Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0268
KPI0268
Name :
ឈ្មោះ :
សន
First Name :
នាមខ្លួន :
San
Other Name :
ឈ្មោះផ្សេង :
Mom San
មុំ សន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08106
អាយ០៨១០៦
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15, Present aged: 42]
«សម័យខែ្មរក្រហមអាយុ១៥ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
07010405, Kampot, Angkor Chey, Dambauk Khpos, Dang
០៧០១០៤០៥ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំដំបូកខ្ពស់ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
A chief of village assigned her to join a mobile brigade.
ប្រធានភូមិហៅឱ្យចូលកងចល័ត
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh [in 1978]
១២??????ភ្នំពេញនៅឆ្នាំ១៩៧៨
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Midical staff in 1978.
ពេទ្យនៅឆ្នាំ១៩៧៨
Superiors :
ថ្នាក់លើ :
Sokh, chief of women. Bit, chief of region. Chin, chief of district. Nen, cheif of group.
សុខ ប្រធាននារី, ប៊្គត ប្រធានតំបន់, ជិន គណៈស្រុក, ណេន ប្រធានក្រុម
Associates :
អ្នកពាក់ព័ន្ធ :
Kouv, chief of village.
ខូវ ប្រធានភូមិ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0268 20040713, Dangtung village, Dambauk Khpos sub-district, Agnkor Chey district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biogarphy owner. She told that when she was young, she studied to grade 11 and then she quitted school because a chief of village assigned her to join a mobile brigade. First she raised an embankment in Trapeang Boeng. Leaving there, she was sent to Koh Sla. In 1978, she was selected as medical staff at 6 Makara hospital in Phnom Penh. On July 1979, she just returned home.
ខេភីអាយ០២៦៨ ២០០៤០៧១៣ ភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា ពេលគាត់នៅតូចគាត់រៀនបានដល់់ថ្នាក់ទី១១ បន្ទាប់មកបាន ឈប់រៀនព្រោះប្រធានភូមិហៅឱ្យចូលកងចល័ត។ ដំបូងគេឱ្យគាត់ ទៅលើកទំនប់នៅត្រពាំងបឹង។ ក្រោយពីចាកចេញពីទីនោះ គេ បញ្ជូនគាត់ទៅកោះស្លា។ ឆ្នាំ១៩៧៨ គេក៏រើសគាត់ទៅធ្វើ ពេទ្យនៅមន្ទីរពេទ្យ៦មករានៅភ្នំពេញ។ ខែ៧ ឆ្នាំ១៩៧៩ ទើប គាត់ត្រឡប់មកផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
សន ហៅ មុំ សន, មុំ អូន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត។ មុំ ត្រូវមេឃុំឈ្មោះ តាខូវ ជាអ្នករើសឱ្យចូលកងចល័តនៅដងទង់ ហើយរែកទំនប់ត្រពាំង បឹង ក្នុងស្រុកឈូក។ មុំ ចេញពីកងចល័តនៅត្រពាំងបឹងទៅកោះស្លា ទៅល្អាង ហើយបានគេហៅមក ភ្នំពេញ។ នៅកោះស្លាមានយាយបូ, និងយាយសុខ ប្រធាននារី, តាប៊្គត និងតាមុត គណៈតំបន់។ ទំនប់កោះស្លាដែលមុំ រែកមានកំពស់១២ម៉ែត្រ ឯបាត៥០ម៉ែត្រ។ ទំនប់ដែលមុំ ធ្វើក៏មានអ្នកដែល ជម្លៀសមកពីភ្នំពេញមកលើកដែរ ហើយក៏មានអ្នកឈឺច្រើន និងស្លាប់ច្រើន សូម្បីតែមុំ ក៏ឈឺដែរ តែបានពេទ្យស្រុកយកថ្នាំមកឱ្យលេប។ ចំពោះអាហារគឺហូបគេវាល់បាយចែក ហើយហូបឱ្យរហ័ស តែគេថាទៅគឺគេទៅហើយអត់ចាំយើងទេ បើហូបមិនទាន់គឺទុកបាយចោល។ ហើយពេលយប់ក៏ធ្វើដែរ គឺគេបពោ្ឆះម៉ាស៊ីនភ្លើងដាក់អំពូលម៉ែត្រឱ្យធ្វើដល់ម៉ោង១០យប់។ នៅពេលដែលគេរើសឱ្យមកភ្នំពេញ សន ជិះឡានពីឈូក ទៅដល់កំពត និងជិះរថភ្លើងពីកំពតមកភ្នំពេញ។ ពេលមកដល់ភ្នំពេញសំរាកនៅ ជិតផ្សារថ្មី ហើយគេឱ្យទៅតាមរោងចក្រសៀវភៅ, ពេទ្យ៧មករា ខ្លះ ដែលគ្នាទាំងអស់៥០០នាក់។ នៅពេលដែលទៅដល់ពេទ្យគឺមានឈ្មោអ៊ុំនី(ប្រុស) សំបុរស ជាអ្នកបង្រៀន គឺរៀនផង ចុះអនុវត្ដន៍ ផ្ទាល់ផង។ ហើយអ្នកជំងឺដែល មុំ មើលគឺគ្រុនកេ្ដៅ ជំងឺហើម ហើយមានជាទ័ពខ្លះ និងជាប្រជាជនខ្លះ។ ប្រធានក្រុមរបស់មុំ ឈ្មោះណេន។ នៅពេលដែលខែ្មរក្រហមដួលរលំ មុំរត់ទៅដល់រ៉ារមាស ក្រាំងសេ្កាÃៈរ រហូតដល់មោង ខេត្ដបាត់ដំបង និងបន្ដទៅមុខទៀតពិបាកទើបមុំ សំរេចចិត្ដត្រឡប់មក ស្រុកកំណើតវិញ។ មុំ រៀបការនៅឆ្នាំ១៩៨២។ នៅក្នុងជំនាន់ខែ្មរក្រហម មុំ មិនដែលបានមកលេងផ្ទះម្ដងទេ។ មុំ ដឹងថាមានការកាប់សម្លាប់ក្នុងជំនាន់ខែ្មរក្រហម ព្រោះធ្លាប់លឺ មេកងនិយាយយកអ្នកនេះ អ្នកនោះទៅវាយចោល ហើយខ្លួនបិះនឹងគេយកទៅសម្លាប់ដែរ ដូចេ្នះក្នុង របបហ្នឹង មុំ ទោះជាឈឺក៏មិនដែលត្អូញតែ្អរដែរ និងសំរាកដែរ ទៅធ្វើទាំងឈឺ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា