំ១៩៧៧ គាត់ទៅនៅកោះវៃដែលមាន ស៊ុន ជាប្រធានកងពល៣៦០។ នៅទីនោះគាត់ចាំទទួលសម្ភារៈ របស់ចិនដែលដឹកមក។ ចុង១៩៧៨ គេដកគាត់ទៅកងពល៣៧០ នៅស្វាយរៀង ដែលមាន ឆាវ ជាប្រធាន។ គាត់មិនបានចូល ទៅវាយជាមួយកងទ័ពវៀតណាមទេនៅឆ្នាំនោះ។ ឆ្នាំ១៩៨០ គាត់បានចូលមកភូមិវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខាត់ ឃាន ភេទប្រុស អាយុ៤៧ឆ្នាំ ក្រៅប្រវត្ដិរូប រស់នៅភូមិពងទឹក ឃុំស្រែចែង ស្រុកឈូក ខេត្ដកំពត។ ឪពុករបស់ឃានឈ្មោះ ខាត់ ឃី និងម្ដាយឈ្មោះ ញ៉ែម សៀម ហើយមានបងប្អូន៦ នាក់ ស្រី៣នាក់ ប្រុស៣នាក់។ ឃាន រៀនតាំងពីឆ្នាំ១៩៦២ ដល់ថ្នាក់ទី៨ឪចាស់ឱ ហើយឈប់ រៀននៅពេលមានរដ្ឋប្រហារឆ្នាំ៧០។ នៅពេលដែលឈប់រៀនគឺឃាន មកជួយធ្វើស្រែចំការ ឪពុកម្ដាយ ដល់ឆ្នាំ១៩៧៣ ទើបចេញពីផ្ទះទៅធ្វើទាហាន ព្រោះកាលហ្នឹងគេមកឃោសនាហើយក៏ ឃាន មានចិត្ដចង់ទៅខ្លួនឯងដែរ និងលោកសុខចិត្ដផ្សឹកហើយក៏ចូលទៅធ្វើជាទាហាន។ កាលហ្នឹងហ៊ូ យន់, ហ៊ូ នឹម ជាអ្នកមកឃោសនា ហើយគាត់ស្នាក់នៅដំរីរមៀល និងស្រែចែង។ ពាក្យសំដីដែលគេ ប្រើក្នុងការឃោសនា គឺជួយប្រជាជាតិ វាយជាមួយវៀតកុង វាយនឹងចក្រពត្ដិ បណេ្ដញចក្រពត្ដិ។ ចូលហាត់ទ៏ពនៅស្រុកឈូកបាន៣ខែ ឃាន ក៏ចេញទៅសមរភូមិដែលស្ថិតនៅក្នុងកងពល៥១០ តាយ៉េវ ជាប្រធានកងពល។ ក្នុងកងពលហ្នÃ្អងមាន៦វរសេនាតូច ហើយជឿន ជាប្រធានវរសេនាតូច លេខ១៥ និងឃាន ជាអនុប្រធាន។ មុខព្រួញដែលកងពលរបស់ឃាន វាយគឺកំពត តាំងពីកំពង់ត្រាច ឈូក រោងចក្រចក្រីទីង គេហៅថាខ្សែក្រវ៉ាត់។ ដល់ដើមឆ្នាំ១៩៧៤ គេរើសកំលាំងឱ្យឡើងទៅវាយ ចូលទៅភ្នំពេញ គេហៅថាឡើងទៅភូមិភាគ។ កាលហ្នឹងចល័តទ័ពតែពេលយប់ទេ ព្រោះខ្លាចយន្ដហោះ ហើយជ្រើសរើសតែជើងចាស់ឡើងទៅភាគទេ សំរាប់ទ័ពតំបន់ប្រចាំនៅកំពតគឺនៅដដែល។ ក្រុមរបស់ ឃាន ឡើងពីពារាំង ពៃ្រវែងចូលមកភ្នំពេញ ព្រោះភូមិភាគនីរតីខ្លាំង ទៅជួយខាងបូព៌ាដែលខ្សោយ ដើម្បីឱ្យវាស្រុះគ្នាទើបទទួលបានជ័យជំនះ។ ហើយកងរបស់ឃាន