Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0201
KPI0201
Name :
ឈ្មោះ :
សៅ សុខី
Last Name :
នាមត្រកូល :
Sao
First Name :
នាមខ្លួន :
Sokei
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03906
អាយ០៣៩០៦
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present aged: 43
បច្ចុប្បន្នអាយុ៤៣ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
07040506, Kampot, Chum Kiri, Sre Knong, Tbeng Pork
០៧០៤០៥០៦ ខេត្ដកំពត ស្រុកជុំគិរី ឃុំស្រែក្នុង ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Chief of village assigned her to join the revolution.
ប្រធានភូមិចាត់តាំងឱ្យគាត់ទៅ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
មន្ទីរនៅតាខ្មៅ
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹមភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
មើលថែជនពិការ
Associates :
អ្នកពាក់ព័ន្ធ :
Sip, chief of village. Pen, chief of sub district. Ros, chief of cooperative.
ស៊ឹប ប្រធានភូមិ, ផែន ប្រធានឃុំ, រស់ ប្រធានសហករណ៍
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0201 20040622, Tbeng Pork village, Sre Knong sub-district, Chum Kiri district, Kampot province. Interviewed by Pheng Pong Rasy. Notes: Interviewed with the biography owner. She told that she was assigned to go to Phnom Penh. Before she left home, she also told her mother. Arriving in Ta Khmao, she received disabled guests. Besides working it, she was ordered to work other. Prsently, she has 2 daughters and 5 sons.
ខេភីអាយ០២០១ ២០០៤០៦២២ ភូមិត្បែងពក ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់បាន និយាយប្រាប់ថាគាត់ត្រូវបានគេចាត់តាំងឱ្យទៅភ្នំពេញ។ មុនពេលដែលគាត់ចាកចេញពីផ្ទះ គាត់បានប្រាប់ម្តាយរបស់គាត់ ដែរ។ ទៅដល់តាខ្មៅ គេឱ្យគាត់ទទួលភ្ញៀវជនពិការ។ ក្រៅពី ការងារនេះ គាត់ត្រូវគេបញ្ជាឱ្យធ្វើការផេ្សងៗទៀត។ សព្វថៃ្ង នេះគាត់មានកូនស្រី២នាក់ ប្រុស៥នាក់។
Summary :
សេចក្ដីសង្ខេប :
សៅ សុខី ហៅអុក ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្បែងពក ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។ សុខី មានបងប្អូន១២នាក់ ស្លាប់អស់៧នាក់។ សុខី រៀននៅភូមិត្រពាំងត្បែងនៅពេលព្រឹក ហើយពេលថៃ្ង ដើរកាប់ទន្រ្ទានខេត្ដ ដែលដឹកនាំដោយគ្រូឈ្មោះ រៀម តែពេលកាប់ទន្រ្ទានខេត្ដគាត់ អត់ទៅជាមួយទេ។ ប្រធានភូមិរបស់សុខី ឈ្មោះ តាស៊ឹប គាត់ដឹងថាមានគេយកប្រជាជនទៅសម្លាប់ ហើយប្រជាជនភាគច្រើនគឺស្អប់គាត់។ តាស៊ឹប អត់កាចទេតែបើយើងធ្វើខុសគឺគាត់ស្ដីឱ្យ ហើយបើឱ្យ ទៅធ្វើការឆ្ងាយហើយលួចត្រឡប់មកមុនគឺ គេយកទៅឱ្យវ៉ៃថ្មនៅទំនប់រំលេច ហើយភាគច្រើនអ្នកដែល គេសម្លាប់គឺប្រជាជន១៧ ហើយបើអ្នកមូលដ្ឋានទាល់តែខុសខ្លាំងមែនទែនទើបយោធាគេមកយកទៅ។ ចំណែកប្រធានឃុំស្រែ ក្នុងឈ្មោះតាផែន។ ប្រធានសហករណ៍ឈ្មោះ រស់។ ពេលដែលទទួលផែនការ ពីលីគឺចែកបន្ដឱ្យទៅកូន ក្រុមប្រជុំតាមក្រុម ដោយណែនាំឱ្យប្រឹងប្រែងធ្វើការងារ ចេះគោរពគ្នា។ ក្រៅពីកាប់ទន្រ្ទានខេត្ដ គឺមានធ្វើបង្គី រែកដី ទៅរែកនៅទំនប់ពៃ្រផេ្ដៅ តាកុច និងចុងក្រោយកោះស្លា។ កាលដែលសុខី គេជ្រើសរើសឱ្យទៅភ្នំពេញគឺឈ្មោះរស់ ជាអ្នកឌុបកង់យកទៅដាក់នៅឈូក ហើយបាន ជិះឡានទៅតាកែវ។ សំរាកនៅតាកែវ១អាទិត្យ ហើយអត់មានធ្វើអីទេ គឺមានចុងភៅគេជាអ្នក ទទួលបាយ ហើយបានចេញទៅភ្នំពេញ ហើយបន្ដទៅតាខ្មៅ មើលថែយោធាដែលពិការព្រោះទៅធ្វើ សង្គ្រាមនៅសមរភូមិហើយយកមកព្យាបាលនៅភ្នំពេញបានធូរទើបបពោ្ចញឱ្យទៅតាខ្មៅ។ ការងារ របស់សុខី គឺបោកមុង ខោអាវ ភួយ បំរើបាយ។ នៅតាខ្មៅគឺសុខី ហូបបានឆែ្អតជាងនៅកងចល័ត។ សុខី ក៏ធ្លាប់ទៅភ្នំពេញដែលគឺទៅសែងអ្នករបួសមកពីបូព៌ា ចេញពីកប៉ាល់ដាក់ឡានពេទ្យ និងទៅទទួល ភ្ញៀវ។ នៅពេលដែលរបបខែ្មរក្រហមដួលរលំ សុខី រត់ទៅដល់ថ្មគោលក៏បានជួបនឹងម្ដាយ ហើយសុំ គេត្រឡប់មកជាមួយម្ដាយនិងពូ។ សុខី រៀបការពេលមកដល់ស្រុក ហើយសព្វថៃ្ងមានកូន៧នាក់ ស្រី២ ប្រុស៥នាក់។ សុខី ធ្លាប់ឃើញគេមកចាប់ចងអ្នកកំពុងតែច្រូតជាមួយគ្នា ហើយក៏អត់ដឹងថាគេខុសអី យកទៅណា ដែរ។ សុខី ឃើញច្រើនដង ម្ដង៤១០នាក់ ហើយចងជាជួរយកទៅ ភាគច្រើនជាប្រជាជន១៧ មេសា ហើយសុខី មានស្គាល់ឈ្មោះពីរនាក់ដែលនៅផ្ទះជាប់នឹងសុខី ឈ្មោះ ពូពៅ, ពូប៉ាក។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the Khmer Rouge catching people in chain to kill.
ឃើញខែ្មរក្រហមចាប់មនុស្សទាំងខ្សែយកទៅវ៉ៃចោល
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា