PROMOTING ACCOUNTABILITY
Say Thon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0202
KPI0202
|
|
Name :
ឈ្មោះ :
|
សាយ ថុន
|
|
Last Name :
នាមត្រកូល :
|
Say
|
|
First Name :
នាមខ្លួន :
|
Thon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05443
|
|
Gender :
ភេទ :
|
Female
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040506, Kampot, Chum Kiri, Sre Knong, Tbeng Pork
០៧០៤០៥០៦ ខេត្ដកំពត ស្រុកជុំគិរី ឃុំស្រែក្នុង ភូមិត
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to join the revolution.
ត្រូវគេបង្ខុំឱ្យចូលបដិវត្ដន៍
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker of textile factory
កម្មករនៅរោងចក្រតម្បាញ
|
|
Superiors :
ថ្នាក់លើ :
|
Kong, chief of group.
គង់ ប្រធានក្រុម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0202 20040622, Tbeng Pork village, Sre Knong sub-district, Chum Kiri district, Kampot province. Interviewed by Pheng Pong Rasy and Sokh Vannak. Notes: Interviewed with the biography owner. She told that she first worked at sub-district then she was sent to Phnom Penh with 3 villagers. She stayed Ta Khmao for 3 days. Arriving there, she saw Mok waiting to greet him. Later she worked at textile factory in Phnom Penh. She used to join a meeting at stadium for 1 week. In 1979, she just came back home.
ខេភីអាយ០២០២ ២០០៤០៦២២ ភូមិត្បែងពក ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់បាននិយាយថាតំបូងគាត់ធ្វើការឃុំ បន្ទាប់មកគាត់ត្រូវគេ បញ្ជូនទៅភ្នំពេញជាមួយអ្នកភូមិ៣នាក់ទៀត។ គាត់បានស្នាក់នៅ តាកែវ៣ថៃ្ង។ ទៅដល់ទីនោះ គាត់ឃើញ តាម៉ុក នៅចាំទទួល។ បន្ទាប់មកទើបទៅធ្វើការនៅរោងចក្រតម្បាញនៅភ្នំពេញ។ គាត់ ធ្លាប់ចូលរួមកិច្ចប្រជុំនៅស្តាតរយៈពេល១អាទិត្យ។ បែកឆ្នាំ ១៩៧៩ ទើបគាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាយ ថុន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិត្បែងពក ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។ ឪពុករបស់ថុនឈ្មោះ ផែត និងម្ដាយឈ្មោះ មុំ ហើយមានបងប្អូន៥នាក់។ ថុន ចូលបដិវត្ដន៍នៅឆ្នាំ ១៩៧៥ នៅនឹងភូមិ ហើយគេឱ្យទៅរែកដីធ្វើទំនប់ និងការហូបចុកមិនសូវគ្រប់គ្រាន់ទេ ហើយក៏មិន សូវបានសំរាកដែរ។ ព្រលឹមចូលធ្វើការពីម៉ោង៧ដល់ម៉ោង១១ គេឱ្យឡើងទៅហូបបាយ ហើយម៉ោង ១ចូលធ្វើការដល់ម៉ោង៤ល្ងាច។ ហើយការសំរាកក៏អត់ជុំគ្នាដែរគឺសំរាកម្ដុំៗ អ្នកមកពីភូមិណាសំរាក ជាមួយគ្នាអត់លាយគ្នាទេ ហើយភាគច្រើនជានារី អត់មានយុវជនទេ។ អ្នកគ្រប់គ្រងនៅទំនប់ហ្នឹង ឈ្មោះ ជា គង់។ ឆ្នាំ១៩៧៧ នៅពេលដែលគេរើសទៅភ្នំពេញគឺថុន អត់ចង់ទៅទេយំហើយតែ ត្រូវតែទៅព្រោះ មានឈ្មោះធ្លាក់ពីលើ ហើយម្ដាយក៏ព្រមឱ្យទៅដែរ។ ពេលទៅគឺមានគ្នា៣ឡាន ប្រហែលជា៥០៦០នាក់ គេយកទៅដាក់នៅតាកែវ៣យប់សិន ទើបគេបញ្ជូនឱ្យទៅជិះរទេះភ្លើងនៅ ពេលយប់។ ពេលទៅដល់ភ្នំពេញគឺគេទៅរោងចក្រតែម្ដងនៅតាខ្មៅ ហើយការហូបចុកក៏អត់ខ្វះខាតដែរ គឺសប្បាយ គេឱ្យហូបឱ្យច្រើនឆាប់ធំ ហើយពេលធំគេឱ្យទៅទទួលភ្ញៀវ។ នៅក្នុងរោងចក្រតម្បាញគឺ ថុន គេឱ្យប្រមូលក្រណាត់ចេញពីមាត់ម៉ាស៊ីន ពេលគេកាត់ហើយយើងប្រមូល លីយកទៅដាក់ម៉ាគំនរ ក្នុងមួយថៃ្ងលី៣ដង។ ក្នុងក្រុមរបស់ថុន មាន១០នាក់ ហើយរោងត្បាញហ្នឹងវែង ចូលទៅដំបូងពុល ដល់យូរទៅទើបសុំានឹងក្លិន។ ហើយត្បាញបានអត់ដឹងថាគេយកទៅណាទេ ព្រោះមួយថៃ្ងមានឡាន៣៤ដែលមកដឹកយកទៅ។ កន្លះខែ ឬមួយខែមានភ្ញៀវមកទស្សនៈកិច្ចម្ដង ២៣ឡាន ហើយភាគច្រើន ជាភ្ញៀវចិន។ យូរៗគេនាំមកមើលសិល្បៈម្ដងនៅស្ដាត នៅផ្សារដើមគរ ហើយគេឱ្យទៅមើលតែពេល យប់ទេ។ គឺមើលការសមែ្ដងពីការដាំដំណាំរបស់ប្រជាជន ចិនវ៉ៃគ្នា និងការរែកដី។ ក្នុងមួយអាទិត្យគឺ គេហៅប្រជុំម្ដង តែប្រជុំតែពេលយប់ទេ។ បើមានអ្នកធ្វើខុសគឺគេយកទៅលុតដំនៅព្រែកហូរ ដាំចេក ដាំពោត។ នៅពេលដែលខែ្មរក្រហមដួលរលំ គឺថុន រត់ទៅដល់បាត់ដំបងហើយឃើញគេសម្លាប់មនុស្ស ក៏លួចរត់មកផ្ទះវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed Mok at Ta Khmao.
គាត់ឃើញ់តាម៉ុកនៅតាខ្មៅ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”