PROMOTING ACCOUNTABILITY
Chhem Chhai
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1009
KTI1009
|
|
ឈ្មោះ :
|
ឆែម ឆៃ
|
|
Last Name :
|
Chhem
|
|
First Name :
|
Chhai
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00484
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 50]
«បច្ចុប្បន្នអាយុ៥០ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040102, Kampong Thom, Prasat Balang, Daung, Kork
០៦០៤០១០២, ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to join the revolution.
ចូលបដិវត្ដដោយការបង្ខំចិត្ដ។
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល២០៧ ប្រចាំព្រំដែនវៀតណាម ខេត្ដកំពង់ ចាម។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ ញ៉។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1009 20050117, Korkor village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Chhem Chhai the biography owner.
ខេធីអាយ១០០៩ ២០០៥០១១៧ ភូមិគគរ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំកាល់ៈ ជួបជាមួយ ឆែម ឆៃ ម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឆែម ឆៃ ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឆៃ មានប្រពន្ធឈ្មោះ ធី មានកូនចំនួន៥ នាក់ ស្រី២ប្រុស៣ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិគគរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ឆៃ មានឪពុកឈ្មោះ ឆែម ម្ដាយឈ្មោះ គុំ។ ឆៃ ជាកូនទោលធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដដូង កាលនោះរៀនចេះ ព្រោះឧស្សាហ៍ឈឺផងក៏ ឈប់នៅឆ្នាំ១៩៦៧ មកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧៤ បានចូលបម្រើចលនាខែ្មរ ក្រហមចូលធ្វើជាយោធាខែ្មរក្រហម តែមិនមានចិត្ដចង់ទៅទេ មានអង្គការមកឃោសនាមកបង្ខំតែម្ដង កាលនោះមានមិត្ដភក្ដិឈ្មោះ ឡន និងឈ្មោះ យិន។ ពេលចូលដំបូងអង្គការបញ្ជូនមកសមរភូមិផ្លូវ ជាតិលេខ៥នៅម្ដុំព្រែកក្ដាមវាយជាមួយទាហានលន់ នល់ ធ្វើឱ្យយោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាប់និងរបួស ច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៤ ពេលកំពង់តែវាយសម្រុកក្នុងសមរ ភូមិចដនៃ្យខាងទាហាន លន់ នល់ ចាប់ខ្លួនបានយកមកដាក់គុកនៅ ពៃ្រស រហូតដល់ខែមេសា ឆ្នាំ១៩៧៥ រួចចេញពីគុកពៃ្រ សរ បានរត់ត្រឡប់មករកអង្គភាពវិញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមឡើងកាន់ អំណាច បានឃើញ ប្រជាជនត្រូវយោធាខែ្មរក្រហមជម្លៀសចេញអស់។ ឆៃ បានចូលមកដល់ភ្នំពេញ ស្នាក់នៅម្ដុំមន្ទីរពេទ្យកាលម៉ែត្រែ ពេលនោះកងពលទី១បានផ្លាស់ទៅជាកងពល៣១០វិញ ប្រធានកង ពលឈ្មោះ អឿន ដដែល អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅ ម្ដុំជាយក្រុងដូចទួលគោគ ទួលសង្កែជា ដើម។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាលខែ្មរក្រហមត្រូវចាប់ខ្លួនដូចជាប្រធាន កងពលឈ្មោះ អឿន និងកម្មាភិបាលជាច្រើនផេ្សងទៀត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ឆៃ អង្គការជ្រើសរើសឱ្យទៅសមរ ភូមិមុខវាយជាមួយប្រទេសវៀតណាមនៅខាងស្រុកមេមត់ ខេត្ដកំពង់ចាម។ ឆៃ និងយោធាខែ្មរ ក្រហមនៅក្នុងកងពល២០៧ រាប់ពាន់នាក់ ប្រធានកងពលឈ្មោះ ញ៉ បានដឹកនាំកម្លាំងយោធាខែ្មរ ក្រហមវាយចូលដល់ទឹកដីវៀតណាម ដល់តនៃិញ នៅឆ្នាំ១៩៧៨ តែមិនបានឈរជើងជាប់ទេ គ្រាន់ តែវាយដល់ហើយ ដកកម្លាំង មកទឹកដីខែ្មរវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយ សម្រុកខ្លាំង យោធាខែ្មរក្រហមបាក់ទ័ពរត់ចោលសមរភូមិ ពេលនោះ ឆៃ បានរត់ចូលពៃ្រផងរត់តាមថ្នល់ផងកាត់ តាមខេត្ដកំពង់ចាម មកដល់ស្រុកបល្ល័ង្គ ខេត្ដកំពង់ធំ បានគេចខ្លួនចូលភូមិសំដៅ ទៅស្រុកកំណើតវិញតែ ម្ដង។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សមែន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”