PROMOTING ACCOUNTABILITY
Noeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1024
KTI1024
|
|
Name :
ឈ្មោះ :
|
នឿន
|
|
First Name :
នាមខ្លួន :
|
Noeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Nay
ណយ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03009
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 44]
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
060103??, Kampong Thom, Baray, Baray, Tnaot Chum 3
០៦០១០៣??, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបារាយណ៍ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was assinged to serve the revolution.
ចូនបដិវត្ដដោយមានការចាត់តាំង។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Commercial unit
អង្គភាពពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
តារិទ្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1024 20050323, Tnaot Chum 3 village, Baray sub-district, Kampong Thom province. Inter viewed with Moeun aka Nay, 44, the biography owner.
ខេធីអាយ១០២៤ ២០០៥០៣២៣ ភូមិត្នោតជុំទី ៣ ឃុំបា រាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់សំគាល់ៈ ជួបជាមួយ មឿនហៅ ណយ អាយុ ៤៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នឿន ហៅ ណយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ នឿន មានឪពុកឈ្មោះ ញឹម ម្ដាយឈ្មោះ ខុន មានបងប្អូន៨ នាក់ស្រី៥ប្រុស៣ សព្វថៃ្ងរស់នៅភូមិត្នោតជុំទី៣ ឃុំបារាយណ៍ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ។ នឿន តាំងពីតូចដល់ធំមិន បានរៀនសូត្រទេ ព្រោះធំពេញវ័យចូលរៀន ប្រទេសកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុឆ្នាំ១៩៧០។ បន្ទាប់មក ទៀតប្រទេសជាតិកើតមាន សង្គ្រាមជាមួយទាហានលន់ នល់។ នឿន បាននៅផ្ទះជួយធ្វើស្រែចម្ការនិងជួយឃ្វាលគោក្របី។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបាន ប្រមូលកុមារឱ្យធ្វើការងាររួមបែក ចេញពីឪពុកម្ដាយ ហូបបាយ រួមតាមសហករណ៍។ នៅខែ៥ ឆ្នាំ១៩៧៥ មានឈ្មោះ លាភ នាំចូល ឱ្យទៅធ្វើការងារនៅភ្នំពេញ ដោយប្រាប់ថា អង្គការ ឱ្យមកជ្រើសរើសយកកេ្មងៗមួយចំនួនឱ្យទៅរៀន នៅប្រទេសចិន រៀនបចេ្ចកទេសខាងឡាន។ នឿន មានអាយុត្រឹម១៣១៤ឆ្នាំ បានជិះឡានមកដល់ ភ្នំពេញ មិនឃើញមានប្រជាជនរស់នៅទេ ទីក្រុងមានសភាពស្ងាត់។ បន្ទាប់មកទៀត អង្គការបានចាត់ តាំងឱ្យមកស្នាក់នៅម្ដុំគីឡូម៉ែត្រលេខ៦ ធ្វើការងារនៅ ក្នុងក្រសួងការបរទេស មានឈ្មោះ សាត ឈ្មោះ ញ៉ែម ឈ្មោះ ឈឿន ឈ្មោះ យ៉ន សុទ្ធជាប្រធាន។ នៅពេលនោះ អង្គការចាត់តាំងឱ្យបក គរគ្រីមដាក់បាវទុកដាក់ក្នុងឃ្លាំងសម្រាប់ នាំចេញទៅប្រទេសចិននិងមានជំនួយពីប្រទេសចិនមកវិញ ឃើញមានឡាននិងសភារៈមួយចំនួនផេ្សងទៀត។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៦ អង្គការបានចាប់ខ្លួន មនុស្សជាច្រើនភាគ ច្រើនសុទ្ធតែប្រធានៗ ដូចជាឈ្មោះ សាត ឈ្មោះ ឈឿន ឈ្មោះ យ៉ន ឈ្មោះ ហូ ឈ្មោះ កុយ ធួន ដោយអង្គការចោទថាក្បត់។ បន្ទាប់មកទៀតបានមានឈ្មោះ តារិទ្ធ ជាប្រធាន ពាណិជ្ជកម្ម។ នៅឆ្នំា១៩៧៧ នឿន អង្គការបញ្ជូនទៅធ្វើការនៅក្រុងតាខ្មៅ ជាអ្នកបកគរគ្រីបគរ ដដែល មិនយូរប៉ុន្មានអង្គការបញ្ជូនឱ្យមក នៅទួលទំពូងវិញ នៅក្នុងក្រសួងពាណិជ្ជកម្មដដែល។ នឿន បានចូលរួមប្រជុំនៅស្ដាតអូរឡាំពេជ ពេលនោះបានឃើញ វត្ដមានលោក នួន ជា និងកម្មាភិបាលខែ្មរ ក្រហមជាច្រើបរូបទៀត តែមិនស្គាល់ ចំណាំតែលោក នួន ជា មួយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលមកដល់ ទាំងកម្មាភិបាលទាំង កម្មករនាំគ្នារត់ទៅព្រំដែនថៃ រត់ចូលពៃ្រឡើងភ្នំជួបការ លំបាកគ្រប់បែបយ៉ាង។ នៅក្នុងពៃ្រអស់រយៈពេលជាច្រើនខែ ជួបការលំបាកពេលក៏សមេ្រចចិត្ដចូល ភូមិដើម្បីរកផ្លូវមកស្រុក កំណើតវិញ មកដល់ខេត្ដកំពង់ឆ្នាំង កងទ័ពវៀតណាមចាប់ទៅ អប់រំអស់រយៈ ពេលកន្លះខែក៏ធ្វើសំបុត្រឱ្យមកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”