Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0222
KPI0222
Name :
ឈ្មោះ :
ហ៊ីង រ៉ន
Last Name :
នាមត្រកូល :
Hing
First Name :
នាមខ្លួន :
Ran
Other Name :
ឈ្មោះផ្សេង :
Mom
មុំ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02183
អាយ០២១៨៣
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR age: 20 years]
«សម័យខែ្មរក្រហមអាយុ២០ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
070304??, Kampot, Chhouk, Chhouk, Trapeang Seh
០៧០៣០៤?? ខេត្ដកំពត ស្រុកឈូក ឃុំឈូក ភូមិត្រពាំងសេះ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
រិន ជាអ្នកនាំចូល
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច(ពេទ្យ៦ មករា)
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of mobile brigade then she was sent to Phnom Penh to be a medical staff
សមាជិកកងចល័ត ក្រោយមកត្រូវគេបញ្ជូនទៅធ្វើពេទ្យនៅភ្នំ ពេញ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0222 20040612, Trapeang Seh village, Chhouk sub-district, Chhouk district, Kampot province. Interviewed by Beang Pivoin and Huy Vannak. Interviewed with her younger brother Hing Chhin, 39 years old. He told Ran worked at mobile brigade then she was selected as medical woman in Phnom Penh. Since then, she disappeared completely.
ខេភីអាយ០២២២ ២០០៤០៦១២ ភូមិត្រពាំងសេះ ឃុំឈូក ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ប៊ាង ពីវ័ន និង ហ៊ុយ វណ្ណះ។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ សម្ភាសជាមួយ ហ៊ីង ឈិន ជាប្អូនប្រុស អាយុ៣៩ឆ្នាំ។ គាត់ ប្រាប់ថា រ៉ន ធ្វើការនៅកងចល័ត បន្ទាប់មកត្រូវគេជ្រើសទៅធ្វើ ពេទ្យនៅភ្នំពេញ។ ចាប់តាំងពីពេលនោះម រ៉នបាត់ខ្លួនរហូត។
Summary :
សេចក្ដីសង្ខេប :
ហ៊ីង រ៉ន ហៅមុំ ភេទស្រី អាយុ២០ឆ្នាំ កើតនៅភូមិត្រពាំងសេះ ឃុំឈូក ស្រុកដងទង់ ខេត្ដកំពត។ រ៉ន បាត់ខ្លួន ជួបសំភាសន៍ជាមួយ ហ៊ីង ឈិន អាយុ៣៩ឆ្នាំ ជាប្អូនប្រុស។ មុំ មានបងប្អូន៩នាក់ ស្រី២ ប្រុស៧ ហើយរ៉ន ជាកូនទី៣។ ឪពុកឈ្មោះ ហ៊ីង ទួន និងម្ដាយ ឈ្មោះ ង៉ែត នឹម។ មុំ ចេញទៅបដិវត្ដន៍នៅឆ្នាំ១៩៧៣ តាម រយៈឈ្មោះរិន។ ហើយមុំ ទៅកងចល័តស្រុក ហើយបន្ដទៅ ភ្នំពេញ ធ្វើជាពេទ្យនៅមន្ទីរពេទ្យ៦ មករា ហើយក៏បាត់ដំណឹង របស់មុំ រហូតដល់សព្វថៃ្ង។ ចំណែក ឈិន ធ្វើជាកងកុមារ ដើររើស អាចម៍គោ កាប់ទន្រ្ទានខេត្ដ ហើយយប់ឡើងសំរាន្ដតាមផ្ទះ និង អាហារ របស់កុមារគ្រប់គ្រាន់ ហើយបើអ្នកណាធ្វើខុសគឺគេចាប់ កោរត្រង៉ោ អត់មានយកទៅសម្លាប់ចោលទេ តែឈិន ធ្លាប់ធ្វើ ខុសម្ដងគឺលួចបេះដូង ឱ្យហូបតែ២នាក់ ម្នាក់ទៀតអត់ឱ្យហូប គេទៅ ប្រាប់គ្រូ គ្រូឱ្យ រែកដី៥អំរែក និងរត់៥ជុំផ្ទះតាង៉ែត(គ្រូបង្រៀន ឈ្មោះហៀក) គ្រូបង្រៀនជំនាន់ហ្នឹងបង្រៀនផង គ្រប់គ្រងសិស្ស ឱ្យធ្វើការផង។ នៅក្នុងកងកុមាររបស់ជាមួយឈិន ក៏មានជនជាតិ ចាមដែរ ហើយ កេ្មងៗគេមានឱ្យហូបសាច់ជ្រូក ហើយកេ្មងៗអត់ដឹង ចេះតែហូប តែបើចាស់ៗគាត់អត់ហូបទេគឺគេមាន ទឹកត្រីឱ្យគាត់ហូប គេមិនបង្ខំដែរ។ ហើយក្រោយ ឈិន មកបានចូលកងចល័តរ៉ែកដី នៅរហូតដល់ វៀតណាមចូលមករំដោះទើបរស់នៅភូមិស្រុកដល់ សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា