PROMOTING ACCOUNTABILITY
Meas Ket
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0192
KPI0192
|
|
Name :
ឈ្មោះ :
|
មាស កេត
|
|
Last Name :
នាមត្រកូល :
|
Meas
|
|
First Name :
នាមខ្លួន :
|
Ket
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07515
ខេ០៧៥១៥
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR age: 32 years]
«សម័យខែ្មរក្រហមអាយុ៣២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040502, Kampot, Chum Kiri, Sre Knong, Prey Veng
០៧០៤០៥០២ ខេត្ដកំពត ស្រុកជុំគីរី ឃុំស្រែក្នុង ភូមិព
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1968????
១៩៦៨????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
តំបន់ក្រចេះ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត៥០៥
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
លេខាតំបន់
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0192 20040620, Prey Veng village, Sre Knong sub-district, Chum Kiri district, Kampot province. Interviewed by Pheng Pong Rasy. Notes: the biography owner disappeared. Interviewed with Pen Ry, who is his relative, aged 53. She told that after Ket disrobed, she struggled in forest. Later he got married in late 1975. He was sent to eastern zone. Since then, she never received information from Ket.
ខេភីអាយ០១៩២ ២០០៤០៦២០ ភូមិពៃ្រវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ សម្ភាសជាមួយ ប៉ែន រី អាយុ៥៣ឆ្នាំ ជាសាច់ញាតិ។ គាត់ប្រាប់ថា បន្ទាប់ពី កេត សឹករួចមក គាត់បានទៅតស៊ូនៅពៃ្រ។ បន្ទាប់មកគាត់បានរៀប ការនៅចុងឆ្នាំ១៩៧៥។ គាត់មានតួនាទីជាប្រធានកងពល ២៧០។ ក្រោយមកគេបញ្ជូនគាត់ទៅភូមិភាគបូព៌ា។ ចាប់តាំង ពីពេលនោះមក គាត់មិនបានដឹងដំណឹងពី កេត ទៀតទេ។
|
|
Summary :
សេចក្ដីសង្ខេប :
|
មាស កេត ហៅមឿន ភេទប្រុស អាយុ៣២ឆ្នាំ កើតនៅភូមិពៃ្រវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។ មឿន បាត់ខ្លួន ជួបសំភាសន៍ជាមួយ ប៉ែន វី អៅយុ៥៣ឆ្នាំ ត្រូវជាប្អូនសាច់ឆ្ងាយ។ ឪពុករបស់កេតឈ្មោះ មាស អៀម និងម្ដាយឈ្មោះ ឡៅ សេ។ ពីដើមផ្ទះរបស់វី និងកេត នៅជិតគ្នា។ វី ចេញទៅធ្វើជាពេទ្យនៅកំពង់ឆ្នាំង៣ឆ្នាំក៏ត្រឡប់មកផ្ទះវិញ ហើយឃើញកេត នៅផ្ទះ ព្រោះគាត់ទើបតែសឹកពីបួសនៅវត្ដស្រែក្នុង ហើយបន្ទាប់ពីសឹកនៅផ្ទះបាន ប៉ុន្មានខែក៏ចេញទៅ ពៃ្រតស៊ូ ព្រោះតាម៉ុក ជាអ្នកមកបំផុសបំផុល មកឃោសនា។ កេត ទៅធ្វើជាប្រធានកង២៧០ នៅស្រុកអង្គរ បុរី ហើយមានប្រពន្ធឈ្មោះ រឿង រស់នៅហ្នឹង។ ក្រោយមកគេផ្លាស់គាត់ទៅខាងភូមិភាគបូព៌ា និងកាន់ជាលេខាតំបន់ក្រចេះ។ ចំណែក វី រៀនពេទ្យនៅមន្ទីរម១៥ នៅត្រពាំងអណ្ដើក។ ការរៀនពេទ្យហ្នឹងគឺគេឱ្យរៀនចាក់ខ្នើយបាន២៣ថៃ្ងដែរ ហើយចំពោះថ្នាំគឺសុទ្ធតែ ចំហុយ ដូចជាថ្នាំគីនីន គឺចំហុយពីឫសឈើ ឫសពៃ្រ។ ផ្នែកដែលវីធ្វើគឺចាក់ថ្នាំ និងលាងរបួស។ ក្នុងមួយអាទិត្យផ្លាស់វេនគ្នាគឺចាក់ថ្នាំមួយអាទិត្យ លាងរបួសមួយអាទិត្យ។ កេត ថាឈប់ឱ្យនៅពេទ្យហើយទៅកាត់ដេរម្ដងទៅ ក្រោយមកវី និងមិត្ដភក្ដិ៦នាក់ទៀតបានទៅនៅភ្នំអង្គរបុរី ខាងកាត់ដេរឱ្យអង្គភាព៣៣០។ នៅខាងកាត់ដេរក៏មានការផ្លាស់ប្ដូរដែល ដោយមួយអាទិត្យធ្វើស្រែ មួយអាទិត្យនៅកាត់ដេរ។ វី ក៏រៀបការនៅអង្គរបុរីដែរ ហើយចុងឆ្នាំ១៩៧៨ គេផ្លាស់ឱ្យវី ទៅបូព៌ាតែវី មិនទៅ ក៏ធ្វើដំណើរមកស្រុក តែ២នាក់ប្ដីប្រពន្ធ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”