Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1019
KTI1019
Name :
ឈ្មោះ :
ថន ម៉ុន
Last Name :
នាមត្រកូល :
Than
First Name :
នាមខ្លួន :
Mon
Other Name :
ឈ្មោះផ្សេង :
Hon
ហុន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00517
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 26. Present aged: 54]
«សម័យខែ្មរក្រហមអាយុ ២៦ ឆ្នាំបច្ចុប្បន្នអាយុ៥៤ ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
0601????, Kampong Thom, Baray, Trieng village, Kde
០៦០១???? ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រៀង ភូមិក្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution
ចូលបដិវត្ដដោស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 2.
អង្គភាពយោធាកងពលលេខ ២
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier, Deputy chief of group
យោធា, អនុក្រុម, ប្រធានកងតូច
Superiors :
ថ្នាក់លើ :
ផៃ ប្រធានយោធាកងតូច, តាសាត ប្រធានយោធាកងធំ តាញ៉ ប្រធានកងពលលេខ ២។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1019, Kdei Tachen village, Trieng sub-district, Baray district, Kampong Thom province. Interviewed by Prum Phala. Notes: Interviewed with the biography owner named Hass Mon, 54.
ខេធីអាយ១០១៩ ២០០៥០៣២៦ ក្តីតាចិន ឃុំទ្រៀង ស្រុកបារាណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់សំ គាល់ៈ ជួបជាមួយម្ចាស់ប្រវត្តិរូប ឈ្មោះ ហាស់ ម៉ុន អាយុ ៥៤ ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ថន ម៉ុន ហៅ ហុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ុន មានប្រពន្ធឈ្មោះ ភួន មាន កូនចំនួន៣នាក់ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិក្ដីតាចិន ឃុំទ្រៀង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ម៉ុន មានឪពុកឈ្មោះ ជោ ថន ម្ដាយឈ្មោះ ហិន ហន មានបងប្អូន១០នាក់។ ម៉ុន ធ្លាប់រៀននៅសាលាបឋមសិក្សាក្ដីតាចិនត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់ដោយសារឪពុកម្ដាយមិនមានលុយ ឱ្យរៀនបន្ដ ណាមួយប្រទេសជាកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ចូលជំនាន់នោះមានគ្នា ជាង១០នាក់ នៅពេលចប់សង្គ្រាម ត្រឡប់មកស្រុកកំណើតវិញតែពីរនាក់ទេ ក្រៅពីនោះបាត់ខ្លួន។ ម៉ុន មុនដំបូងអង្គការបញ្ជូនទៅធ្វើជាយោធានៅស្រុកបារាយណ៍ មិនចូលសមរភូមិភ្លាមទេ នៅជួយកាប់ ពៃ្រដាំដំឡូង ប្រធានកងធំឈ្មោះ ផៃ។ នៅឆ្នាំ១៩៧៤ អង្គការបានបញ្ជូនទៅ សមរភូមិមុខនៅក្នុងកង ពលលេខ២ ប្រធានកងពលឈ្មោះ ញ៉។ ម៉ុន បានវាយជាមួយទាហានលន់ នល់ ដើម្បីដណ្ដើមយកទី ក្រុងភ្នំពេញ តាមផ្លូវព្រែកព្នៅទាំងយោធាខែ្មរក្រហមទាំង ទាហានលន់ នល់ ស្លាប់ច្រើនដូចគ្នា។ នៅថៃ្ង ទី១៧មេសា ឆ្នាំ១៩៧៥ ពេលកម្លំាងខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញ អង្គភាពរបស់ម៉ុន មិនបាន ចូលរួមជម្លៀសប្រជាជនចេញទេ ពេលប្រជាជនចេញអស់បានចូលមកស្នាក់នៅម្ដុំវត្ដភ្នំ។ ម៉ុន សម្រាកបានមួយអាទិត្យអង្គការបញ្ជូនឱ្យចុះធ្វើស្រែនៅ ម្ដុំជាយៗក្រុង។ នៅឆ្នាំ១៩៧៦៧៧ បាន អង្គការថ្នាក់ លើបានចាប់កម្មាភិបាលខែ្មរក្រហមយកទៅដាក់គុកនិងបាត់ខ្លួនជាបន្ដបន្ទាប់រហូតយោធាមួយ ចំនួនទៀតអង្គការយកទៅលុត ដំនៅពៃ្រសឬយកទៅធ្វើការងារលុតដុំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ជាបន្ដទៀត។ នៅឆ្នាំ១៩៧៧៧៨ សង្គ្រាមបានកើតឡើងជាមួយប្រទេសវៀតណាម អង្គការបាន ជ្រើសរើសយកយោធាខែ្មរក្រហមដែលមានប្រវត្ដិរូបល្អឱ្យទៅសមរភូមិមុខដើម្បីវាយជាមួយកងទ័ព វៀតណាម។ នៅពេលធ្វើសង្គ្រាម ម៉ុន បានត្រូវរបួសអង្គការបញ្ជូនមក សម្រាកនៅមន្ទ្គរពេទ្យខេត្ដ កំពង់ចាមនិងបន្ដយកមកព្យាបាននៅ មន្ទីរពេទ្យ៦មករាភ្នំពេញ។ ម៉ុន ព្យាបាលរបួសរហូតអស់រយៈ ពេលប្រហែលជា៦០ខែ ជាសះស្បើយ អង្គការបញ្ជូនទៅ មណ្គលពិការ ជួយមើលគោក្របី នៅខេត្ដ កំពង់ចាម រហូតដល់កងទ័ពវៀតណាមវាយចូលនៅឆ្នាំ១៩៧៩ បានត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា