Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0192
KCI0192
Name :
ឈ្មោះ :
យស់ វឿន
Last Name :
នាមត្រកូល :
Yos
First Name :
នាមខ្លួន :
Voeun
Other Name :
ឈ្មោះផ្សេង :
Thoeun
ធឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03490
អាយ០៣៤៩០
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Born in 1949
កើតឆ្នាំ១៩៤៩
Home Village :
ភូមិកំណើត/ទីលំនៅ :
03070809, Kampong Cham, Kangmeas, Rorka, Rorka
០៣០៧០៨០៩, ខេត្ដកំពង់ចាម, ស្រុកកងមាស, ឃុំ រកាអារ, ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Soldier Unit, Phnom Penh
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0192 20030125, Rorka-a village, Rorka-a sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Yos Voeun called Thoeun disappeared. Interviewed with Yos Voeun's elder brother called Nhem Taing.
ខេស៊ីអាយ០១៩២ ២០០៣០១២៥, ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ យស់ វឿន ហៅ ធឿន បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងប្រុសបង្កើតឈ្មោះ ញ៉ែម តាំង។
Summary :
សេចក្ដីសង្ខេប :
Yos Voeun alias Thoeun, male and Thoeun disappeared. Meet with Nhem Taing, 66 years old, was an elder brother. Thoeun had a father, Nhem Yos and a mother, Yu Kang. He had 9 siblings. There were 3 sisters and 5 brothers. He was born in Rorka-a village, Rorka-a sub-district, Kang Meas district, Kampong Cham province. When he (Thoeun) was a child, he studied at grade 9 (educated in old system). He dropped out of school because of his family poor conditions. One more thing in the country had a coup in 1970. In 1971, he volunteered to join the revolution as the Khmer Rouge soldier. In 1973, it was seen that he visited home for two days then he returned to battlefield. He disappeared. In 1975, it was heard from the neighbor that Thoeun was working in Phnom Penh but he had never sent letter to ask his relatives until the country changed to a new regime. According to his background, he joined as the Khmer Rouge soldier in 1971 via Lorn. In 1976, it was conducted the background to Angkar. Whereas the elder brother, Taing during Khmer Rouge regime in 1975 to 1979, the first was that Angkar appointed as the timer process and then the Angkar assigned to plow a field without time to rest. Food ration, there was not enough food to eat. It៌s porridge mix corn. In the period of Khmer Rouge regime there were not anybody dare to claim with Angkar because of in 1977-78, there were new people disappeared and it was seen the military truck took new people and that day tomorrow it was seen to returned clothes. They disappeared.
យស់ វឿន ហៅ ធឿន ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញ៉ែម តាំង អាយុ៦៦ឆ្នាំ ត្រូវជាបងប្រុស។ ធឿន មានឪពុកឈ្មោះ ញ៉ែម យស់ ម្ដាយឈ្មោះ យុ កង។ ធឿន មានបង ប្អូន៩នាក់ មានស្រី៣ប្រុស៥ មានស្រុកកំណើតនៅភូមិ រកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្ដកំពង់ចាម។ ធឿន កាលពីតូចរៀនបានត្រឹមថ្នាក់ទី៩ចាស់ ឈប់រៀនដោយសារគ្រួសារ មានជីវភាពលំបាក ណាមួយប្រទេស ជាតិកើតរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៣ ឃើញត្រឡប់ មកលេងផ្ទះបានចំនួនពីរថៃ្ង ពេលត្រឡប់ចូលសមរភូមិវិញបាត់ខ្លួន រហូត។ នៅឆ្នាំ១៩៧៥ បានទទួលដំណឹងតាមអ្នកជិតខាងថា ធឿន សព្វថៃ្ងធ្វើការនៅភ្នំពេញ តែមិនដែលសរសេរសំបុត្រមកលេង សោះរហូតដល់ប្រទេសជាតិផ្ដូរបបថ្មីទៀតហើយនៅតែមិនឃើញ។ បើតាមប្រវត្ដិរូប ចូលធ្វើយោធាខែ្មរក្រហមនៅឆ្នាំ១៩៧១ តាមរយៈឈ្មោះ ឡន។ នៅឆ្នាំ១៩៧៤ មានឋានៈជាអនុសេនាតូច ខាងនយោបាយ។ នៅឆ្នាំ១៩៧៦ ធ្វើប្រវត្ដិរូបជូនអង្គការ។ ចំណែក បងប្រុសឈ្មោះ តាំងវិញ ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដំបូងអង្គការចាត់តាំងឱ្យអារឈើ ដល់ក្រោយមកទៀត អង្គការឱ្យចូលនៅកងភ្ជួរស្រែវិញ ធ្វើការគ្មាន ពេលសម្រាក រីឯការហូបចុកមិនបានគ្រប់គ្រាន់ ហូបបបរលាយគ្រាប់ពោត។ ជំនាន់ខែ្មរក្រហមគ្មានពីណាហ៊ានតវ៉ា ជាមួយអង្គការទេ ព្រោះនៅឆ្នាំ១៩៧៧៧៨ ប្រជាជនចាស់ថ្មី ចេះតែបាត់ខ្លួន និងធ្លាប់ឃើញឡានដឹកប្រជាជនថ្មីយកទៅបាត់ សែ្អកឡើងឃើញដឹកខោអាវយកមកវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
It was seen that Khmer Rouge was captured people to take on the car. They disappeared and had never
ធ្លាប់ឃើញខែ្មរក្រហមចាប់ប្រជាជនដាក់លើឡានហើយយកទៅ
បាត់មិនឃើញត្រឡប់មកវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា