| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1036
KTI1036
|
|
Name :
ឈ្មោះ :
|
អាត
|
|
First Name :
នាមខ្លួន :
|
At
|
|
Other Name :
ឈ្មោះផ្សេង :
|
Thy
ធី
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03384
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៤
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06010205, Kampong Thom, Baray, Balang, Ta Duk
០៦០១០២០៥, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបល្ល័ង្គ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1036 20050224, Ta Duk village, Balang sub-district, Baray district, Kampong Thom province. Interviewed by Long Dany. Notes: Interviewed with Hak Oeun, 48, younger sister.
ខេធីអាយ១០៣៦ ២០០៥០២២៤ ភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ហាក ់ អឿន អាយុ ៤៨ ឆ្នាំ ត្រូវ
ជាប្អូនស្រី។ |
|
Summary :
សេចក្ដីសង្ខេប :
|
អាត ហៅ ធី ភេទប្រុស កើតឆ្នាំ១៩៥៤បាត់ខ្លួន។ ជួបជា មួយឈ្មោះ ហាត់ អឿន អាយុ៤៨ឆ្នាំ ត្រូវជាប្អូនស្រី។ អាត មានឪពុកឈ្មោះ ចាន់ ស៊ឹម ម្ដាយឈ្មោះ ទេស ស៊ី មានស្រុក កំណើតនៅ ភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ អាត ធ្លាប់រៀនបានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជា កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ អុន និង សារី។ អាត ចូលមុនដំបូងនៅជា យោធានៅត្រឹមស្រុកបារាយណ៍និង ឧស្សាហ៍មកលេងផ្ទះ និងបានប្រាប់ថា អង្គការឱ្យហាត់រៀនក្បួន យោធានៅត្រឹមកំពង់ថ្ម។ ក្រោយមកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ តែដឹង ថា កាលនោះវាយ ជាមួយទាហានលន់ នល់ នៅម្ដុំចេនឡាទី១និងទី២ មិនដែលបាន ឃើញមកលេងផ្ទះ ទៀតទេ។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរ ក្រហមឡើងកាន់អំណាចបានប្រហែលជាបីខែឃើញបង ប្រុសឈ្មោះ អាត បើកឡានមកដល់ផ្ទះនិងមានស្ពាយកាំភ្លើងវែងមួយដើម។ ពេលមកដល់បាន និយាយប្រាប់ថា កុំអីមិនបានឃើញមុខបងទេ ព្រោះពេលសង្គ្រាមវាយខ្លាំងចូលទីក្រុងភ្នំពេញ ពេល នោះត្រូវរបួសនៅម្ដុំស្ពានជ្រោយចង្វា។ អាត មានជំនាញចេះបើក បររថយន្ដអង្គការឱ្យនៅក្នុងមន្ទីរ ពិការនិងដឹកយោធាពិការ ជាច្រើននាក់ ឱ្យមកស្នាក់នៅមន្ទីរចម្ការអណ្ដូងខាងខេត្ដកំពង់ចាម។ អាត មិន បានដេកសម្រាកទេ នៅម៉ោងប្រហែលជា៣រសៀល ក៏សុំលាឪពុកម្ដាយបងប្អូនទៅអង្គភាពវិញ តាំងពី នោះមកបាត់ ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវក្រែងបានវិញ មកស្រុកកំណើតវិញ តែ គ្មានលទ្ធផលអីទាំងអស់ចេះតែគ្មាន ដំណឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”