PROMOTING ACCOUNTABILITY
Um Sie
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1016
KTI1016
|
|
Name :
ឈ្មោះ :
|
អ៊ុម សៀ
|
|
Last Name :
នាមត្រកូល :
|
Um
|
|
First Name :
នាមខ្លួន :
|
Sie
|
|
Other Name :
ឈ្មោះផ្សេង :
|
Chheng
ឆេង
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07370
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៤ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040401, Kampong Thom, Prasat Balang, Sakream, Sa
០៦០៤០៤០១ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាគ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1016, Sakream village, Sakream sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Ie Siv, 43, younger sister.
ខេធីអាយ១០១៦ ២០០៥០១២២ ភូមិសាគ្រាម ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំបង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ អៀ ស៊ីវ ត្រូវជាប្អូនស្រី អាយុ ៤៣ ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ុម សៀ ហៅ ឆេង អាយុ២៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អៀ ស៊ីវ អាយុ៤៣ឆ្នាំត្រូវជា ប្អូនស្រី។ សៀ មានឪពុកឈ្មោះ អ៊ុម អ៊ា ម្ដាយឈ្មោះ សួន ង៉ុច មានបងប្អូនបីនាក់ មានស្រុក កំណើត នៅភូមិសាគៀម ឃុំសាគៀម ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ សៀ ធ្លាប់បានរៀនសូត្រ បានត្រឹមថ្នាក់ទី៧ឪចាស់ឱ ចេះទាំង អក្សរបារាំងផង ឈប់រៀននៅពេលប្រទេសជាតិកើតមានសង្គ្រាម រដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម កាលនោះ សង្គ្រាមជាមួយទាហានលន់ នល់ អាមេរិចកាំង មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៣ មានដំណឹងថា ត្រូវរបួសដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យទួកភ្លង ពេលនោះម្ដាយធំ បានទៅយកឱ្យសម្រាក នៅផ្ទះបានតែបីថៃ្ងទេ អង្គការមកតាមហៅយកទៅវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចក៏មិនមាន ដំណឹងពីបងប្រុសឈ្មោះ សៀ ហៅ ឆេង ដែរ។ នៅឆ្នាំ១៩៧៧ មានយោធាមកពីភ្នំពេញ ជិះម៉ូតូមកដល់ផ្ទះដើម្បីសួរនាំប្រវត្ដិរូប ឈ្មោះ សៀ អង្គ ការមានបំណងឱ្យទៅរៀនបើកយន្ដហោះ នៅប្រទេសចិន ពេលនោះបងប្អូនមានចិត្ដតេ្រកអរ ព្រោះមាន ដំណឹងថា បងរស់នៅភ្នំពេញ។ ពេលនោះយោធាខែ្មរក្រហមសួរថា តើឈ្មោះ សៀ ហៅ ឆេង ជាកសិករថ្នាក់លើ ថ្នាក់កណ្ដាល ថ្នាក់ក្រោម បើថ្នាក់លើ អង្គការមិនឱ្យទៅទេ បើថ្នាក់កណ្ដាលឱ្យទៅ ពេលនោះ បងប្អូនឆេ្លីយថា កសិករថ្នាក់កណ្ដាល ពេលនោះ ឃើញមានកត់ត្រាទុកហើយចេញទៅវិញ បាត់។ តាំងពីនោះមកមិន ដែលបានទទួលដំណឹងអីទៀតទេ បាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាម ប្រវត្ដិរូបឈ្មោះ សៀ ហៅ ឆេង នៅក្នុងកងពល៥០២ អង្គការចាប់ខ្លួននៅថៃ្ងទី២៨ខែ១២ឆ្នាំ១៩ ៧៨ ដាក់គុកទួល សែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”