PROMOTING ACCOUNTABILITY
Chea Yin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0898
KTI0898
|
|
Name :
ឈ្មោះ :
|
ជា យឹន
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Yin
|
|
Other Name :
ឈ្មោះផ្សេង :
|
Dek
ដែក
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I09059
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ១៦ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011819, Kampong Thom, Baray, Treal, Veal Ampel
០៦០១១៨១៩, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិវ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0898 20050324, Veal Ampel village, Treal sub-district, Baray district, Kampong Thom province. Intervierwed by Ysa Osman. Notes: Interviewed with Rit Morn, 77, mother.
ខេធីអាយ០៨៩៨ ២០០៥០៣២៤ ភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយលោកយាយ រិត មន អាយុ ៧៧ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា យឺន ហៅ ដែក ភេទប្រុស អាយុ១៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ រិត មន អាយុ៧៧ឆ្នាំ ត្រូវជាម្ដាយ។ យឺន មានឪពុកឈ្មោះ ចែម មានបងប្អូនពីរនាក់ មានស្រុកកំណើតនៅ ភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ យឺន កាលពីតូចធ្លាប់បានរៀនសូត្រ តែមិនដឹងថា ដល់ថ្នាក់ ទីប៉ុន្មានទេ នៅពេលប្រទេសជាតិកើតមានសង្គ្រាមឈប់រៀនមកនៅផ្ទះជួយ
ធ្វើស្រែចម្ការឪពុកម្ដាយ។ ដល់ក្រោយមកទៀត មិនដឹងជាឆ្នាំណាទេ កូនឈ្មោះ យឺន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈឈ្មោះ ញ៉ែម មិនបានប្រាប់ឪពុកម្ដាយឱ្យបានដឹងទេ ម្ដាយចេះតែយំនឹកកូន ព្រោះកូននៅ កេ្មងពេកអាយុបានតែ១៣ឆ្នាំ ចេញទៅបាត់ពីផ្ទះ មិនបានដឹងថា អង្គការបញ្ជូនទៅសមរ ភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយលន់ នល់។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាចក៏មិនឃើញមក លេងផ្ទះវិញដែរ ចេះតែរងចាំមើលផ្លូវកូន។ នៅឆ្នាំ១៩៧៦ ស្រាប់តែឃើញកូនឈ្មោះ យឺន មក លេងស្រុកកំណើត ដោយបានដឹងថា កូនធ្វើការងារខាងពាណិជ្ជកម្មអង្គការបញ្ជូនទៅ ក្រុងកំពង់សោម។ កាលនោះមានចិត្ដតេ្រកអរខ្លាំងណាស់ តែមិនហ៊ានឃាត់កូនឱ្យនៅជាមួយទេ សម្រាកបានតែមួយយប់ក៏ ត្រឡប់ទៅអង្គភាពវិញ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៧ មានឈ្មោះ ឌៀន ធ្វើការងារជាមួយគ្នា បានមកលេងស្រុក កំណើតដែរ ហើយមកប្រាប់ថា កូនលោកយាយឈ្មោះ យឺន ហៅ ដែក ស្លាប់ ហើយតែមិនបានប្រាប់ពីមូលហេតុទេ កាលសម័យ ខែ្មរក្រហមជួបរឿងរ៉ាវទុក្ខសោកខ្លាំងណាស់ កូនក៏ ស្លាប់ឪពុក នៅស្រុកកំណើតធ្វើការងារបម្រើឱ្យខែ្មរក្រហមខាងសេដ្ឋកិច្ចឃុំ អង្គការហៅទៅរៀនសូត្រ បាត់ខ្លួនទេ ដល់ទៅសួរឈ្មោះ ណន អ្នកមកពីនិរតីគ្រប់គ្រងប្រជាជន គ្រាន់តែសួរថា មិត្ដហៅប្ដីខ្ញុំទៅ យប់មិញ ម៉េចបានគាត់មិនឃើញមកវិញសោះ ខ្ញុំអស់សង្ឃឹម ក៏យំគេយកទៅកសាងថែមទៀត។ មន រស់នៅទាំងលំបាក ចិត្ដណាមួយនឹកប្ដីមិនជាគេសម្លាប់យ៉ាងម៉េច ណាមួយកូនឈ្មោះ យឺន ថាស្លាប់ទៀត អារម្មណ៍មិនស្ងប់សោះរស់ទាំងលំបាក។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរលំនៅតែរងចាំ មើលកូនឈ្មោះយឺន នៅតែមិនឃើញរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប យឺន ហៅ ដែក អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦ ខែ៧ កនែ្លងឃាត់ខ្លួនផ្សារចាស់ ភ្នំពេញ យកមកដាក់គុកនៅ ទួលសែ្លង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”