Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0149
KPI0149
Name :
ឈ្មោះ :
ញ៉
First Name :
នាមខ្លួន :
Nha
Other Name :
ឈ្មោះផ្សេង :
Kheng Sarith
ខេង សារិទ្ធ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00722
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 47]
«អាយុបច្ចុប្បន្ន ៤៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
07030304, Kampot, Chhouk, Boeng Nimul, Boeng
០៧០៣០៣០៤ ខេត្ដកំពត ស្រុកឈូក ឃុំបឹងនិមល ភូមិបឹង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Was assigned to join the army.
ត្រូវគេហៅទៅធ្វើទ័ព
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office P-1
មន្ទីរព១
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh in 1978????
១២?????? ភ្នំពេញឆ្នាំ១៩៧៨????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យខាងផ្នែកខាន់លឿង និងខ្វិន
Superiors :
ថ្នាក់លើ :
But, chief of region. Kot, chief fo district.
ប៊ុត គណៈតំបន់, កុត គណៈស្រុក, ម៉ិញ ប្រធានមន្ទីរពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Ngoem, chief of unit. Born, chief of village.
ងឹម ប្រធានកង, ប៊ន ប្រធានភូុមិ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0149 20040610, Boeng village, Boeng Nimul sub-district, Chhouk district, Kampot province. Interviewed by Pheng Pong Rasy and Sokh Vaneak. Notes: Interviewed with the biography owner. She first raised an embankment in Stoeng Pe and Koh Sla. Then she was assigned as a cook. In 1978, she was sent to Phnom Penh. She worked in hospital P-1.
ខេភីអាយ០១៤៩ ២០០៤០៦១០ ភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង សុខ វណ្ណះ។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិ រូប។ តំបូងគេឱ្យគាត់ទៅលើកទំនប់នៅស្ទឹងភេ និងទៅកោះស្លា។ ក្រោយមកគេឱ្យធ្វើជាមេចុងភៅ។ ឆ្នាំ១៩៧៨ គេបញ្ជូនគាត់ទៅ ភ្នំពេញ។ គេឱ្យគាត់ទៅធ្វើពេទ្យនៅព១។
Summary :
សេចក្ដីសង្ខេប :
ញ៉ ហៅខេង សារិទ្ធ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិបឹង ឃុំនិមល ស្រុកឈូក ខេត្ដកំពត។ ញ៉ មានបងប្អូន៩នាក់ ស្រី៥ ប្រុស៤។ នៅឆ្នាំ១៩៧២ គឺមានការទម្លាក់គ្រាប់បែកបេ៥២ ពីលើ យន្ដហោះ ត្រូវចំម្ដាយរបស់ញ៉ ដែលពួននៅក្នុងត្រង់សេ គាត់ស្លាប់តាំងពីហ្នឹង។ យន្ដហោះឧស្សាហ៍ មកក្រវែលៗភូមិរបស់ញ៉ណាស់ ជាពិសេសទម្លាក់ចូលក្នុងទឹក។ ញ៉ ចេញទៅកងចល័តឆ្នាំ១៩៧៣ នៅស្ទឹងភេ គេឱ្យរែកដី ហើយបន្ដទៅលើកទំនប់នៅកោះស្លា ដែលមានប្រធានដឹកនាំឈ្មោះ យាយងឹម ហើយប្រធានភូមិឈ្មោះ ពូប៊ន(សព្វថៃ្ងផ្លាស់ទីលំនៅ ព្រោះកាលជំនាន់ខែ្មរក្រហមវ៉ៃគេចោលច្រើន ពេលមានសន្ដិភាពអត់ហ៊ាននៅក្នុងភូមិខ្លួនឯង ខ្លាចគេសងសឹក)។ អ្នកដែលទៅជាមួយនឹងញ៉ មានដូច ជា រ៉ាម។ ប្រធានតំបន់ឈ្មោះតាប៊ុត។ កាលលើកទំនប់នៅកោះស្លាគឺប្រឹងណាស់ បើអ្នកណា ខ្ជិលគេយកទៅវ៉ៃចោលហើយ ឈឺច្រើនក៏គេយកទៅដែរ ណាមួយថ្នាក់លើមិនបានបញ្ជាទេ តែថ្នាក់ ក្រោមធ្វើដើម្បីយកមុខ យកមាត់ ធ្វើឱ្យហួសផែនការ។ ហើយពេលប្រជុំម្ដងៗគេថាកុំឱ្យនឹកម៉ែឪ ឱ្យស្រឡាញ់បដិវត្ដន៍ ចេះស្វ័យតិទាន ចេះកសាងគ្នា។ ក្រោយមក ញ៉ គេបញ្ជូនមកភ្នំពេញ ធ្វើជា ពេទ្យនៅពេទ្យព១ ជាមួយនឹងម៉ិញ ជាកូនរបស់អៀង សារី។ ផ្នែកដែល ញ៉ នៅមើលគឺជំងឺខាន់ លឿង និងខ្វិន ភាគច្រើនជាកេ្មងអាយុពី១០ ទៅ២០ឆ្នាំ។ នៅពេលដែលរបបខែ្មរក្រហមដួលរលំ ញ៉ ក៏ត្រឡប់មកផ្ទះវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She knew some leaders such as Pol Pot and Ieng Sary.
គាត់ស្គាល់មេដឹកនាំដូចជា ប៉ុល ពត និង អៀង សារី។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា