Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1022
KTI1022
Name :
ឈ្មោះ :
ស សឿន
Last Name :
នាមត្រកូល :
Sa
First Name :
នាមខ្លួន :
Soeun
Other Name :
ឈ្មោះផ្សេង :
Saing
សាំង
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I03647
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៦
Home Village :
ភូមិកំណើត/ទីលំនៅ :
0601????, Kampong Thom, Baray, Tung Nug, Porpich
០៦០១???? ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទុងនុង ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្កាភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1022 20050214, Porpich village, Tung Nung sub-district, Baray district, Kampong Thom province. Interviewed by Sokh Vannak. Notes: Interviewed with Sa Moeun, 53, older brother.
ខេធីអាយ១០២២ ២០០៥០២១៤ ភូមិពពេជ ឃុំទុងនុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ស មឿន អាយុ ៥៣ ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
ស សឿន ហៅ សាំង ភេទប្រុស កើតឆ្នាំ១៩៥៦ ឪស្លាប់ឱ។ ជួបជាមួយឈ្មោះ ស មឿន អាយុ ៥៣ឆ្នាំ ត្រូវជាបងប្រុស។ សឿន មានឪពុកឈ្មោះ ស មួង ម្ដាយឈ្មោះ ណឹប សំ មានបងប្អូន៦ ស្រី២ប្រុស៤ កូនទី១ឈ្មោះ ស មាន ទី២ឈ្មោះ ស អ៊ាន ទី៣ឈ្មោះ ស សារុម ទី៤ឈ្មោះ ស មឿន ទី៥ឈ្មោះ ស សុច និងទី៦ឈ្មោះ ស សឿន ជាកូនពៅ មានស្រុកកំណើតនៅភូមិពពេជ ឃុំទុងនុង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ សឿន ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមានសង្គ្រាមឆ្នាំ១៩៧០។ នៅ ឆ្នាំ១៩៧២ សឿន បានចូលបម្រើចលនាខែ្មរក្រហមតាម រយៈឈ្មោះ ចាប។ មុនដំបូងអង្គការចាត់ តាំងឱ្យធ្វើការងារ នៅត្រឹមកងចល័តឃុំបានរយៈពេលមួយឆ្នាំ បានអង្គការបញ្ជូនទៅ ធ្វើជាយោធានៅ ស្រុកបារាយណ៍ចេញពីកងចល័តទៅ មានគ្នាជាង៣០នាក់។ ក្រោយមកទៀតបានដឹងថា ប្អូនឈ្មោះ សឿន ឡើងទៅធ្វើជាយោធាតំបន់ មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩ ៧៥ នៅពេលរបបខែ្មរក្រហម ឡើងកាន់អំណាចក៏មិនបានឃើញប្អូនត្រឡប់មកលេង ស្រុកកំណើតវិញ ដែរ។ នៅឆ្នាំ១៩៧៩ ទើបឃើញត្រឡប់មក លេងផ្ទះវិញ ពេលនោះបាននិយាយប្រាប់បងប្អូនថា ជំនាន់ខែ្មរ ក្រហមរយៈជាងបីឆ្នាំធ្វើជាយោធានៅភ្នំពេញ។ ពេលចប់សង្គ្រាមអង្គការចាត់តាំងឱ្យធ្វើស្រែ នៅម្ដុំកប់ស្រូវ បឹងសំយ៉ាប។ នៅឆ្នាំ១៩៧៩ ហ្នឹងដែរ បានរៀបចំឱ្យប្អូនឈ្មោះ សឿន មានប្រពន្ធ ហើយបានទៅរស់នៅខេត្ដព្រះវិហារ ក្រោយមកទៀតមានដំណឹងថា ស្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា