PROMOTING ACCOUNTABILITY
Moeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1045
KTI1045
|
|
Name :
ឈ្មោះ :
|
មឿន
|
|
First Name :
នាមខ្លួន :
|
Moeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Voeun
វឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03194
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present: aged 43]
«បច្ចុប្បន្នអាយុ ៤៣ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06070702, Kampong Thom, Santuk, Prasat, Sivutha
០៦០៧០៧០២, ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំប្រាសាទ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was assigned to join the revolution.
ចូលបដិវត្ដដោយមានការចាត់តាំង។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
P-1 Hospital
អង្គភាពពេទ្យ ព១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1045 20050124, Sivutha village, Prasat sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Moeun aka Voeun, 43, the biography owner.
ខេធីអាយ១០៤៥ ២០០៥០១២៥ ភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ មឿន ហៅ វឿន អាយុ ៤៣ ឆ្នាំ ជាម្ចស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
មឿន ហៅ វឿន ភេទស្រី អាយុ៤៣ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ មឿន មានប្ដីឈ្មោះ ឡាច មានកូនចំនួន៧នាក់ ស្រី៣ប្រុស៤ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការប្ដីជាអ្នកឡើងត្នោត រស់នៅ ភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ មឿន មានឪពុកឈ្មោះ យ៉ុន ម្ដាយឈ្មោះ ប៉ាន់ មានបងប្អូនបង្កើត បីនាក់ប្រុស២ស្រី១។ មឿន ធ្លាប់បានរៀនសូត្រ ត្រឹមថ្នាក់ទី១១ ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាមរដ្ឋ ប្រហារឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើសែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅក្នុង កងចល័តស្រុកសន្ទុក កាលនោះលើកទំនប់ជីក ប្រឡាយ នៅទំបន់៦មករា។ នៅពេលបែកភ្នំពេញ បានឃើញប្រជាជន ១៧មេសា មករស់នៅក្នុងភូមិនេះដែរ ប្រធានភូមិឈ្មោះ លី ជាអ្នករៀបចំឱ្យប្រជាជនថ្មីរស់នៅ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យទៅ ធ្វើការងារនៅភ្នំពេញ។ មឿន បានឡើងរថយន្ដចេញមកដល់ខេត្ដកំពង់ធំ អង្គការឱ្យសម្រាក បានចំនួនពីរយប់ រួចហើយឡើងឡានបន្ដទៅខេត្ដកំពង់ចាម សម្រាកបានបីយប់ទៀត បានឡើងឡានមកដល់ភ្នំពេញ។ មឿន កន្លង មកមិនដែលស្គាល់ភ្នំពេញយ៉ាងម៉េចទេ ពេលនេះបានមកដល់ មន្ទីរពេទ្យព១ ជិតគល់ស្ពានជ្រោយចង្វា។ មឿន មកដល់មុនដំបូង អង្គការចាត់តាំងឱ្យចុះបាកំប្លោកជំនួន១០ថៃ្ង បានឱ្យមករៀនមុខវិជ្ជាពេទ្យវិញ។ មឿន រៀន បានប្រហែលជាកន្លះខែ អង្គការចាត់តាំងឱ្យចាក់ថ្នាំទៅលើកុមារតូចៗនិងជួយលាងរបួសយោធាមកពីព្រំដែន វៀតណាម។ នៅឆ្នាំ១៩៧៩ មឿន បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមបន្ដទៀត រត់ទៅដល់អម លាំងឃើញយោធាខែ្មរក្រហមសម្លាប់មនុស្ស។ ពេលរត់ចូលពៃ្រឡើងភ្នំចុះភ្នំ ជួបការលំបាកខ្លាំងណាស់ រក បាយហូបមិនចង់បានគ្មានទឹក កើតមានជំងឺគ្រុនចាញ់ ក៏នឹកឃើញស្រុកកំណើតរកផ្លូវមកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់ចងមនុស្សបណ្ដើរ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”