Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0118
KTI0118
ឈ្មោះ :
ម៉ៅ ជុន
Last Name :
Mao
First Name :
Chun
Other Name :
ឈ្មោះផ្សេង :
Chun
ជន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I01858
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៥។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080304, Kampong Thom, Stung, Chhamna Leu, Khmakk
០៦០៨០៣០៤ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិខ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
was forced to join the revolution
គេបង្ខំអោយចូលជួរបដិវត្ដន៍
អង្គភាព DK 75-79 :
អង្គភាពយោធា កងពល៣១០ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0118 20030120 Khmakk village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Mao Chuon called Chun disappeared. Interviewed with his wife called Mam Sun.
ខេធីអាយ០១១៨ ២០០៣០១២០ ភូមិខ្មាក់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ម៉ៅ ជួន ហៅ ជន បាត់ខ្លួន។ ជួបសម្ភាសជា មួយប្រពន្ធឈ្មោះ ម៉ម ស៊ុន។
សេចក្ដីសង្ខេប :
ម៉ៅ ជួន ហៅ ជន ភេទប្រុស កើតឆ្នាំ១៩៤៥បាត់ខ្លួន។ ជួបជាមួយឈ្មោះ ម៉ម ស៊ុន អាយុ៥៨ ឆ្នាំត្រូវជាប្រពន្ធ។ ជួន មានឪពុកឈ្មោះ ម៉ៅ ក្រូច ម្ដាយឈ្មោះ ដួង សួន មានស្រុក កំណើតនៅ ភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ជួន រៀននៅសាលាបឋមសិក្សាខ្មាក់បានត្រឹមថ្នាក់ ទី១០ឪចាស់ឱ ពេលឈប់រៀនបានមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ជួន មាន ប្រពន្ធឈ្មោះ ម៉ម ស៊ុន មានកូនប្រុស១។ នៅឆ្នាំ១៩៧៤ អង្គការបានមកហៅឈ្មោះ ជួន ឱ្យទៅ ប្រជុំស្រាប់តែមិនឃើញមកផ្ទះវិញ។ នៅពេលសេុីបសួរ រកទើបបានដឹងថា ជួន អង្គការបង្ខំឱ្យចូលធ្វើ ជាយោធានៅ ភូមិភាគឧត្ដរ។ តាំងពីនោះមកមិនដឹងជា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ ពេលនោះ សង្គ្រាមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចបាន ប្រហែលជាមួយខែ ទើបឃើញប្ដីឈ្មោះ ជួន មកលេងផ្ទះ បានបួនយប់និងត្រឡប់ទៅធ្វើការនៅភ្នំពេញ វិញ ជាយោធានៅកងពល៣១០ តែចប់សង្គ្រាមអង្គការចាត់តាំងឱ្យ ទៅធ្វើស្រែនៅខ្មួញនៅកប់ស្រូវ ខាងលិចភ្នំពេញ។ នៅឆ្នាំ១៩៧៦ មានឡានយោធាមកហៅឱ្យទៅជួបជុំប្ដី ពេលនៅដល់ភ្នំពេញ សម្រាកនៅម្ដុំផ្សារចាស់។ ពេលស្នាក់នៅភ្នំពេញ រីឯប្ដីអង្គការឱ្យទៅធ្វើស្រែនៅកប់ស្រូវ មិនបានជួបគ្នា រាល់ថៃ្ងទេ រយៈពេលមួយខែបានជួបគ្នាបាន តែ១០ថៃ្ងទេ។ ស៊ុន សម្រាកនៅភ្នំពេញបានមួយខែអង្គ ការឱ្យត្រឡប់មកស្រុកកំណើតវិញ លែងបានទទួលដំណឹងពីប្ដី។ នៅឆ្នាំ១៩៧៩ ពេលខែ្មរក្រហមដួល រលំក៏មិនឃើញប្ដី ត្រឡប់មកផ្ទះវិញ បាត់ខ្លួនរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា