| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0229
KPI0229
|
|
Name :
ឈ្មោះ :
|
អេង
|
|
First Name :
នាមខ្លួន :
|
Eng
|
|
Other Name :
ឈ្មោះផ្សេង :
|
Touch
ទូច
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00299
អាយ០០២៩៩
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17, Present aged: 47]
«អាយុ១៧ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤៧ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07010907, Kampot, Angkor Chey, Praphnom, Damnak Kr
០៧០១០៩០៧ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំប្រភ្នំ ភូមិដំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was assigned to join the revolution by a chief of village.
ប្រធានភូមិហៅឱ្យចូលធ្វើបដិវត្ដន៍។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យព១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ស្រុក១០៨ ស្រុកគិរីវង់, ស្រែអំបិល កំពត, កំពង់សោម ចំការកៅស៊ូ និងភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យុទ្ធនារី, នារីស្រែអំបិល, ចៀរជ័រកៅស៊ូពេទ្យនៅឆ្នាំ១៩៧៥
|
|
Superiors :
ថ្នាក់លើ :
|
Mok, chief of division 2. Tevy, deputy chief of division. Ry, chief of saltfield. Minh, chief of hos
តាម៉ុក ប្រធានកងពលទី២, ធេវី អនុប្រធានកងពល, រី ប្រធានស្រែអំបិល, មិញ ប្រធានពេទ្យព១។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sei, chief of village.
សឺ ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0229 20040712, Damnak Krasaing village, Praphnom sub-district, Angkor Chey district, Kampot province. Interviewed by Long Dany. Notes: Interviewed with the biography owner. She told that in 1973 a chief of village called her to join the revolution. Then she left home to stay Sdok pagoda and Tunleap. She fought against Vietnamese troops in Phnom Penh in that year. Later she was sick and must stay Tuol Ky hospital for 3-4 months. Recovering from disease, she was sent to work at saltfield. In 1975, she was sent to Phnom Phenh to be a medical woman. 3-4 months later, she was sent to Kampong Som. In 1979, she just came back home.
ខេភីអាយ០២២៩ ២០០៤០៧១២ ភូមិដំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថានៅឆ្នាំ១៩៧៣ ប្រធានភូមិបានហៅគាត់ឱ្យចូលធ្វើ បដិវត្តន៍។ បន្ទាប់មកគាត់បានចាកចេញពីផ្ទះទៅនៅវត្តស្តុក និង ទន្លាប់។ នៅឆ្នាំនោះគាត់បានទៅវ៉ៃជាមួយកងទ័ពយួននៅភ្នំ ពេញ។ បន្ទាប់មកគាត់ឈឺទៅដេកពេទ្យនៅទួលកីរយៈពេល៣៤ ខែ។ ពេលជាសះស្បើយពីជម្ងឺ គាត់ឈប់ធ្វើជាទាហាន រួចគេ បញ្ជូនគាត់ទៅស្រែអំបិលវិញ។ ឆ្នាំ១៩៧៥ គេឱ្យគាត់ទៅធើ្វ ពេទ្យនៅភ្នំពេញ។ ៣៤ខែក្រោយមកគេក៏បញ្ជូនគាត់ទៅកំពង់ សោមទៀត។ បែកឆ្នាំ១៩៧៩ ទើបគាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អេង ហៅ ប៉ែន ទូច ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់ ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ គ្រួសាររបស់ទូច ឈ្មោះ កាន់ ម៉ុន ហើយអត់មានកូនទេ។ ឪពុករបស់ទូចឈ្មោះ ឆោម និងម្ដាយឈ្មោះ នន ហើយមានបងប្អូន៨នាក់។ ទូច អត់បានរៀនទេ ព្រោះមានបងប្អូនច្រើននិងអត់ មានអ្នកណាជួយធ្វើស្រែឪពុកម្ដាយ ហើយទូចជាប់មើលគោ និងឆ្នាំ១៩៧៣ទៅចូលបដិវត្ដន៍ ព្រោះ ប្រធានភូមិហៅឱ្យចូល ឈ្មោះស៊ឹ(ប្រុស)។ ចេញដំបូងគេឱ្យសំរាក នៅវត្ដស្ដុក ឃុំសំឡាញ រយៈពេល ៣ថៃ្ង បានបញ្ជូនទៅនៅទន្លាប់ ស្រុក១០៨ គ្នាមួយវរសេនាតូចអត់មានប្រុសទេ សុទ្ធតែស្រី ហើយ សូម្បីតែជួបបងប្អូនប្រុសក៏អត់ឱ្យនិយាយគ្នាដែរ ខ្លាចខូចសីលធម៌។ ហើយនៅទន្លាប់គឺគេឱ្យដើរ រលើងចេក ជីកទំនប់ ប្រឡាយ ហើយ ទូច ចង់នៅក្បែរសមរភូមិ ព្រោះលឺថាសប្បាយ ដល់ពេលទៅ ដល់ សមរភូមិគឺឃើញយួនដឹងតែពីបាញ់ហើយសប្បាយមែន អត់ខ្លាច ងាប់ទេជំនាន់ហ្នឹងសុំគេទៅទៀត។ កាលហ្នឹងទូច នៅវរសេនាតូច លេខ៣ វរសេនាធំលេខ៦ កងពលទី២ គ្រប់គ្រងដោយតាម៉ុក។ នៅឆ្នាំ ១៩៧៥ គេលើកកងពលទី២ឱ្យទៅមណ្គលគិរី តែទូច ឈឺ ដេកនៅពេទ្យទួលកីអត់បានទៅជាមួយគេ ទេ ហើយកងរបស់ទូច ទៅទាំងអស់។ ទូច នៅសំរាកពេទ្យ៣៤ខែ ទើបគេបញ្ជូនទៅ ស្រែអំបិល ជាមួយ កងផេ្សងសរុបទៅ២ឡាន។ ស្រែអំបិលដែល ទូច ទៅនៅក្នុងភូមិភ្នំពូន មានគ្នាជាង១០០នាក់ ហើយមុន ដំបូង គេឱ្យរាស់ទឹក ដេញទឹក ហើយបុក និងហាលទឹកអំបិលឱ្យទៅជា អំបិលឡើងទៅជាលេខ២០ បាន យកទៅក្នុងស្រែបណ្ដុះ។ ម៉ោង ធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១១ ហូបបាយហើយម៉ោង១២ ទៅ លើករងដាំដំឡូង គឺអត់មានពេលអង្គុយលេងទេ ហើយប្រធានឈ្មោះ រី(ស្រី)។ នៅស្រែអំបិលបាន ៣៤ខែ ទូចនិងកងពលចេញទៅ កំពង់សោម ចំការកៅស៊ូកនែ្លងចំណោទរាម ទៅចៀរជ័រកៅស៊ូ គឺស្រួលជាងនៅស្រែអំបិលព្រោះនៅក្រោមម្លប់ឈើ មិនកេ្ដៅ ហើយហូបក៏គ្រប់គ្រាន់។ ក្រោយមក បញ្ជូនទូច មកភ្នំពេញនៅ កនែ្លងព២ ពេទ្យចិន ក្រោយមកដូរទៅព១ ខាងសំរាលកូនង៉ែត និងខាង លិចពេទ្យគឺសុទ្ធតែកុមារ ហើយក៏មានផ្នែករបេងដែរ។ ពេល ណាដែលសំរាលកូនមិនរួចក៏ហៅពេទ្យជន ជាតិចិនមកជួយ។ ដល់ ពេលដែលខែ្មរក្រហមដួលរលំ ទូច រត់ទៅតាមបាត់ដំបង ដល់បវេល ហើយ ទៅឡើងភ្នំលះបង់ ទើបត្រឡប់មកផ្ទះវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”