PROMOTING ACCOUNTABILITY
Iem Chhim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1018
KTI1018
|
|
Name :
ឈ្មោះ :
|
អៀម ឈឹម
|
|
Last Name :
នាមត្រកូល :
|
Iem
|
|
First Name :
នាមខ្លួន :
|
Chhim
|
|
Other Name :
ឈ្មោះផ្សេង :
|
Theng, Kim Nhor
ថេង, គឹម ញ៉
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07821
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 12. Present aged: 49]
«សម័ខែ្មរក្រហមអាយុ ១២ ឆ្នាំបច្ចុប្បន្នអាយុ ៤៩ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040304, Kampong Thom, Prasat Balang, Phann Nheum
០៦០៤០៣០៤ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំផាន់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Soldier
អង្គភាពយោធា កងពល៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier of small cell.
យោធាកងតូច
|
|
Superiors :
ថ្នាក់លើ :
|
អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1018 20050228, Bak Sna Kraom village, Bak Sna sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Kim Nha, 49.
ខេធីអាយ១០១៨ ២០០៥០២២៨ភូមិបាក់ស្នាក្រោម ឃុំបាក់់ ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ ជួបជាមួយ គឹម ញ៉ អាយុ ៤៩ ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អៀម ឈឹម ហៅ ថេង ហៅ ញ៉ ភេទប្រុស អាយុ៤៩ឆ្នាំជា ម្ចាស់ប្រវត្ដិរូប។ ឈឹម មានប្រពន្ធ ឈ្មោះ ជា គី មានកូនចំនួន ១០នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅក្នុងភូមិបាក់ស្នា ក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្ដកំពង់ឆ្នាំង។ ឈឹម មានឪពុកឈ្មោះ អៀម ម្ដាយឈ្មោះ ម៉ុន មានបងប្អូនចំនួន៦នាក់។ ឈឹម ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាបាក់ស្នា ត្រឹមថ្នាក់ទី១២ ឪចាស់ឱ ឈប់រៀនដោយសារកើតមាន រដ្ឋប្រហារនៅឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះមានឃើញកងទ័ពយួន យៀកកុងចូលមតំបន់រំដោះដែរ ដើម្បីវាយជាមួយទាហានលន់ នល់។ ឪពុកម្ដាយមិនចង់ឱ្យកូនទៅទេ ព្រោះខ្លាចកូនស្លាប់ដោយសារសង្គ្រាម។ ឈឹម មុនដំបូងអង្គការ បញ្ជួនឱ្យធ្វើជាអ្នកសិល្បៈស្រុកបារាយ ណ៍ រាំចេ្រÃៈងរបៀប ឃោសនាឱ្យកម្លាំងយុវជនចូលធ្វើជាយោធាដើម្បីការពារជាតិ។ នៅឆ្នាំ១៩៧៣ បានឡើងធ្វើជាយោធាតំបន់ ធ្វើជានិរសាឱ្យឈ្មោះ តុល រត់សំបុត្រពីស្រុកបារាយណ៍ទៅដល់ស្ទឹងត្រង់ បានប្រហែលមួយឆ្នាំ។ នៅឆ្នាំ១៩៧៤ បានឡើងធ្វើជា យោធាតំបន់ឡើងវាយគ្រប់សមរភូមិដូចជានៅ ខាងខេត្ដកំពង់ចាម និងចល័តទៅកនែ្លងផេ្សងៗទៀត ដូចជានៅខាងខេត្ដសៀមរាប បន្ទាប់មកកម្លាំង មួយបានរៀបចំគំរោងវាយចូលទីក្រុងភ្នំពេញ។ ឈឹម បានឡើងឋានៈជាប្រធានកងតូច ដឹកនាំកម្លាំង វាយជាមួយទាហានលន់ នល់ ចូលតាមផ្លូវពោធិចិនតុង នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ឈឹម បានចូលដល់មុខ វាំងនិងបានជម្លៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទាំងអស់ ប្រធានកងពលកាលនោះ ឈ្មោះ អឿន។ នៅពេលប្រជាជន ចេញពីទីក្រុងអស់ អង្គភាព ឈឹម បានឈរជើងនៅម្ដុំផ្សាថ្មីនិងអង្គ ការចាត់តាំងឱ្យដើរបោសសម្អាតផ្ទះសំបែងក្រែងមានទាហានលន់ នល់ នៅលាក់ខ្លួន។ នៅពេលរបប ខែ្មរក្រហមឡើងកាន់អំណាច យោធាខែ្មរក្រហមដូចជា ឈឹម អង្គការចាត់តាំងឱ្យធ្វើស្រែ ចម្ការនៅម្ដុំ អន្លង់ក្រង៉ាន។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាប់កម្មាភិបាលមួយចំនួនដូចជាប្រធានកងពលឈ្មោះ អឿន បន្ទាប់មកចាប់ឈ្មោះ ធុច ហៅ កុយ ធួន និងកម្មាភិបាល ខែ្មរក្រហមមួយចំនួនធំផេ្សងទៀត ពេលមកចាប់ម្ដង ឃើញឡានក្លុបរបស់ចិន។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានបញ្ជូនទៅព្រំដែន វៀតណាម ដើម្បីធ្វើសង្គ្រាម ព្រោះអង្គការថ្នាក់លើប្រជុំប្រាប់ថា ប្រទេសវៀតណាម ឈ្លានពានទឹកដី ខែ្មរ ឈឹម បានទៅព្រំដែនវៀតណាម ខាងស្រុកសួង ខេត្ដកំពង់ចាម។ នៅពេលធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាម ឈឹម ត្រូវរបួសក្បាលនិងរបួសខ្នង អង្គការបញ្ជូនមកដេក សម្រាកនៅមន្ទីរពេទ្យ ស្រុកសួង ពេលជាសះស្បើយត្រឡប់ ទៅអង្គភាពវិញ ប្រធានឈ្មោះ កេង មកពីភូមិភាគនិរតី។ នៅឆ្នាំ១៩៧៩ ឈឹម និងមនុស្សចំនួន១០០ទៅ២០០នាក់ នាំគ្នារត់ចែកផ្លូវគ្នា ព្រោះកងទ័ពវៀត ណាមវាយចូលកាន់តែ ជ្រៅហើយ មានអ្នកខ្លះរត់ទៅព្រំដែនថៃ ឈឹម បានរត់មករក ស្រុកកំណើតវិញ ដើម្បីបានជួបជុំឪពុកម្ដាយបងប្អូន។ ក្រោយឆ្នាំ១៩៧៩ ឈឹម បានចូលពៃ្រវិញ ជាមួយខែ្មរក្រហម ទៅដល់ស្រុកអន្លង់វែង ដល់ពេលចុះមកវិញ ចូលផ្ទះមកធ្វើជា សេនាជនឃុំបម្រើឱ្យរដ្ឋាភិបាលលោក ហេង សំរិន ក្រោយមក ដើរជាន់មីននៅភូមិថ្មីដាច់ជើងមួយម្ខាង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”