គ្រប់គ្រងដោយតាសាន ជាកូនប្រសាររបស់តាម៉ុក ដែលចំណុះឱ្យកងពលលេខ២ ហើយកងពលលេខ២ គ្រប់គ្រងដោយតាសម បិត និងកងពលលេខ១ ហេង សំរិន។ ហើយផ្លូវដែលក្រុមឃាន ឡើងមកភ្នំពេញតាមផ្លូវជាតិលេខ៧ ត្រឹមវត្ដចំបក់មាសក៏បានទទួលជ័យជំនះ។ នៅពេលជ័យជំនះឆ្នាំ១៩៧៥ ឃាន ធ្វើផ្លូវជាតិលេខ៣ ពីល្អាងទៅត្រាំកក់ គឺជួសជុលផ្លូវហ្នឹងឡើង វិញព្រោះជំនាន់សង្គ្រាមគឺផ្ដាច់ផ្លូវខ្លាចរថក្រោះវាឆ្លងកាត់ អីចឹង១០ម៉ែត្រ ៥០ម៉ែត្រគេកាត់មួយកង់ ដល់ក្រោយជ័យជំនះជួសជុលឡើងវិញ។ ហើយមួយ ទៀតដោយការនោះមានការស៊ើប ទៅថាឃាន មានបងប្អូនជាប់និន្នាការគេយកទៅសម្លាប់ទាំងខ្សែៗ។ ធ្វើផ្លូវដែកបាន២ខែ ក៏ដកឃាន ទៅព្រំដែន ហើយកនែ្លងធ្វើផ្លូវដែកតាម៉ុក ជាអ្នកទទួលធើ្វម្ដង នៅកនែ្លងធ្វើថ្នល់គឺគេឱ្យហូប៤នាក់អង្ការមួយកំប៉ុង ហើយ តាយ៉េវ ក៏មិនដឹងស្លាប់មូលហេតុអីគឺគេលុត ដំខ្លាំងណាស់។ ឆ្នាំ១៩៧៧ ខែ១ ព្រំដែនដែលឃាន ទៅគឺភ្នំដិន សុទ្ធតែកនែ្លងលុតដំ ស្ថិតក្នុងកងពល ២៥០ ដែលមានតាភា, តាឈុំ ជាប្រធាន។ ឆ្នាំ១៩៧៧១៩៧៨គឺវៀតណាមចាប់ផេ្ដីមមាន មេ្លាះហើយយើងជាសត្រូវសួរពូជ ហើយវៀតណាមបុកមកដល់ព្រែសណែ្ដក ទន្លាប់ ពេលហ្នឹងគេដក ឃាន ឱ្យទៅវ៉ៃខាងជើងទឹក តាមកោះវិញ ឆ្នាំ១៩៧៨ ខែ៦។ នៅកងជើងទឹកមានគ្នា៦០នាក់ ដែលនៅក្នុងកងពល៣៦០ មានតាស៊ុន ជាអ្នកបញ្ជា ហើយប្រធានវរៈ១៥ គឺស សារី(ស្លាប់ ឃើញគេសម្លាប់ផ្ទាល់ភ្នែក)។ នៅលើកោះហ្នឹងអត់មានធ្វើអីទេ ចាំទទួលសំភារៈពីប៉េកាំង មានដូចជា គ្រាប់រំសេវ និងការពារកោះខ្លាចយួនវាយយកកោះ។ ហើយពេលមានកប៉ាល់ចិនមកគឺទាហាននៅអម កប៉ាល់រហូតចូលដល់ផែកំពង់សោម។ បើកប៉ាល់ថៃ ឬយួនចូលមកគឺចាប់ហើយ តែអត់ដែលចូលទេ មានតែទូកនេសាទ ហើយពេលចាប់បានគឺយកទៅផែកំពង់សោម ទុកឱ្យកងពលគេជាអ្នកដោះស្រាយ។ នៅពេលដែលខែ្មរក្រហមដួលរលំ ឃ៊ាន នៅតាមព្រំដែនហើយដល់ឆ្នាំ១៩៨៣ទើបចូលមកសារភាព ហើយមករស់នៅខាងក្នុងដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”