Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0119
KTI0119
ឈ្មោះ :
សឿ ធឿន
Last Name :
Soeu
First Name :
Thoeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លន
CBIO ID :
I01507
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080304, Kampong Thom, Stung, Chhamna Leu, Khmakk
០៦០៨០៣០៤ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិខ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា កងពល៣១០ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0119 20030121 Trapeang Chor village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Soeu Thoeun disappeared. Interviewed with elder brother called Soeu Ngeub.
ខេធីអាយ០១១៩ ២០០៣០១២១ ភូមិត្រពាំងជ័រ ឃុំចំណារ លើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សឿ ធឿន បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងប្រុស ឈ្មោះ សឿ ងឺប។
សេចក្ដីសង្ខេប :
សឿ ធឿន ភេទប្រុស អាយុ២០ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ សឿ ងឺប អាយុ៥៦ឆ្នាំត្រូវជា បងប្រុស។ ធឿន មានឪពុកឈ្មោះ សឿ ម្ដាយឈ្មោះ ឡុង មានបងប្អូន៥នាក់ ស្រី៣ប្រុស២ មានស្រុកកំណើតនៅភូមិត្រពាំងជ័រ ឃុំសំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ធឿន រៀននៅសាលា បឋមសិក្សាត្រពាំងជ័រ ត្រឹមថ្នាក់ទី១២ឪចាស់ឱ។ ធឿន ឈប់រៀនមកជួយធ្វើការឪពុក ម្ដាយ។ នៅឆ្នាំ ១៩៧៤ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ ថន។ ធឿន តាំងពីចេញពីផ្ទះ ទៅធ្វើជាយោធាមិនដឹងជាអង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ សង្គ្រាមកាលនោះច្បាំងជាមួយទាហាន លន់ នល់ ដែលជាខែ្មរ គ្នាឯង។ នៅឆ្នាំ១៩៧៥ ក៏មិនឃើញឈ្មោះ ធឿន ត្រឡប់មក លេងស្រុក កំណើតវិញដែរ។ នៅឆ្នាំ១៩៧៩ ដឹងថា ប្អូនឈ្មោះ ធឿន ធ្វើជាយោធានៅភ្នំពេញ តែត្រូវកងទ័ព វៀតណាម បាញ់ស្លាប់ តាំងពីនោះមកបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ធ្វើធ្វើជា យោធានៅក្នុងពល៣១០ វរសេនាធំ១២ វរសេនាតូច១២២។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា