Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1025
KTI1025
Name :
ឈ្មោះ :
សេង សាំង
Last Name :
នាមត្រកូល :
Seng
First Name :
នាមខ្លួន :
Saing
Other Name :
ឈ្មោះផ្សេង :
Peou San
ពៅ សាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02873
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 27. Present aged: 54]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំបច្ចុប្បន្នអាយុ ៥៤ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06010904, Kampong Thom, Baray, Chrorlorng, Tranal
០៦០១០៩០៤, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំជ្រលង ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 207
អង្គភាពយោធាកងពល២០៧ ព្រំដែនវៀតណាម ខាងខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៧» ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Superiors :
ថ្នាក់លើ :
ញ៉។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1025 20050317, Tranal village, Chrorlorng sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Seng Saing aka Peou San, 54, the biography owner.
ខេធីអាយ១០២៥ ២០០៥០៣១៧ ភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយសេង សាំង ហៅ ពៅ សាន អាយុ ៥៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សេង សាំង ហៅ ពៅ សាន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ សាំង មានប្រពន្ធឈ្មោះ ហូរ មានកូនចំនួន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិត្រណាល ឃុំជ្រលង ស្រុក បារាយណ៍ ខេត្ដកំពង់ធំ។ សាំង មានឪពុកឈ្មោះ សេង ម្ដាយឈ្មោះ យីន មានបងប្អូន៩នាក់។ សាំង កាលធ្លាប់រៀន បានត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ បន្ទាប់ មកប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ។ ប្រជាជនរស់នៅក្នុងភូមិមួយចំនួនខែ្មរក្រហម ជម្លៀសទៅភូមិផេ្សងនិងមួយចំនួនកម្លាំងទាហានខាងលោកលន់ នល់ប្រមូលនៅម្ដុំទីប្រជុំជន។ គ្រួសារ សាំង រស់នៅក្នុង តំបន់រំដោះមិនអាចទៅណាបានទេ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ទោះបីយើងមិន ចង់ចូលក៏មិនអាចរួចខ្លួនបានដែរ ព្រោះយើងនៅក្នុងតំបន់រំដោះ ណាមួយ ប្រទេសជាតិកំពង់ត្រូវការកម្លាំងទ័ពដើម្បីវាយជា មួយទាហានលន់ នល់។ មុនដំបូងអង្គការឱ្យហាត់រៀន ក្បួនយោធានៅម្ដុំវត្ដព្រះធាតុមួយរយពេលខ្លី អង្គការបញ្ជូនមក ឱ្យធ្វើទ័ពភូមិភាគឧត្ដរ រួចហើយបញ្ជូន ទៅសមរភូមិវាយជា មួយទាហានលន់ នល់ នៅម្ដុំចេនឡាទី២ ម្ដុំតាំងគោក តែមិនបានឡើងវាយផ្ទាល់ ទេ យើងនៅតូច អង្គការចាត់តាំង ឱ្យដាំបាយនិងរែកបាយចូលទៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៤
អង្គ ការចាត់តាំងឱ្យកាន់កាំភ្លើងឡើងសមរភូមិផ្ទាល់វាយ ជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៥រហូត មកដល់ព្រែ តាទែន ព្រែកព្នៅចេះតែរំកិលរកទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលកម្លាំងខែ្មរក្រហម វាយបានទីក្រុងភ្នំពេញ មានកម្លាំង យោធាមួយចំនួនមិនទាន់ចូលដល់ទេ។ អង្គភាពរបស់ សាំង ចូល បានត្រឹមទំនប់កប់ស្រូវប្រជាជនអង្គការជម្លៀសចេញអស់ហើយ។ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាចយោធាភាគច្រើនអង្គការ
បញ្ជូលទៅកងទ័ពមជ្ឈិមលែងភូមិភាគហើយ។ សាំង ស្នាក់នៅ ម្ដុំផ្សារ ថ្មី នៅក្នុងកងពល៣១០វរសេនាធំ១២ អង្គការចាត់ តាំងឱ្យដើរបោសសម្អាតផ្ទះនិងដើរបោសសម្អាត តាមផ្លូវថ្នល់ មិនយូរប៉ុន្មានកម្លាំងយោធាមួយចំនួនធំ អង្គការចាត់តាំងឱ្យចុះ ធ្វើស្រែនៅតំបន់ជាយៗ ក្រុង។ ពេលនៅទីក្រុងភ្នំពេញ បានជាមួយឆ្នាំមានហេតុការណ៍ជាច្រើនកើតឡើងដូចជាចាប់ប្រធានកង ពលឈ្មោះ អឿន ហើយចាប់ឈ្មោះ ធុច និងកម្មាភិបាល ខែ្មរក្រហមជាច្រើនផេ្សងទៀត។ ពេលនោះ សាំង អង្គការ
បញ្ជូនទៅព្រំដែនវៀតណាម ខាងស្រុកមេមត់ខេត្ដកំពង់ចាម នៅក្នុងកងពល២០៧ ប្រធានកងពលមកពីភូមិភាគនិរតីឈ្មោះ ញ៉។ សាំង បានឡើងសមរភូមិវាយជាមួយកងទ័ពវៀតណាម ក្រោយមកត្រូវគ្រាប់បាក់ជើង អង្គការបញ្ជូនមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ នៅឆ្នាំ១៩ ៧៩ មិនទាន់ជាជើងស្រួលផងកងទ័ពវៀតណាមបានវាយចូលមកដល់ អង្គការបានឱ្យជិះឡានមកដល់ ខេត្ដបាត់ដំបងនិងបានបន្ដដំណើរ ទៅមុខទៀត តែដោយសារពិការជើងពិបាកធ្វើដំណើរទៅ ណាពិបាកធ្វើ ដំណើរក៏រកផ្លូវមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា