PROMOTING ACCOUNTABILITY
Choap Chhuong
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1010
KTI1010
|
|
Name :
ឈ្មោះ :
|
ជាប់ ជួង
|
|
Last Name :
នាមត្រកូល :
|
Choap
|
|
First Name :
នាមខ្លួន :
|
Chhuong
|
|
Other Name :
ឈ្មោះផ្សេង :
|
Ren
រ៉េន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07716
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 24. Present aged: 52]
«សម័យខែ្មក្រហមអាយុ ២៤ឆ្នាំ បច្ចុប្បន្នអាយុ ៥២ ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040305, Kampong Thom, Prasat Balang, Phann Nheum
០៦០៤០៣០៥, ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំផាន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunterr.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពយោធាកងពល ៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun chief of division
អឿន ប្រធានកងពល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1010 20050116, Kranhoung village, Phann Nheum sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Chuong aka Ren, the biography owner.
ខេធីអាយ១០១០ ២០០៥០១១៦ ភូមិក្រញូង ឃុំផាន់ញើុម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ជួង ហៅ រ៉េន ម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជាប់ ជួន ហៅ រ៉េន ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ជួន មានប្រពន្ធឈ្មោះ សាយ មានកូនចំនួន៨នាក់ ប្រុស៥ស្រី៣ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិក្រញូង ឃុំផាន់ញេុឹម ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ជួន មានឪពុកឈ្មោះ ជុំ ជាប់ ម្ដាយឈ្មោះ តែម មានបងប្អូន ១០នាក់ស្រី៦ប្រុស៤។ ជួន ធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៦៨ ដោយសារមានជីវភាពខ្វះខាត ឈប់រៀនជួយធ្វើស្រែចម្ការ ឪពុកម្ដាយបានតែពីរឆ្នាំប្រទេសជាតិកើត មានសង្គ្រាម រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជា កងឈ្លបឃុំបានមួយរយៈពេលខ្លី អង្គការបញ្ជូនឱ្យទៅធ្វើជា យោធាស្រុកកំពង់ស្វាយ។ នៅឆ្នាំ១៩៧៣៧៤ អង្គការបញ្ជូនទៅធ្វើជាយោធាតំបន់និងឡើងទៅភូមិ ឧត្ដរចូលសមរភូមិ វាយជាមួយទាហានលន់ នល់ នៅគ្រប់សមរភូមិ។ ជួន មានឋានៈ ជាប្រធានអនុ សេនាធំនៅក្នុងកងពលធំទី១ ប្រធានកងពលឈ្មោះ អឿន បានដឹកនាំកម្លាំងវាយចូលទីក្រុងភ្នំពេញ។ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩ ៧៥ កម្លាំងខែ្មរក្រហមបានវាយចូលដល់ទីក្រុង ភ្នំពេញ អង្គការឱ្យ ជម្លៀសប្រជាជនចេញអស់ទីក្រុងភ្នំពេញ មានតែកម្មាភិបាលខែ្មរក្រហមនិងកម្មករធ្វើការតាមរោង ចក្រនិងក្រសួងមួយចំនួន។ ជួន និងយោធានៅកងពលទី១ក្លាយជា កងពល៣១០វិញ ប្រធានកងពល ឈ្មោះ អឿន ដឹកនាំកម្លាំងយោធា ចុះធ្វើស្រែនៅម្ដុំខ្មួញនិងតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខែ្មរក្រហមមួយចំនួនធំត្រូវអង្គការចាប់ខ្លួនយកទៅបាត់ គ្មានឃើញត្រឡប់មកអង្គភាព វិញទេ។ ជួន អង្គការបញ្ជូនទៅ លុតដុំធ្វើព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ដោយសារជាប់និន្នាការ ក្បត់។ នៅឆ្នាំ១៩៧៨ ដោយសារមានសង្គ្រាមជាមួយប្រទេស វៀតណាមកាន់តែខ្លាំង អង្គការបាន មកជ្រើសរើសយោធានៅ ខេត្ដកំពង់ឆ្នាំងមួយចំនួនធំឱ្យទៅធ្វើសង្គ្រាមនៅព្រំដែនវៀតណាម ខាងខេត្ដ កំពង់ចាម ខាងស្រុកមេមត់។ នៅពេលនោះមានកងពលថ្មី ប្រធានកងពលថ្មី មកពីភូមិភាគនិរតីជាអ្នក ដឹកនាំកម្លាំងធ្វើសង្គ្រាម ជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហម បានវាយចាញ់ កងទ័ពវៀតណាម នាំគ្នារត់យករួចខ្លួនគ្មានស្ដាប់បញ្ជាពីណាទេ។ ជួន បានរត់ចូលពៃ្រឆ្លងកាត់តាមភូមិ ទំរាំបានមកដល់ខេត្ដកំពង់ស្ពឺ និងបន្ដដំណើរក្នុងពៃ្រជាបន្ដទៀត ហើយបានជួបកម្លាំងខែ្មរក្រហមគ្នាឯង បានប្រមូលគ្នាវាយ តបជាមួយទាហានយួនវិញ។ នៅឆ្នាំ១៩៨០ ជួបការលំបាក ពេករស់នៅក្នុងពៃ្រ គ្មានអាហារហូបចុកគ្រប់គ្រាន់ឃើញតែ មនុស្សឈឺស្លាប់ ក៏សមេ្រចចិត្ដចូលសារភាពបានត្រឡប់មក ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមធ្លាប់ឃើញចាប់មនុស្សដាក់ឡាន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”