PROMOTING ACCOUNTABILITY
Chea Khann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1026
KTI1026
|
|
Name :
ឈ្មោះ :
|
ជា ខាន់
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Khann
|
|
Other Name :
ឈ្មោះផ្សេង :
|
Phy
ភី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02320
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27. Present aged: 54]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំ បច្ចុប្បន្នអាយុ ៥៤ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011801, Kampong Thom, Baray, Treal, Kiry Andet
០៦០១១៨០១, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 502
អង្គភាពកងពល៥០២ ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តារវៃ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1026 20050326, Kiry Andet village, Treal sub-district, Baray district, Kampong Thom province. Interviewed by Prum Phal and Phat Piseth. Notes: Interviewed with Chea Khann, aka Phy, 54, the biography owner.
ខេធីអាយ១០២៦ ២០០៥០៣២៦ ភូមិគីរីអណែត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ព្រំ ផល្លា និង ផាត ពិសិដ្ឋ។ ជួបសម្ភាសន៍ជាមួយ ជា ខាន់ ហៅ ភី អាយុ ៥៤ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា ខាន់ ហៅ ភី ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខាន់ បានរៀនការឆ្នាំ១៩៨១ ដែលមានប្រពន្ធឈ្មោះ ឈុនលី មកដល់សព្វថៃ្ងនេះមានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ រស់ នៅភូមិគិរីអណែ្ដត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ខាន់ មានឪពុកឈ្មោះ ជា សេង ម្ដាយឈ្មោះ ម៉ម ហួយ មានបងប្អូន៨ នាក់ស្រី៤ប្រុស៤។ ខាន់ ធ្លាប់បានរៀនសូត្រនៅសាលាបឋម សិក្សាក្ដីតាចិនត្រឹមថ្នាក់ទី៧ឪចាស់ឱ ពេលនោះរៀនដូចជាមិនសូវ ចេះចាំក៏ឈប់រៀន បន្ទាប់បានបួសជា ព្រះសង្ឃនៅ វត្ដក្ដីតាចិនបានចំនួន៣វស្សា ព្រះចៅអធិការឱ្យទៅ រៀនធម៌បន្ដទៅវត្ដទឹកថ្លាតាំងគោក មិន បានប៉ុន្មានផង កើតមានបាតុកម្មរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ លោកសង្ឃនៅក្នុងវត្ដក្ដីតា ចិន រួមទាំងលោកសង្ឃព្រះនាម ខាន់ ក៏ខែ្មរក្រហមបង្ខំឱ្យសឹកទាំងអស់ បើទុកឱ្យព្រះសង្ឃឱ្យនៅវាប៉ះ ពាល់ដល់កម្លាំងប្រមូលទ័ព។ នៅឆ្នាំ១៩៧៣ ខាន់ បានស្ម័ក្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម មុន ដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាស្រុក បន្ទាប់មកឡើងទៅធ្វើយោធា ភូមិភាគឧត្ដរនៅក្នុងកងពលទី១ មានតាអឿន ជាប្រធានកងពល មានឈ្មោះ កែ ពក និងកុយ ធួន ហៅ ធុច ជាប្រធានភូមិភាគ។ នៅក្នុងចលនាសម័យសង្គ្រាមឆ្នាំ មានឮតែឈ្មោះ លោកខៀវ សំផន លោកហ៊ូ នឹម លោកហ៊ូ យន់ ដល់ក្រោយមកទៀតបានឮឈ្មោះ លោកប៉ុល ពត នួន ជា ទៅវិញ។ នៅឆ្នាំ១៩៧៣ ខាន់ បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំតាំងគោក មានទាហានស្លាប់រស់ច្រើនដូចគ្នា តែ កាលនោះយោធាខែ្មរក្រហមឡើងសមរភូមិដោយទឹកចិត្ដក្លាហានមិនខ្លាចស្លាប់ បើខាងទាហានលន់ នល់ ចាប់បានវិញ សុខចិត្ដសម្លាប់ខ្លួនឯងចោលមិនឱ្យទាហានលន់ នល់ យកទៅសួរចម្លើយបានទេ។ នៅឆ្នាំ ១៩៧៥ ពេលកម្លាំងខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញ ពេលយោធាខែ្មរក្រហមទាំងអស់ទទួលបញ្ជាពី ថ្នាក់លើឱ្យជម្លៀសប្រជាជនចេញឱ្យអស់ក្នុងរយៈពេលបីថៃ្ង។ ពេលកងកម្លាំងយោធាគ្រងពលចូលមក ដល់ទីក្រុងភ្នំពេញ មានកងពលមួយចំនួនត្រូវផ្លាស់ឈ្មោះ ដូចជាកងពលទី១ ទៅជាកងពល៣១០វិញ តែនៅក្រោមបញ្ជាការកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៥ យោធាជាច្រើនត្រូវអង្គការចាត់តាំង ឱ្យទៅធ្វើស្រែនៅម្ដុំជាយៗក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦៧៧មានចលនាប្រឆាំងនិងលោកប៉ុល ពត កាលនោះមានចាន់ ចក្រី មានសោ ភឹម មានធុច មានប្រធានកងពលឈ្មោះ អឿន ដល់បែកការណ៍ ទៅអង្គការចាប់ខ្លួនទាំងអស់ និងអង្គការបន្ដការចាប់ខ្លួននិងសម្លាប់ជាបន្ដបន្ទាប់។ ខាន់ និងយោធារាប់ រយនាក់ផេ្សងទៀត អង្គការបញ្ជូនទៅ លុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ខាន់ បានឃើញមាន ជំនាញការជាជនជាតិចិនរាប់រយនាក់ធ្វើជាអ្នកបចេ្ចកទេសនៅទីនោះ ជំនាន់ខែ្មរក្រហមមិនត្រឹមតែធ្វើព្រ លានយន្ដហោះ ប៉ុណេ្ណាះទេ ថែម ទាំងចោះភ្នំធ្វើផ្ទះនិងជាកនែ្លងដាក់យន្ដ ហោះថែមទៀត។ នៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង ដឹកនាំដោយតារវៃ អនុប្រធានកងពល៥០២ ជាអ្នកដឹក នាំកម្លាំងយោធានិង មានការចាប់ខ្លួនបន្ដទៀត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលជិតមកដល់ខេត្ដកំពង់ឆ្នាំង ហើយខាងភូមិភាគនិរតីដឹកនាំដោយតាម៉ុក បានរៀបចំផែនការ សម្លាប់យោធាភូមិភាគបូព៌ារាប់ពាន់នាក់ បនែ្ថមទៀត ដោយប្រើ ល្បិចហៅមកប្រជុំនិយាយលើកទឹកចិត្ដឱ្យប្រឆាំងជាមួយកងទ័ពវៀតណាមវិញ តែផ្ទុយទៅវិញដឹកនាំយកទៅសម្លាប់ចោល ទាំងអស់ មានអ្នករត់រួចភាគតិចណាស់។ ខាន់ បានរត់ចូល ពៃ្របានមួយរយៈជួបការលំបាកខ្លាំងពេក ក៏រកផ្លូវមកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”