PROMOTING ACCOUNTABILITY
Sin Iev
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1014
KTI1014
|
|
Name :
ឈ្មោះ :
|
ស៊ិន អៀវ
|
|
Last Name :
នាមត្រកូល :
|
Sin
|
|
First Name :
នាមខ្លួន :
|
Iev
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03340
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040605, Kampong Thom, Prasat Balang, Samaky, Sam
០៦០៤០៦០៥ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាមគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
បុគ្គលិកពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
អៀង ធិរិទ្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1014 20050121, Samrong village, Samaky sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sin Iev, the biography owner.
ខេធីអាយ១០១៤ ២០០៥០១២១ ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ ជួបជាមួយ ស៊ិន អៀវ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ិន អៀវ ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អៀវ មានឪពុកឈ្មោះ ស៊ិន ម្ដាយឈ្មោះ ហ៊ន មានបងប្អូន៨នាក់ មានស្រុកកំណើតនៅភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ អៀវ ជាស្រីតាំងពីតូចដល់ធំមិនបានចូល រៀននៅសាលាទេ ពេលធំពេញវ័យឪពុកម្ដាយឱ្យជួយ ធ្វើការងារផ្ទះនិងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧០ ដឹងថា កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧២៧៣ មានយន្ដហោះទម្លាក់គ្រាប់បែក ជួនពេលខ្លះប្រជាជនមិនហ៊ាន រស់នៅក្នុងភូមិទេ ចេញទៅរស់នៅតាមស្រែជីកត្រង់សេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឪពុក ម្ដាយបងប្អូនធ្វើការនៅតាមកងចល័តរៀងៗខ្លួន។ អៀវ អង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយនិង ធ្វើស្រែនៅក្នុង កងចល័តឃុំ។ នៅឆ្នាំ១៩៧៦៧៧ អង្គការចាត់តាំងឱ្យធ្វើជា កងចល័តស្រុកទៅរែកដី លើកទំនប់៣០កញ្ញា ជួបការងារ លំបាកណាស់ ព្រោះនៅកេ្មងតូចជាងគេផងអង្គការចាត់តាំងឱ្យរែកដី ចំនួន៥ម៉ែត្រគីបក្នុងមួយនាក់ឱ្យហើយក្នុងរយៈពេលមួយថៃ្ង។ អៀវ បានសហការគ្នាចំនួនបីនាក់ មាន ម្នាក់ជាកាប់ដីដាក់បង្គីនិងមានពីរ នាក់សម្រាប់រែកចាក់ទំនប់ ហើយការហូបចុកជួបការលំបាកណាស់ ហូប មិនដែលបានឆែ្អតធ្វើការងារធ្ងន់។ កាលនោះពួក១៧មេសា មកពីភ្នំពេញ កម្លាំងយុវជននិងយុវនារី មកធ្វើការងារលើក ទំនប់៣០កញ្ញាដែរ អ្នក១៧មេសា ខ្លះមិនអាចលើកដីតាមអង្គការ កំណត់បានទេ ដូចនេះជោគវាសនាភាគច្រើនអង្គការ យកទៅ វាយចោល។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបាន ចុះជ្រើសរើសនារីកងចល័តស្រុកជាប្រជាជនចាស់ មានប្រវត្ដិរូបឱ្យទៅធ្វើការងារនៅភ្នំពេញ។ អៀវ បានឡើងឡាន មកជាមួយនារីកងចល័តមានគ្នាចំនួន៣០នាក់ ធ្វើដំណើរ មកដល់ខេត្ដកំពង់ធំ សម្រាកបាន បីថៃ្ង ពេលនេះបានហូបបាយឆែ្អត សប្បាយចិត្ដណាស់ ព្រោះមិនដែលហូបឆែ្អត។ បន្ទាប់មកទៀត អៀវ បានធ្វើដំណើរចេញមកខេត្ដកំពង់ចាម សម្រាកបានមួយ អាទិត្យទៀត បានអង្គការបញ្ជូនមក ភ្នំពេញ។ អៀវ បានមកដល់ ដំបូងអង្គការបញ្ជូនឱ្យទៅធ្វើការនៅក្នុងក្រសួងការបរទេសជា អ្នកទទួល ភ្ញៀវ។ បន្ទាប់មកទៀត អង្គការបញ្ជូនឱ្យមកធ្វើការងារ នៅមន្ទីរពេទ្យ៦មករា នៅម្ដុវត្ដភ្នំ ហើយបាន ស្គាល់ អៀង ធិរិទ្ធ ជារដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច។ អៀវ មុនដំបូងអង្គការចាត់តាំង ឱ្យធ្វើការងារជាអ្នក បោសសម្អាតមន្ទីរពេទ្យនិងជាអ្នកដាំបាយ។ នៅឆ្នាំ១៩៧៨ ពេលកើតមានសង្គ្រាមជាមួយប្រទេស វៀតណាម ឃើញយោធាកេ្មងៗត្រូវរបួសបញ្ជូនមកពីព្រំដែនវៀតណាម រាប់រយនាក់ ពេលនោះ អៀវ មិនបានរៀនសូត្រពេទ្យទេ អង្គការចាត់តាំងឱ្យមកអនុវត្ដន៍តែម្ដង ដូចជាលាងរបួស ចាក់ថ្នាំ ឱ្យ ថ្នាំអ្នកជំងឺលេប។ នៅក្នុងសម័យខែ្មរក្រហមធ្លាប់ឃើញជនជាតិ ចិនជាញឹកញាប់មកទស្សនៈនៅមន្ទីរ ពេទ្យ៦មករានេះ យូរៗម្ដាង ក៏មានជនជាតិអាឡឺម៉ងមកមើលអ្នកជំងឺដែលដឹងថា ជាជនជាតិ អាឡឺម៉ង តាមអ្នកបកប្រែ។ នៅឆ្នាំ១៩៧៩ អៀវ និង កម្មាភិបាលមួយចំនួនទៀតបាននាំគ្នារត់ឡើងរថភ្លើង សំដៅទៅ ព្រំដែនវៀតណាម។ អៀវ បានធ្វើដំណើរទៅដល់ខេត្ដបាត់ដំបង និងធ្វើដំណើរថេ្មីជើងចូល ពៃ្រទៅដល់ស្រុកបវេល ត្រឡប់ចុះ ឡើងមកបាត់ដំបងវិញ។ ក្រោយមកទៀតចេះតែដើរចូលពៃ្រ ដោយគ្មានគោលដៅរហូតដល់ឆ្នាំ១៩៨០ បានត្រឡប់មកស្រុក កំណើតវិញ បានជួបឪពុកម្ដាយបងប្អូន វិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”