PROMOTING ACCOUNTABILITY
Neou Tieng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1023
KTI1023
|
|
Name :
ឈ្មោះ :
|
នៅ ទៀង
|
|
Last Name :
នាមត្រកូល :
|
Neou
|
|
First Name :
នាមខ្លួន :
|
Tieng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01878
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 20. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06010805, Kampong Thom, Baray, Chong Daung, Tuol S
០៦០១០៨០៥ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំចុងដូង ភូមិទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to joined the revolution.
ចូលបដិវត្ដដោយសារគេបង្ខំ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Military unit
អង្គភាពយោធានៅព្រំនែវៀតណាម ខេត្ដកំពង់ចាម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
តារវៃ,តាអឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1023 20050226, Tuol Sala village, Chong Daung sub-district, Baray district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Neou Tieng, 48, the biography owner.
ខេធីអាយ១០២៣ ២០០៥០២២៦ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ នៅ ទៀង អាយុ ៤៨ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នៅ ទៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ទៀង មានប្រពន្ធឈ្មោះ លាង មានកូន ចំនួន៤នាក់ ស្រី២ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិទួលសាលា ឃុំចុងដូង ស្រុក បារាយណ៍ ខេត្ដកំពង់ធំ។ ទៀត មានឪពុកឈ្មោះ មាន នៅ ម្ដាយឈ្មោះ កែវ ហ៊ន មានបងប្អូន៧ នាក់ស្រី៣ប្រុស៤។ ទៀង ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាខ្សាច់ល្អិតបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩ ៧៣ មិនបានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមទេ តែមេឃុំឈ្មោះ ហាក់ ជាអ្នកមកបង្ខំឱ្យចូលទៅ បម្រើចលនា ខែ្មរក្រហម ឪពុកម្ដាយក៏មិនឱ្យទៅដែរ ព្រោះកូននៅតូច អាយុក៏តិច។ ទៀង កាលនោះ មានអារម្មណ៍ថា ខ្លាចយន្ដហោះ ខ្លាចគ្រាប់មិនចូលសមរភូមិទេ។ ទៀង ចូលដំបូងអង្គការបញ្ជូនទៅ ខេត្ដ កំពង់ចាម ដើម្បីរៀនយុត្ដិសាស្រ្ដធ្វើសង្គ្រាមហាត់លូន ក្រាបអស់រយៈពេលជាងមួយខែ ឈ្មោះ សុខ ជាអ្នកមកបង្រៀន។ ពេលរៀនចប់ក្បួនយុត្ដិសាស្រ្ដ អង្គការបញ្ជូនទៅសមរ ភូមិវាយជាមួយទាហាន លន់ នល់ វាយចល័តរហូតសំដៅទៅ ខាងខេត្ដសៀមរាបវិញ។ នៅឆ្នាំ១៩៧៤ ឃើញនៅក្នុងសមរ ភូមិមានមនុស្សស្លាប់និងរបួសរាល់ថៃ្ងនិងខ្លាចក៏រត់មកផ្ទះវិញ ដើម្បីគេចខ្លួន តែមិនអាចលាក់ខ្លួនបាន មានខាងអង្គភាពទៅ តាមហៅមកវិញ បើមិនមកវិញ អង្គការធ្វើបាបឪពុកម្ដាយ ក៏សមេ្រចចិត្ដមកចូល អង្គភាពវិញ។ នៅជាងពាក់កណ្ដាល ឆ្នាំ១៩៧៤ អង្គការបានដាក់ផែនការវាយយកទីក្រុងភ្នំពេញឱ្យ បាននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នៅឆ្នាំ១៩៧៥ ទៀង បានវាយជាមួយទាហានលន់ នល់ ចូល តាមផ្លូវពោធិចិនតុង កាលនោះនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះតាអឿន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមបានវាយចូលដល់ទីក្រុង ភ្នំពេញ អង្គការបានដាក់បញ្ជាឱ្យជម្លៀសប្រជាជនចេញឱ្យ អស់ បើមានប្រជាជនណាមិនព្រមចេញ អង្គការបញ្ជាឱ្យបាញ់ចោល។ ទៀង ពេលចប់សង្គ្រាម អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅ បឹងសំយ៉ាប កប់ស្រូវ នៅខ្មួយនិងតំបន់ជាយៗទីក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៧៦៧៧ មានព្រឹត្ដិការណ៍ចង់ធ្វើរដ្ឋប្រហារទម្លាក់ លោក ប៉ុល ពត ទែទីបញ្ជប់បែកការណ៍ត្រូវ កម្លាំងខាងលោក ប៉ុល ពត ចាប់កម្មាភិបាលមួយចំនួនធំទៅសួរចម្លើយនិងសម្លាប់ចោល ដូចជាតា អឿន កុយ ធួន និងមានកម្មាភិបាលរាប់រយនាក់ផេ្សងទៀត ស្លាប់ជាបន្ដបន្ទាប់។ ចំណែកកងទ័ពខែ្មរ ក្រហមគ្មានឋានៈ អង្គការបញ្ជូនទៅលុតដំឱ្យធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលទៅដល់អង្គការ បានចាត់តាំងឱ្យគាស់គល់ឈើធំៗនិងរែក ថ្មដើម្បីយក មកធ្វើព្រលានយន្ដហោះ មានឈ្មោះ តារវៃ ដឹកនាំកម្លាំងយោធារាប់មុឺននាក់នៅក្នុងកងពល៥០២ និងមានជំនាញការជាជនជាតិរាប់រយនាក់ផេ្សង ទៀតគ្រប់គ្រង ខាងបចេ្ចកទេស។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបាន ជ្រើសរើសកម្លាំងយោធា នៅខេត្ដកំពង់ឆ្នាំងប្រហែលជា៤០ឡាន រួមមានឈ្មោះ ទៀង អង្គការបញ្ជូនមកព្រំដែនយួនខាងមេមត់ ខេត្ដកំពង់ចាម។ ទៀង មកដល់មិនទាន់បានប៉ុន្មានផង សង្គ្រាមចាប់ផេ្ដីមឡើងជាមួយប្រទេសវៀត ណាមជាបន្ដទៀត តែមកធ្វើសង្គ្រាមតាមព្រំដែនវៀតណាម ទោះបីដឹងថា មានគ្រោះថ្នាក់តែបានហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយសម្រុកចូលមកដល់យោធាខែ្មរក្រហម បានរត់បំបែកគ្នា ទៀង បានបោះកាំភ្លើងចោលរត់មកជាមួយ ប្រជាជន អស់រយៈជាងមួយអាទិត្យបាន មកដល់ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោលនិងបាន ឃើញយោធាខែ្មរក្រហមចងមនុស្សធ្វើទារុណកម្ម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”