Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1021
KTI1021
Name :
ឈ្មោះ :
សាំង យ៉ន
Last Name :
នាមត្រកូល :
Saing
First Name :
នាមខ្លួន :
Yan
Other Name :
ឈ្មោះផ្សេង :
Vorn
វន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05272
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 21. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២១ឆ្នាំបច្ចុប្បន្នអាយុ៤៨ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06010611, Kampong Thom, Baray, Chraneang, Praing S
០៦០១០៦១១ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំច្រនៀង ភូមិប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Angkar assigned him to joined the revolution.
ចូលបដិវត្ដន៍ដោយមានការចាត់តាំងពីអង្គការ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យយោធាស្រុកសួង ខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1021 20050317, Samrong village, Chraneang sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Saing Yan aka Vorn, biog raphy owner.
ខេធីអាយ១០២១ ២០០៥០៣១៧ ភូមិសំរោង ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ សាំង យ៉ន ហៅ វន ម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សាំង យ៉ន ហៅ វន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យ៉ន មានប្ដីឈ្មោះ គន មានកូន ចំនួន៤នាក់ប្រុស១ស្រី៣ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិប្រាំងសំរោង ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ យ៉ន មានឪពុកឈ្មោះ សាំង ម្ដាយឈ្មោះ ស៊ុំ មានបងប្អូន៧នាក់ ស្រី៤ប្រុស៣។ យ៉ន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪ ពុកម្ដាយ ណាមួយប្រទេសជាកើតមានសង្គ្រាម យន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យឆេះវត្ដនិងធ្វើឱ្យមនុស្ស ស្លាប់និងរបួស។ នៅឆ្នាំ១៩៧៣ អង្គការឱ្យទៅធ្វើការនៅក្នុង មន្ទីរឃុំបានតែពេលខ្លី អង្គការបញ្ជូនឱ្យធ្វើ ជាយោធាខែ្មរ ក្រហមហាត់លូនក្រាបនៅម្ដុំស្រែវាល។ បន្ទាប់មកទៀតអង្គការ ចាត់តាំងឱ្យដាំបាយបញ្ជូន ឱ្យទៅខាងសមរភូមិមុខ កាលនោះ សង្គ្រាមចាប់ផេ្ដីមឡើងជាមួយទាហានលន់ នល់ សុទ្ធតែជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច យ៉ន អង្គការបញ្ជូនមកនៅភ្នំពេញនៅក្នុង កងពល៣១០ បន្ទាប់មកអង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅបឹងសំយ៉ាបនិងតំបន់ ជាយៗក្រុងភ្នំពេញ។ ក្រោយមកទៀតមិនជាឆ្នាំប៉ុន្មាន អង្គការបានមកជ្រើសរើសយកតែនារីសុទ្ធប្រហែលជាង២០នាក់ឱ្យទៅ ធ្វើការនៅខេត្ដកំពង់ចាម។ ពេលមកដល់អង្គការបានចាត់ តាំងឱ្យចូលបម្រើការងារជាបុគ្គលិកមន្ទីរពេទ្យ ស្រុកសួង ទោះបីមិនចេះអក្សរអង្គការមិនដែលគិតទេ អង្គការចាត់តាំង ឱ្យធ្វើអីយើងត្រូវតែធ្វើហ្នឹង។ យ៉ន អង្គការចាត់តាំងឱ្យរៀនមុខវិជ្ចា ពេទ្យបន្ដិចបន្ដួចរួចហើយឱ្យអនុវត្ដផ្ទាល់ដូចជាចាក់ថ្នំានិងលាងរបួស កាលនោះមានយោធាជាច្រើនត្រូវរបួសពេលធ្វើសង្គ្រាមជាមួយ
ប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកដល់ កម្មាភិបាលខែ្មរក្រហមទាំងអស់នាំគ្នារត់មក លាយឡំជាមួយ ប្រជាជន។ យ៉ន បានធ្វើដំណើរមកដល់ស្រុក កៀនស្វាយ មិនហ៊ានដើរតាមថ្នល់ទេ ខ្លាចកងទ័ពវៀត ណាម ជួនកាលកាប់ដើមចេកហែលឆ្លងទឹកចេះតែបន្ដដំណើរតាមផ្លូវ
អស់រយៈពេលជាងកន្លះខែបានមក ដល់ខេត្ដកំពង់ធំ។ យ៉ន មិនបានស្គាល់ផ្លូវចុះទៅភូមិកំណើតទេ តែសំណាងបាន ស្គាល់ឈ្មោះភូមិចេះតែ សួរនាំបងប្អូនតាមផ្លូវជាហូរហែរ ទើបបានមកដល់ផ្ទះវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា