PROMOTING ACCOUNTABILITY
Chhit Khiem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1011
KTI1011
|
|
Name :
ឈ្មោះ :
|
ឈិត ឃៀម
|
|
Last Name :
នាមត្រកូល :
|
Chhit
|
|
First Name :
នាមខ្លួន :
|
Khiem
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03190
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 13. Present aged: 45]
«សម័យខែ្មក្រហមអាយុ ១៣ ឆ្នាំ បច្ចុប្បន្នះអាយុ ៤៥ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040104, Kampong Thom, Prasat Balang, Daung, Tamu
០៦០៤០១០៤ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Medical unit
អង្គភាពពេទ្យ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
អេង ធិរិទ្ធ, មិញ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1011 20050120, Ta Mum village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Chhit Khiem, the biography owner.
ខេធីអាយ១០១១ ២០០៥០១២០ ភូមិតាមុំ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឈិត ឃៀម ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈិត ឃៀម ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឃៀម មានប្ដីឈ្មោះ ខាត់ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅ ភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ឃៀម មានឪពុក ឈ្មោះ ឈិត ម្ដាឈ្មោះ ខាន់ មានបងប្អូន៦នាក់ស្រី២ ប្រុស៤។ ឃៀម កាលពីសង្គមចាស់មិនបាន រៀនសូត្រទេ នៅផ្ទះជួយកិច្ចការផ្ទះសំបែង។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ តែមិនសូវដឹងទេ ឮតែ ចាស់ៗនិយាយគ្នា ក្រោយមកទៀតបានដឹងថា ប្រទេសជាតិកើត មានសង្គ្រាម ទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែកពីឪពុក ម្ដាយឱ្យទៅធ្វើការងារនៅក្នុងកងកុមារ បន្ទាប់មកអង្គការបញ្ជូនទៅជាយុវនារី។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ ឃៀម បានដឹងថា កងឈ្លបបានសម្លាប់ប្រជាជនថ្មីជម្លៀសពីភ្នំពេញ ទាំងគ្រួសារនៅមន្ទីរទួល ភ្លងក្នុងឃុំទ្រា ស្រុកស្ទោង។ នៅឆ្នាំ១៩៧៦ ឃៀម មានអាយុត្រឹម១៣ឆ្នាំ អង្គការមក ជ្រើសរើស ឱ្យមកធ្វើការងារនៅភ្នំពេញ ជាបុគ្គលិកនៅ មន្ទីរពេទ្យព១ ធ្វើការនៅមន្ទីរពេទ្យកាលម៉ែត្រ មន្ទីរពេទ្យ ៦មករា ព្យាបាលកូនកេ្មងនិងអ្នករបួសជាយោ ធាអង្គការបញ្ជូនមកពីព្រំដែន វៀតណាម។ នៅជំនាន់ ខែ្មរក្រហមអង្គការមិនបានជេ្រើសរើស យកអ្នក មានចំណេះដឹងទេ ឱ្យតែកូនកសិករអ្នកក្រមានប្រវត្ដិរូប ឃៀម នៅក្នុងសម័យសង្គមរាស្រ្ដនិយមមិនបានរៀនសូត្រទេ ចូលដល់សម័យខែ្មរក្រហមរបបថ្មីរៀន បានត្រឹមថ្នាក់ទី១ រៀនអក្សរផង រៀនចាក់ថ្នាំផង ប្រធានមន្ទីរពេទ្យឈ្មោះ មិញ បើរដ្ឋមន្រ្ដីក្រសួង សង្គមកិច្ចឈ្មោះ អៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពយួនវៀតណាមចូលមកជិតដល់ទីក្រុង ភ្នំពេញប្រធាន ពេទ្យបានប្រកាសឱ្យបុគ្គលិកពេទ្យនិង អ្នកជំងឺរៀបចំខ្លួនឡើងរថភ្លើង សំដៅទៅបាត់ដំបង។ ឃៀម និងកម្មាភិបាលខែ្មរក្រហមផេ្សង ទៀតបានរៀបចំឥវ៉ាន់នៅម៉ោង៩យប់ដេកមិនលក់ទេ ព្រឹក ឡើងនាំគ្នាឡើងលើរថភ្លើងទៅដល់រ៉ារមាសឃើញមានមនុស្សរាប់ពាន់នាក់។ ឃៀម បានទៅដល់ខេត្ដ បាត់ដំបង ចុះដើរកាត់ ពៃ្រទៅដល់ស្រុកសំឡូត ដើរចុះឡើង៣ថៃ្ងត្រឡប់មកខេត្ដ ពោធិ៍សាត់វិញ នៅ ត្រឹមស្រុកបាកាន វេទនាណាស់ យំរាល់ថៃ្ង នឹកផ្ទះនឹកឪពុកម្ដាយបងប្អូន ចេះតែបន្ដរត់តាមគេរហូត ធ្លាក់ទៅដល់ស្វាយស៊ីសាផុន ទៅរហូតដល់ខេត្ដបៃ៉លិន រត់ចុះឡើងរហូតដល់ឆ្នាំ១៩៨០ កងទ័ពវៀត ណាមចាប់បាន រួចបានទៅរៀនសូត្រគោលនយោបាយប្រហែលកន្លះខែ បានកងទ័ពវៀតណាមជូន ឡានមកដល់ត្រឹមខេត្ដកំពង់ធំ យើងនាំគ្នាចុះទៅស្រុកកំណើតរៀងខ្លួន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”